តើសិស្សានុសិស្សខ្មែរ គួររៀនមុខវិជ្ជាអ្វី ដើម្បីមានចំណូលច្រើន ឬ ក្លាយជាអ្នកមាននៅពេលអនាគត?
រាល់អាណាព្យាបាលទាំងអស់តែងតែគិតគូរនិងចង់អោយកូនៗរបស់ពួកគាត់ទទួលបាននូវភាពជោគជ័យនិង មានភាពសប្បាយរីករាយ។ ឪពុកម្ដាយតែងមើលថែទាំកូនៗរបស់ពួកគាត់ដោយផ្ដល់នូវចំណីអាហារ យកចិត្តទុកដាក់ចំពោះសុខភាពកូនៗពួកគេព្រមទាំងការអប់រំផងដែរ។ គ្រប់អាណាព្យាបាលទាំងអស់តែងព្រួយបារម្ភនិងចង់ប្រាកដថាកូនៗរបស់ពួកគេបានជ្រើសរើសនូវផ្លូវត្រឹមត្រូវដែលអាចអោយកូនរបស់ពួកគេមានលទ្ធភាពក្នុងការជួយដល់ខ្លួនឯងនិង ក្រុមគ្រួសារ។
ការអប់រំគឺពិតជាសំខាន់ណាស់ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាក៏គិតដូចនេះដែរក៏ប៉ុន្តែពិភពលោកនេះពិតជាផ្លាស់ប្ដូរទៅយ៉ាងឆាប់រហ័សពេលខ្លះអាណាព្យាបាលមានអារម្មណ៍យល់ច្រឡំនូវអ្វីដើម្បីជាការផ្ដល់ដំបូន្មានទៅកាន់កូនៗរបស់ ពួកគាត់សម្រាប់ការសិក្សារបស់ពួកគេ? តើធ្វើយ៉ាងណាដើម្បីជួយជ្រោមជ្រែងពួកគេនៅក្នុងវិធីដ៏ល្អបំផុតជាពិសេសនៅពេលដែលមានឪកាស ថ្មីជាច្រើនត្រូវបានបង្កើតឡើង។ អ្នកជំនាញមកពីសាកលវិទ្យាល័យ Oxford, United Kingdom បានកំណត់ថាក្នុងពេលត្រឹមតែ២៥ ឆ្នាំ៤៧% នៃការងារបច្ចុប្បន្ននឹងមិនមានទៀតទេ។
ទស្សនាវដ្ដីល្បីអន្តរជាតិ បានលើកឡើងថាអ្នកវិភាគសេដ្ឋកិច្ចបានទាយទុកថា គណនេយ្យករ វេជ្ជបណ្ឌិត មេធាវី គ្រូបង្រៀន ការិយាល័យហើយនិងក្រុមអ្នកវិភាគហិរញ្ញវត្ថុការងារ នឹងត្រូវបានផ្លាស់ប្ដូរដោយកុំព្យូទ័រដែលវាអាចវិភាគដោយការប្រៀបធៀបទិន្នន័យបានល្អប្រសើរជាងមនុស្ស។ ផលិតកម្មការងារឧស្សាហកម្មត្រូវបានជំនួសដោយគ្រឿងយន្ត។ ត្រឹមតែឆ្នាំ២០១៦ ក្រុមហ៊ុន Apple បានបញ្ឈប់បុគ្គលិកខ្លួនចំនួន ៦០ ០០០ នាក់នៅក្នុងរោងចក្រនៃប្រទេសចិន ដែលបានកំពុងផលិត iPhones និងបានប្រើគ្រឿងយន្តមកជំនួសពួកគេវិញ។
ទាំងនោះគ្រាន់តែជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរដ៏ធំមួយដែលកំពុងតែកើតឡើងនៅក្នុងសេដ្ឋកិច្ចពិភពលោក។ ដូចនេះតើអ្វីនឹងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាដោយសព្វថ្ងៃនេះកំពុងមានការអភិវឌ្ឍន៏ដ៏ជឿនលឿន? តើអាណាព្យាបាលធ្វើការសម្រេចចិត្តត្រឹមត្រូវឬដោយផ្ដល់ដំបូន្មានដល់កូនៗរបស់ពួកគាត់ដើម្បីសិក្សាពី ហិរញ្ញវត្ថុ ធនាគារ ឬ ក៏ការធ្វើជំនួញ? អនាគតនឹងត្រូវបានបង្ហាញ គ្មាននរណាម្នាក់ចង់ធ្វើការសម្រេចចិត្តខុសនោះឡើយ។ ប្រសិនបើយើងក្រឡេកទៅមើលឧទាហរណ៍ប្រទេសសិង្ហបុរីយើងអាចដឹងបានថាកង្វះខាតធំបំផុតនៃបុគ្គលិកគឺក្នុងវិស័យព័ត៌មានវិទ្យា(IT)។
រដ្ឋាភិបាលសិង្ហបុរីបានផ្សព្វផ្សាយថាពួកគេកំពុងខ្វះខាតបុគ្គលិកច្រើនជាង១៥០ ០០០ នាក់នៅក្នុងវិស័យឧស្សាហកម្មព័ត៌មានវិទ្យា។ ការសិក្សាមួយដោយសកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី (SMU) ដែលជាដៃគូជាមួយនឹង JP Morgan បានរកឃើញថាសម្រាប់ ICT តម្រូវការកម្មករត្រូវបានគេរំពឹងថានឹងបន្តកើនឡើងហើយទីផ្សារការងារកំពុងតស៊ូដើម្បីបន្ត។ ដូចនេះតើកូនរបស់អ្នកគួរតែសិក្សាអំពីអ្វីដើម្បីបង្កើតប្រាប់ចំណូលបានច្រើន? ចម្លើយជាក់ស្ដែងគឺមានតែមួយគត់កូនរបស់អ្នកគួរតែសិក្សាអំពីបច្ចេកវិទ្យា កុំព្យូទ័រ និងភាសាបរទេស។
មានតែតាមរយៈនេះប៉ុណ្ណោះដែលអ្នកអាចធានាបានថាកូនរបស់អ្នកនឹងមានការងារល្អជាមួយនឹងជំនាញដែលនេះមិនមែនត្រឹមតែតម្រូវ សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក។ សូមក្រឡេកមើលទៅអ្នកដែលទទួលបានភាពជោគជ័យនិងអ្នកដែលមានទ្រព្យសម្បត្តិច្រើននៅលើភពផែនដីនេះ ពួកគេទាំងអស់សុទ្ធសឹងតែមកពីខាងឧស្សាហកម្មបច្ចេកវិទ្យា! ដូចនេះប្រសិនបើអ្នកស្រឡាញ់កូនៗរបស់អ្នកនិងប្រាថ្នាអោយពួកគេទទួលបានភាពជោគជ័យចូរបង្រៀនពួកគេពីរបៀបប្រើប្រាស់កុំព្យូទ័រផ្ដល់អោយពួកគេនូវការអប់រំដ៏ល្អបំផុតដូចនេះពួកនេះនឹងប្រកួតប្រជែងមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេប៉ុន្តែវាអាចជាការប្រកួតប្រជែងជាអន្តរជាតិ៕
ដោយ៖ លោកស្រី Nataly Rodionova នាយកគ្រប់គ្រងនៃ IT Academy STEP Cambodia
www.facebook.com/itstepcambodia