​បក្សា​ស្លាប​ដែក​ប្រយុទ្ធ​គ្រោះ​ថ្នាក់​​បំផុត​ ៥​​​​គ្រឿង​​របស់​រុស្ស៊ី​​



​​​​ថ្វីត្បិត​តែ​សង្គ្រាម​​ត្រជាក់​បាន​បញ្ចប់​ទៅ​ជា​ច្រើន​ឆ្នាំ​ក៏​ពិត​មែន​ តែ​ការ​ប្រកួត​ប្រជែង​សព្វាវុធ​​រវាង​មហាអំណាច​អាមេរិក​ និង​រុស្ស៊ី​នៅ​តែ​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន។ ​រុស្ស៊ី​​តែង​តែ​ធ្វើ​ទំនើបកម្ម​ទៅ​លើ​សព្វាវុធ​​គ្រប់​ប្រភេទ​របស់​ខ្លួន។ ថ្ងៃ​នេះ​ Business Khmer ​សូម​​បង្ហាញ​យន្តហោះ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​ ៥​គ្រឿង​របស់​រុស្ស៊ី៖

Image result for ​Sukhoi Su-27

​Sukhoi Su-27 គេ​ដាក់​រហស្សនាម​ឱ្យ​ថា Flanker វា​ជា​ប្រភេទ​យន្តហោះ​ប្រយុទ្ធ​​ដ៏​ល្បី​ឈ្មោះ​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​ផលិត​​ឡើង​​​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យន្តហោះ​ប្រយុទ្ធ​របស់​អាមេរិក​ F-15 និង​ F-16។ ​យន្តហោះ​ប្រយុទ្ធ​នេះ​ត្រូវ​បាន​ដាក់​​ឱ្យ​ប្រតិបត្តិការ​​​ក្នុង​កងទ័ព​អាកាស​រុស្ស៊ី​នៅ​ឆ្នាំ​១៩៨៥។ ​Flanker ​អាច​គាំទ្រ​​ប្រតិបត្តិការ​ប្រយុទ្ធ​ក្នុង​រង្វង់​​កាំ​ ៧៥០​គីឡូម៉ែត្រ​ និង​មាន​ល្បឿន​លឿន​ជាង​ F-15 ​និង​ F-16 (ល្បឿន​ ២៥២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង)។ ​វា​មាន​បំពាក់​កាំភ្លើង​​បាញ់​លើ​អាកាស​ R-27R1 និង​មាន​បំពាក់​មីស៊ីល​បាញ់​ក្នុង​រយៈ​​ចម្ងាយ​មធ្យម​ទៀត​ផង។

Image result for MiG-29

MiG-29 មាន​រាង​តូច​ល្មម​ ប្រវែង​ខ្លី​ និង​ត្រូវ​បាន​រុស្ស៊ី​ផលិត​ច្រើន​គ្រឿង​ Mikoyan's MiG-29 ត្រូវ​បាន​ណាតូ​ដាក់​ឈ្មោះ​ឱ្យ​ថា​ Fulcrum។ មិន​ខុស​ពី​ Su-27 ប៉ុន្មាន​នោះ​ទេ​ ​វា​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ប្រជែង​ជាង​មួយ​នឹង​ F-15 និង​ F-16 របស់​អាមេរិក​។ ​វា​ត្រូវ​បាន​ដាក់​ឱ្យ​ប្រតិបត្តិការ​​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៨៣​ តែ​មាន​ល្បឿន​ និង​គុណភាព​​​ ក្រោម​ Su-27 ​បន្តិច​។ ​MiG-29 ​​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ពហុ​មុខងារ​ប្រយុទ្ធ​​ដែល​មាន​បំពាក់​មីស៊ីល​បាញ់​លើ​អាកាស​ (air-to-air) ដូច​ជា​ AA-៨​ ដែល​ផលិត​ឡើង​សម្រាប់​​ប្រតិបត្តិការ​រយៈ​ចម្ងាយ​ជិត​ និង​ប្រយុទ្ធ​ពី​លើ​អាកាស​មក​ដី។ ​MiG មាន​ប្រជា​ប្រិយ​ខ្លាំង​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​​ ជា​ពិសេស​​គឺ​បណ្ដា​ប្រទេស​ និង​រដ្ឋ​ដែល​មាន​និន្នាការ​ទៅ​រក​សហភាព​សូវៀត​មាន​ដូច​ជា​ គុយបា​ អ៊ីរ៉ង់​ និង​កូរ៉េខាងជើង​ជា​ដើម។Sukhoi Su-35 ជា​យន្តហោះ​ប្រយុទ្ធ​ទំនើប​ជាង​ម៉ូដែល​​មុនៗ ....សូម​រង់​ចាំ​អាន​ភាគ​ទី​២​ នៅ​ថ្ងៃ​ស្អែក...

X
5s