ចង់​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ ​គួរ​អនុវត្ត​វិធី​​ងាយៗ​ទាំង​៥​យ៉ាង​នេះ​!​​



​​​​ភ្នែក​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់ ​ក្នុង​ចំណោម​សរីរាង្គ​ផ្សេងៗ​ទៀត​របស់​មនុស្ស​ ​ព្រោះ​បើ​ភ្នែក​មាន​បញ្ហា​ហើយ ​អ្នក​ប្រាកដ​ជា​ ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​អ្វី​ផ្សេងៗ​មិន​ខាន​។ ​ដូច្នេះ​ហើយ​ត្រូវ​ព្យាយាម​ថែទាំ​ឲ្យ​បាន​ល្អ​បំផុត​។ ខាងក្រោម​នេះ ​ជា​​​វិធី​សាមញ្ញ​មួយ​ចំនួន​ដើម្បី​​ ​ថែរក្សា​ភ្នែក​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​៖

១) ​ ​រក្សា​គំលាត​ពេល​​​មើល​ទូរទស្សន៍ ឬ កុំព្យូទ័រ​៖ ​សូម​កុំ​ព្យាយាម​សម្លឹង​មើល​ទូរទស្សន៍​​ឬ​កុំព្យូទ័រ​​ជិត​ពេក​ ​ព្រោះ​ពន្លឺ​របស់​វា​អាច​ ​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​ដោយ​ងាយ​បំផុត​។ ​ដូច្នេះ​ហើយ​គួរ​ព្យាយាម​រក្សា​គំលាត​ឲ្យ​បាន​សមស្រប​នៅ​ពេល​សម្លឹង​មើល​ឧបករណ៍​ទាំង​នេះ ​​ហើយ​កុំ​ព្យាយាម​​នៅ​ពី​មុខ​វា​រាប់​ម៉ោង​ឲ្យ​សោះ​។

២) ​​មិន​ត្រូវ​ប្រើ​ដៃ​​​​​ទៅ​ញីភ្នែក​ដោយ​ផ្ទាល់​ឡើយ៖ ​មនុស្ស​ភាគច្រើន​នៅ​ពេល​មាន​អារម្មណ៍​ថា ​មាន​អ្វី​ចូល​ ​​ឬ ​ ​ឈឺ​ដោយ​ប្រការ​ណាមួយ​ ​គឺ​តែង​យក​ដៃ​របស់​ពួកគេ​ទៅ​ញីភ្នែក​ដោយ​ផ្ទាល់​តែ​ម្តង​។ ប៉ុន្តែ​ដៃ​របស់​ពួកគេ​គឺ​សម្បូរ​ទៅ​ដោយ​បាក់តេរី ​និង មេរោគ​ជាច្រើន​ ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក​។ ​ដូច្នេះ​ហើយ​ ​គួរ​ត្រៀម​ក្រណាត់​ ​ឬ កន្លែង​ទន់​​ដែល​ស្អាត ​ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ ។

៣) ​​​​​ ​គួរ​បរិភោគ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​៖ ​​បន្លែ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ ​សុខភាព​របស់​មនុស្ស​ទូទៅ។ ​អ្វី​ដែល​ពិសេស​នោះ ​វា​ក៏​ជួយ​​​ដល់​ភ្នែក​របស់​អ្នក​ឲ្យ​បំពេញ​ការងារ​បាន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ ​គួរ​ព្យាយាម​បរិភោគ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។

៤) ​​ត្រូវ​ប្រើ​ប្រាស់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​​នៅ​ពេល​ចេញ​ក្រៅ​៖ ​នៅ​ពេល​ចេញ​ទៅ​ក្រៅ​ម្តងៗ​ ​អ្នក​គួរ​តែ​ប្រើប្រាស់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​ជា​ប្រចាំ​ ​ព្រោះ​ថា​កម្តៅ​ថ្ងៃ​ខ្លាំង​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​ភ្នែក​របស់​អ្នក​​។ ​​​

៥)​​ទុក​ពេល​ឲ្យ​ភ្នែក​សម្រាក​ខ្លះ​៖ ​​​​​អ្នក​មិន​គួរ​ព្យាយាម​ប្រើ​ភ្នែក​របស់​អ្នក​ឲ្យ​ធ្វើ​ការ​រហូត​នោះ​ឡើយ ​ជា​ពិសេស​ធ្វើ​ការ​ជាមួយ​នឹង​កុំព្យូទ័រ ​ឬ ​ឧបករណ៍​ផ្សេង​ដែល​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​ភ្នែក​។ ក្នុង​ន័យ​នេះ​ ​អ្នក​គួរ​ទុក​ចន្លោះ​ពេល​សមស្រប​ណា​មួយ​ ​ដើម្បី​ឲ្យ​ភ្នែក​របស់​អ្នក​បាន​សម្រាក​ខ្លះ​ ​​ជៀសវាង​ការ​ធ្វើការ​រហូត​ដែល​នាំ​ឲ្យ​ចុះ​ខ្សោយ​ឆាប់​រហ័ស​៕​

ដោយ៖​រតនា ​វិចិត្រ​

X
5s