គន្លឹះសាមញ្ញ ៩យ៉ាងដើម្បីលើកចិត្តបុត្រាបុត្រីរបស់អ្នកឱ្យមាន គំនិតច្នៃប្រឌិតខ្ពស់
គំនិតច្នៃប្រឌិត គឺជាទ្រព្យដ៏មានតម្លៃសម្រាប់បុត្រាបុត្រីរបស់អ្នកមិនថានៅពេលពួកគេនៅក្មេង ឬនៅពេលដែលពួកគេធំឡើងនោះទេ។ អីចឹងហើយ លោកអ្នកត្រូវរកវិធីធ្វើឱ្យយ៉ាងណាក៏គេមានគំនិតច្នៃប្រឌិតតាំងពីនៅក្មេងៗ។ ខាងក្រោមនេះគឺជាគន្លឹះសាមញ្ញ៩យ៉ាង៖
១) តែងតែសួរសំណួរដល់ពួកគេ (ទាំងសំណួរបិទ និងសំណួរបើក)
២) ចេះផ្ដល់ជម្រើសដល់ពួកគេ (គោរពការសម្រេចចិត្តរបស់ពួកគេពេលខ្លះ)
៣) នាំគេទៅលេងកន្លែងដែលផ្ដល់នូវគំនិតច្នៃប្រឌិត
៤) ឱ្យគេចេះបង្កើតអ្វីដែលថ្មី តាមចិត្តដែលពួកគេនឹកឃើញ
៥) កំហុសគឺជារឿងដែលមិនអាចជៀសរួច (សុខចិត្តឱ្យពួកគេបង្កើតកំហុសប្រសើរជាងមិនឱ្យពួកគេធ្វើអ្វីទាំងអស់)
៦) ស្ដាប់ឬក៏លេងតន្ត្រី ៧) អានកំណាព្យ និងសៀវភៅ ៨) បណ្ដុះគំនិតគូររូប ៩) លើកទឹកចិត្ត និងទិញសៀវភៅល្អៗឱ្យពួកគេអាន
ដោយ៖ រតនៈវិភូ