​សម្រង់​សម្ដី​សំខាន់ៗ​ទាំង​៧​ឃ្លា ​​ទាក់ទង​​អំពី​តម្លៃ​នៃ​ជីវិត ​ដែល​អ្នក​គួរ​យល់​ដឹង​​!​​



ទស្សនៈទាំង ៧ឃ្លា​ខាង​ក្រោម​នេះ​ នឹង​ប្រាប់អ្នក​ពីតម្លៃ​នៃជីវិត​៖

១) «​​មិន​មាន​នរណា​ម្នាក់​ធ្លាក់​ខ្លួន​ក្រី​ក្រ​ ​ដោយសារតែ​​មូលហេតុ​នៃ​ការ​​ចែក​រំលែក​ដល់​អ្នកដទៃ​នោះ​ទេ»។ ​---ដោយ​ Maya Angelou ​

២) «​កេរ្តិ៍ឈ្មោះ​​ដ៏​ល្អ គឺ​​មាន​តម្លៃ​ជាង​លុយ​​»។ ​---Publilius Syrus

៣) ​« គោលដៅ​​មនុស្ស​ម្នាក់ៗ ​​មិនមែន​​​ដើម្បី​​មាន​លុយ​កាន់តែ​ច្រើន​នោះ​ទេ តែ​​វា​​​ជា​ការរស់នៅ​ក្នុង​ជីវិត​មួយ ​​ដែល​ខ្លួន​ពេញ​ចិត្ត​»។ ---លោក Chris Brogan ​

៤) ​«​រីករាយ​ជា​មួយ​ជីវិត​របស់​អ្នក ​​ដោយ​មិន​ចាំ​បាច់​ប្រៀបធៀប​ជា​មួយ​អ្នក​ដទៃ​ឡើយ​»។ --- ដោយMarquis de Condorcet

៥) ​«​ទ្រឹស្ដី​ ​គឺ​វា​គ្មាន​តម្លៃ​អ្វី​ឡើយ ​ប្រសិនបើ​​មិន​អនុវត្ត​​»។ --- ដោយ Constantin Brâncusi ​

៦) ​«​មិន​បាច់​ព្យាយាម ​​​ក្លាយ​ជា​មនុស្ស​ជោគជ័យ​នោះ​ទេ តែ​ត្រូវ​ព្យាយាម​ឲ្យ​ក្លាយ​ជា​បុគ្គល​ដែល​មាន​តម្លៃ​»។ --- ដោយAlbert Einstein

៧) ​«​អតីត​កាល ​គឺ មាន​តម្លៃ​​គ្មាន​ដែន​កំណត់​ ​ប្រសិន​​យើង​ចេះ​​រៀន​ពី​វា​»។ --- ដោយKen Hensley

X
5s