នេះជាដំណើរដើមទងដែលលោកគីម ជុងអ៊ុនក្លាយទៅជាមេដឹកនាំផ្ដាច់ការដ៏គួរឱ្យខ្លាចម្នាក់ក្នុងលោក
ប្រមុខដឹកនាំក្រុងព្យ៉ុងយ៉ាងត្រូវបានចាត់ទុកថា ជាមេដឹកនាំផ្ដាច់ការវ័យក្មេងដែលគួរឱ្យខ្លាចបំផុតម្នាក់ក្នុងលោក។ លោកមានដំណើរជីវិតគួរឱ្យកត់សម្គាល់ មុននឹងក្លាយជាមេដឹកនាំដូចសព្វថ្ងៃ។ ខាងក្រោមនេះជាដំណើរជីវិតត្រួសៗដែលលោកអ្នកគួរដឹង៖
១) កាលពីនៅក្មេងលោកត្រូវបានពណ៌នាថា ជាក្មេងខ្មាសអៀនច្រើន
២) លោកកើតនៅថ្ងៃទី៨ ខែមករា ប៉ុន្តែមិនទាន់មានប្រភពណាដឹងច្បាស់ថានៅឆ្នាំ១៩៨២ ឬ១៩៨៣ ឬក៏ ១៩៨៤ទេ
៣) របាយការណ៍ផ្លូវការកត់ត្រាថា លោកកើតនៅឆ្នាំ១៩៨២ ប៉ុន្តែរបាយការណ៍ផ្សេងៗទៀតអះអាងថា ឆ្នាំកំណើតពិតប្រាកដត្រូវបានផ្លាស់ប្ដូរដើម្បីគម្រប់ខួបកំណើតលើកទី៧០ នៃអតីតប្រមុខដឹកនាំកូរ៉េខាងជើងលោក គីមអ៊ីលស៊ុង និងគម្រប់ ៤០ឆ្នាំនៃខួបកំណើតឪពុករបស់លោកគឺលោកគីមជុងអ៊ីល
៤) លោកគីមជុងអ៊ុន បានចូលរៀននៅប្រទេសស្វីសជាទីដែលអតីតសិស្សរួមថ្នាក់អះអាងថា គេជាក្មេងចូលចិត្តភាពស្ងៀមស្ងាត់ តែចូលចិត្តកំប្លែង
៥) លោកជាមនុស្សចូលចិត្តកីឡាបាល់ឱប ហើយលោក Michael Jordan ជាកីឡាករសំណព្វចិត្តរបស់លោក។ ទោះជាលោកមានកម្ពស់ទាប តែគេអះអាងថា លោកជាអ្នកកីឡាបាល់ឱបដ៏ពូកែម្នាក់
៦) ក្រោយពីចេញពីសាលានៅប្រទេសស្វីសភ្លាម លោកបានត្រឡប់ចូលប្រទេសវិញរៀនជំនាញយោធាភ្លាមតែម្ដង
៧) រយៈពេលប៉ុន្មានឆ្នាំក្រោយមកឪពុករបស់លោកដែលកាន់តំណែងបានធ្លាក់ខ្លួនឈឺ
៨) លោកត្រូវបានតំឡើងតំណែងជាបន្ទាន់ដែលទទួលបន្ទុកផ្នែកនយោបាយ និងយោធា
៩) ក្រោយមកទៀត លោកត្រូវបានតំឡើងតំណែងជាឧត្តមសេនីយ៍ផ្កាយបួន និងជាប្រធានគណៈកម្មការនយោបាយជាច្រើន
១០) លោកគីមជុងអ៊ីលបានទទួលមរណភាពនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១
១១) ក្នុងវ័យប្រមាណ ៣០ឆ្នាំ លោកគីមជុងអ៊ុនបានក្លាយជាមេដឹកនាំមានវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើង
១២) ក្រោយពីឡើងកាន់តំណែងភ្លាម លោកបានបញ្ចេញកណ្ដាប់ដៃដែកក្នុងការគ្រប់គ្រងប្រទេសទោះបីជាមានការគម្រាមកំហែងអំណាចក៏ដោយ
១៣) នៅឆ្នាំ២០១៣ លោកបានកាត់ទោសប្រហារជីវិតមារបស់ខ្លួនគឺលោក ចាងស៊ុងតែកនិងគ្រួសារក្រោមបទចោទប្រកាន់ធ្វើរដ្ឋប្រហារយោធា
១៤) មានសេចក្ដីរាយការណ៍ថា លោកជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតដោយក្រុមជនមិនសប្បាយចិត្តនឹងអំណាចរបស់លោកនៅកូរ៉េខាងជើង
១៥) លោកបានបង្កើនភាពតានតឹងជាមួយនឹងមេដឹកនាំពិភពលោកជាច្រើននាក់ដោយសារតែកម្មវិធីនុយក្លេអ៊ែរ
ដោយ៖ រតនៈវិភូ