បើ​អ្នកមាន​អារម្មណ៍​ថា ​អស់សង្ឃឹម​លែង​ចង់​ដើរ​ទៅ​មុខ​ គួរ​អាន​គំនិត​សំខាន់ៗ​ទាំង​នេះ​​



១) ​​«​​​​ភាគច្រើន​នៃ​រឿង​អស្ចារ្យ​ក្នុង​លោក ​តែងតែ​សម្រេច​ជោគជ័យ​ដោយ​ ​មនុស្ស​ដែល​ព្យាយាម​​​ធ្វើ​វា​ ​​នៅ​ពេល​​​​​ដែល​មនុស្ស​គ្រប់គ្នា​មើល​ទៅ​ ​​គ្មាន​សង្ឃឹម​ថា​ជោគជ័យ​»។ --- ដោយ​Dale Carnegie

២) ​«​អ្នក​ឈ្នះ​មិន​ដែល​បោះបង់​ ​អ្នក​បោះបង់​មិន​ដែល​ឈ្នះ​»។ --- ដោយ​Vince Lombardi

៣) ​«​វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ ​​ទោះបីជា​អ្នក​ដើរ​ទៅ​មុខ​យឺត​ប៉ុណ្ណា​ក៏ដោយ ​ដរាបណា​អ្នក​មិន​ព្រម​ឈប់​»។--- ដោយ​ខុងជឺ

៤) ​«​ដើម្បី​ជោគជ័យ​​បាន​ ​​លុះត្រាតែ​​សេចក្ដី​ប្រាថ្នា​ចង់​ជោគជ័យ​របស់​អ្នក​​ធំ​ជាង ​​ភាព​ភ័យ​ខ្លាច​ចំពោះ​​​​​ការ​បរាជ័យ​»។--- ដោយ​Bill Cosby

៥) ​«​កុំ​បោះបង់​ ​ចំពោះ​រឿង​ទាំង​ឡាយ​ណា​ដែល​អ្នក​ជឿជាក់​ឲ្យ​សោះ​»​។--- ដោយSteve Scalise

៦) ​«​ប្រសិន​បើ​អ្នក​មិន​ព្រម​បោះបង់​ទេ ​​នោះ​អ្នក​នឹង​ជោគជ័យ​មិនខាន​»។ --- ដោយDan O'Brien

៧) ​​«​បុគ្គលិក​ជោគជ័យ​ ​គឺ​ជា​មនុស្ស​ដែល​​បាន​ព្យាយាម​លើស​ពី​មួយ​ដង​»​។ --- ដោយGeorge M. Moore Jr. ​ ​

X
5s