រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​លត់ដំ​ខ្លួន​ពី​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​​



​​ថ្វីត្បិត​តែ​ការ​លំបាក គឺ​គ្មាន​នរណា​ចង់​ជួប​ ​ប៉ុន្តែ​ក៏​គ្មាន​នរណា​អាច​គេច​ផុត​ដែរ​។ ​ដូច្នេះ​ហើយ ​អ្នក​មិន​គួរ​ព្យាយាម​រត់​គេច​ពី​បញ្ហា​នោះ​ទេ ​​ព្រោះ​មិន​ថា​ទៅ​ដល់​ទី​ណា​ទេ អ្នក​នឹង​នៅ​តែ​ជួប​ដដែល។ ដូច្នេះ​ហើយ ​​អ្នក​គួរ​តែ​​ព្យាយាម​​លត់ដំ​ខ្លួន​ឯង​ពី​ក្មេង​ឲ្យ​បាន​ច្រើន ​ជា​មួយ​នឹង​ការ​លំបាក​ ​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​ជោគជ័យ​ម្នាក់​នា​ពេល​អនាគត​៖

១) ​​​​អាច​រៀន​សូត្រ​ពី​បញ្ហា​ទាំង​នោះ​៖ ​នៅ​ពេល​ណា​អ្នក​ជួប​​​បញ្ហា​កាន់​តែ​ច្រើន ​នោះ​អ្នក​នឹង​​អាច​ដឹង​អំពី​ដំណោះស្រាយ​ក៏​កាន់​តែ​ច្រើន​ផង​ដែរ​ ​ហើយ​វា​នឹង​មាន​ប្រយោជន៍​ខ្លាំង​នៅ​​ថ្ងៃ​ខាង​មុខ​​ទៀត​។ ដូច្នេះ​ហើយ ​​គួរ​ហ៊ាន​ប្រឈម​មុខ​ជា​មួយ​នឹង​បញ្ហា​​ទាំង​នោះ​​ទោះបីជា ​​ពេល​ខ្លះ​ត្រូវ​បរាជ័យ​ក៏​ដោយ ​ប៉ុន្តែ​វា​ជា​​ចំណេះ​ដឹង​ជីវិត​​ដែល​មិន​ងាយ​នឹង​រក​ឃើញ​នៅ​សាលា​នោះ​ទេ​។

២) ​​​​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​៖ ​ត្រូវ​ចាំ​ថា ​បើ​អ្នក​ព្យាយាម​ធ្វើ​អ្វី​តែ​​ដែល​ងាយ​ៗ​​ ​ហើយ​តែង​​គេចវេះ​មិន​ប្រឈម​មុខ​ ​នៅ​ពេល​ជួប​ការ​លំបាក​នោះ​​ ​អ្នក​នឹង​នៅ​តែ​បណ្ដុះ​ភាព​ភ័យ​ខ្លាច ​និង ទន់​ខ្សោយ​ក្នុង​ខ្លួន​ជា​និច្ច​។ ​​​ប៉ុន្តែ បើ​អ្នក​មិន​​មិន​ព្រម​គេច​វេះ​ ​ហើយ​សុខ​ចិត្ត​ប្រឈម​មុខ​នឹង​ការ​លំបាក​​ទាំង​អស់​នោះ ​​យូរ​ៗ​ទៅ​អ្នក​នឹង​មាន​អារម្មណ៍​​លែង​ភ័យ​ខ្លាច​ទៀត​ហើយ​ ​ដូច្នេះ​​ថ្ងៃ​ក្រោយ​ទោះ​​មាន​បញ្ហា​អ្វី​ក៏​អ្នក​អាច​ដោះស្រាយ​បាន​ដែរ​។

៣) ​​​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​៖ ​​មនុស្ស​ដែល​គេចវេះ​ពី​បញ្ហា​ ​គឺ​ជា​មនុស្ស​ដែល​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ​ពោល​គឺ​មិន​ទាន់​​ប្រកួត​ផង ​ក៏​ថា​ខ្លួន​ចាញ់​បាត់​ទៅ​ហើយ​។ ​ដូច្នេះ​ហើយ​ដើម្បី​បញ្ចៀស​​ចំណុច​អាក្រក់​នេះ ​អ្នក​ត្រូវ​តែ​​​មាន​ភាព​ក្លាហាន​​​ទោះបីជា​មាន​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ ​ក៏​មិន​ត្រូវ​រត់​យក​រួច​ខ្លួន​ដែរ​។

៤) ​​​​ស្គាល់​ច្បាស់​អំពី​ទំនួល​ខុស​ត្រូវ​៖ ​មនុស្ស​ដែល​មិន​រត់​គេច​ពី​ការ​លំបាក​ ​គឺ​ជា​មនុស្ស​ដែល​ស្គាល់​ច្បាស់​អំពី​តម្លៃ​នៃ​ការ​ទទួល​ខុស​ត្រូវ​ ​​​ដូច្នេះ​ហើយ​ទោះបីជា ​ការងារ​នោះ​ពួកគេ​មិន​អាច​ជោគជ័យ​ក៏​ដោយ ​ប៉ុន្តែ​មិន​អាច​រត់​ចោល​ដាច់ខាត​។

៥) ​​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់៖ ​នៅ​ពេល​អ្នក​​ឆ្លង​កាត់​ការ​លំបាក​ច្រើន​តាំង​ពី​វ័យ​ក្មេង​មក​ ​នោះ​ក៏​កាន់​តែ​​ធ្វើ​ឲ្យ​អ្នក​មាន​គំនិត​​ច្នៃ​ប្រឌិត​ខ្ពស់​​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ​​ទៀត​​ផង​។ ​តាមរយៈ​បទ​ពិសោធន៍​កន្លង​មក ​ទោះបីជា​មាន​បញ្ហា​ថ្មី​អ្វី​កើត​ឡើង​ក៏​ដោយ ​​ក៏​អ្នក​អាច​​មាន​ដំណោះស្រាយ​ជា​និច្ច ហើយ​ដំណោះស្រាយ​ទាំង​នោះ​គឺ​ពិត​ជា​​​ពន្លត់​ភ្លើង​បញ្ហា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ដែល​អ្នក​ផ្សេង​មិន​អាច​ធ្វើ​បាន​៕

​​​​​​ដោយ​៖ ​រតនា​ ​វិចិត្រ​

X
5s