មនុស្សដែលមានចំណុចទាំង ៨នេះ អ្នកគួររង់ចាំធ្វើជាដៃគូជីវិតរបស់អ្នក
វាជារឿងពិបាកណាស់ក្នុងការស្វែងរកស្នេហ៍ស្មោះ។ ស្នេហ៍ស្មោះគឺជាមានអំណាចក្នុងការផ្លាស់ប្ដូរជីវិតរបស់អ្នក។ អារម្មណ៍ពិតនឹងធ្វើឲ្យអ្នកយល់ពីអ្វីដែលអ្នកមិនដែលធ្លាប់ដឹងពីមុន។ អ្នកត្រូវដឹងពីតម្លៃនៃស្នេហា អ្នកមិនត្រូវជ្រើសរើសមនុស្សដែលអ្នកមិនចង់បាននោះទេ។ ស្វែងរកមនុស្សដែលពិតជាខ្វាយខ្វល់ យកចិត្តទុក្ខដាក់ ធ្វើឲ្យអ្នករីករាយ និងស្រលាញ់អ្នកពិតប្រាកដ។
ខាងក្រោមនេះគឺជាមនុស្សម្នាក់ដែលអ្នករង់ចាំ ដកស្រង់ពី Trulymind៖
១) ជ្រើសរើសមនុស្សដែលមិនអាចចាកចេញពីអ្នក
ស្វែងរកនរណាម្នាកដែលមិនអាចសូម្បីតែគិតថានឹងចាកចេញពីអ្នក។ ស្វែងរកមនុស្សម្នាក់ដែលរីករាយនិងនៅជិតអ្នកគ្រប់ពេលវេលា និងមិនអាចចាកចេញពីអ្នកសូម្បីមួយជំហាន។ មនុស្សដែលស្រលាញ់អ្នកពិតតែងតែចង់ឃើញមុខអ្នកគ្រប់ពេល គ្រប់វេលា។
២) មនុស្សដែលតែងតែរំលឹកអ្នក
រង់ចាំមនុស្សម្នាក់ដែលតែងតែមានពេលសួរសុខទុក្ខ រំលឹក និងតែងតែខ្វាយខ្វល់ពីអ្នកគ្រប់ពែល។ បើទោះបីជាគេរវល់យ៉ាងណាក៏ដោយ គេតែងតែខ្វល់ខ្វាយពីអ្នក និងសួរបារម្ភពីអ្នកគ្រប់ពេល។ រង់ចាំមនុស្សម្នាក់ដែលបង្ហាញអ្នកថាសេចក្តីស្រលាញ់មិនមានដែនកំណត់នោះទេ។
៣) មនុស្សដែលហាននិយាយពីរឿងក្នុងចិត្តប្រាប់អ្នក
ការស្រលាញ់អាចធ្វើឲ្យដួងព្រលឹងរបស់អ្នកហោះហើរ និងអាចធ្វើឲ្យអ្នកអាចបង្ហាញពីអារម្មណ៍នៃសេរីភាព។ រង់ចាំមនុស្សម្នាក់ដែលអាចបើកបេះដូងបង្ហាញរឿងក្នុងចិត្តប្រាប់អ្នក និងបង្ហាញពីក្ដីស្រលាញ់ដ៏ជ្រាលជ្រៅដល់អ្នកដោយគ្មានលាក់លៀម។
៤) មនុស្សដែលស្រលាញ់និងហ៊ានទទួលយកចំណុចខ្សោយរបស់អ្នក
រឿងដែលសំខាន់ជាងគេគឺជ្រើរើសមនុស្សម្នាក់ដែលអាចទទួលយកចំណុចខ្សោយ ឬចរិករបស់អ្នក។ កុំជ្រើសរើសមនុស្សដែលមិនហ៊ានទទួលយកចំណុចខ្សោយរបស់អ្នក ហើយតែងតែព្យាយាមឲ្យអ្នកធ្វើ្វអ្វីដែលគេចង់ឲ្យអ្នកធ្វើ។ រង់ចាំមនុស្សដែលស្រលាញ់អ្នក ហើយហ៊ានទទួលយកអ្វីៗដែលអ្នកមាន។
៥) មនុស្សដែលមិនអាចខ្វះអ្នក
កុំជ្រើសរើសមនុស្សដែលគិតថាមានមនុស្សជាច្រើនដែលជាជម្រើសរបស់គេ ប៉ុន្តែស្វែងរកមនុស្សម្នាក់ដែលពិតជាស្រលាញ់អ្នកដោយស្មោះ និងគិតថាក្នុងពិភពលោកនេះខ្វះអ្នកមិនបាន និងចង់រស់នៅដោយសេចក្ដីសុខជាមួយអ្នកក្នុងពេលអនាគត។
៦) មនុស្សម្នាក់ដែលមានមោទភាពចំពោះអ្នក
ផ្ដល់បេះដូងរបស់អ្នកទៅកាន់មនុស្សម្នាក់ដែលមិនខ្លាចនឹងទទួលយកនូវភាពជោគជ័យ និងបរាជ័យរបស់អ្នក។ គេនឹងតែងតែលើកទឹកចិត្តអ្នក ពេលអ្នកជួយបញ្ហា និងតែងតែអបអរសាទរនៅពេលដែលអ្នកទទួលបានភាពជោគជ័យ។
៧) មនុស្សដែលបញ្ជាក់ថាស្នេហ៍ស្មោះពិតជាមាន
រង់ចាំមនុស្សម្នាក់ដែលហ៊ានធ្វើអ្វីគ្រប់យ៉ាងដែលបង្ហាញថាស្នេហ៍ពិតលើលោកនេះពិតជាមាន។
៨) មនុស្សម្នាក់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ដែលអ្នកមិនធ្លាប់មានពីមុន
ពេលដែលមនុស្សម្នាក់ដើរចូលមកក្នុងជីវិតរបស់អ្នក អ្នកមានអារម្មណ៍ចម្លែក។ អារម្មណ៍ដែលឆាបឆេះខ្មួលខ្មាញ់ក្នុងបោះដូងរបស់អ្នក។ អ្នកមានអារម្មណ៍ថា មេអំបៅកំពុងហោះហើរប្រលែងលេងជុំវិញអ្នក។ កែវភ្នែករបស់មនុស្សម្នាក់នោះនឹងបាញ់ចាក់ចូលទៅដល់ជម្រៅបេះដូងរបស់អ្នក។ រង់ចាំមនុស្សម្នាក់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ចម្លែកមិនធ្លាប់មាន៕
ដោយ៖ លង់ វណ្ណៈ