សញ្ញាទាំង៥នេះ បញ្ជាក់ថា មិត្តរួមការងាររបស់អ្នក មិនចូលចិត្តអ្នកបន្តិចឡើយ!
ជាធម្មតា មនុស្សម្នាក់ៗមិនអាចទទួលបានការពេញចិត្តពីអ្នកគ្រប់គ្នាបាននោះឡើយ ព្រោះម្នាក់ៗសុទ្ធតែមានគំនិតផ្សេងគ្នា។ ដូច្នេះហើយ ប្រសិនបើអ្នកឃើញសញ្ញាសំខាន់ៗទាំង៥នេះ បញ្ជាក់ថា មិត្តរួមការងារ មិនចូលចិត្តអ្នកទេ៖
១) មិនសូវជានិយាយរកអ្នក៖ ជាធម្មតាទេ នៅពេលដែលមនុស្សម្នាក់មិនសូវនិយាយរកមនុស្សម្នាក់ទៀត មានន័យថា មកពីមិនសូវចូលចិត្ត។ ដូច្នេះហើយ ប្រសិនបើអ្នកមិនសូវត្រូវបានគេនិយាយរក ខណៈអ្នកផ្សេងៗទៀត គេនិយាយលេងគ្នាធម្មតា នោះមានន័យថា អ្នកមិនមែនជាមនុស្សដែលពួកគេពេញចិត្តនោះឡើយ។
២) ពួកគេមិនខ្វល់ពីស្នាដៃរបស់អ្នក ប៉ុន្តែមើលតែកំហុស៖ នៅពេលមានសេចក្ដីស្អប់កើតឡើង មនុស្សភាគច្រើនតែងព្យាយាមរកកំហុស ដើម្បីជាន់ពន្លិច ហើយបើទោះបីជាឃើញថា មានគុណសម្បត្តិច្រើនប៉ុណ្ណាក៏ដោយ។
៣) ពួកគេនិយាយតែពីរឿងការងារ តែមិនខ្វល់ពីជីវិតឯកជន៖ ដោយសារតែនៅក្នុងក្រុមហ៊ុន ការងារគឺសុទ្ធតែមានទំនាក់ទំនងជាមួយគ្នា ដូច្នេះហើយមនុស្សដែលស្អប់ ឬ មិនពេញចិត្តនឹងអ្នកនោះ គឺជៀសមិនផុតពីការនិយាយរក ប៉ុន្តែក្នុងបរិបទការងារប៉ុណ្ណោះ។ ដោយឡែក បើនិយាយពីជីវិតឯកជនវិញ ពួកគេមិនខ្វល់ពីអ្នកបន្តិចឡើយ។
៤) ពួកគេមិនដែលមើលមុខអ្នក៖ អ្នកខ្លះដោយសារតែ មិនចូលចិត្ត និង មានសេចក្ដីស្អប់ក្នុងចិត្ត គឺសូម្បីតែមុខក៏មិនដែលមើលចំផង ដែលនេះជាសញ្ញាបញ្ជាក់ថា ពួកគេមិនចូលចិត្តអ្នកសូម្បីតែបន្តិច។
៥) ជំទាស់រហូត៖ អ្នកអាចសង្កេតបានថា រាល់ពេលដែលអ្នកនិយាយ ឬ លើកជាគំនិតយោបល់ផ្សេងៗ ហើយតែងត្រូវបានគេជំទាស់សឹងគ្រប់ពេលនោះ គឺមានន័យថា អ្នកទាំងនោះមិនបានចាត់ទុកអ្នកជាសមាជិកល្អម្នាក់ក្នុងក្រុមហ៊ុននោះឡើយ៕
ដោយ៖ អ៊ុន ភក្តី