ប្រវត្តិ​សេដ្ឋកិច្ច មីយ៉ាន់​ម៉ា មិន​ធម្មតា ធ្លាប់ជាប្រទេសមានទី​ ២ នៅអាស៊ីអាគ្នេយ៍​



 វិបត្តិជនជាតិដើមភាកតិច រ៉ហ៊ីងយ៉ា កំពុងធ្វើឱ្យមីយ៉ាន់ម៉ាឈឺក្បាល  ហើយក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ សេដ្ឋលកិច្ចប្រទេស​មីយ៉ាន់ម៉ា ហាក់​មិនសូវ​​ល្អសោះ ប៉ុន្តែ​បើក្រឡេក​ទៅមើល​អតីតកាល មីយ៉ាន់ម៉ា ជា​ប្រទេស​​ខ្លាំងក្លា សំបូរធនធានរ៉ែធម្មជាតិ ជាប្រទេសមានលំដាប់ទី២នៅប្លក់អាស៊ាន។  មិនតែប៉ុណ្ណោះ ​បើ​តាម​​ការ​ព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ទំហំ​ GDP របស់​ប្រទេសមាន​ព្រំដែនភាគខាងជើង និងភាគឦសាន ជាប់​មហាអំណាចចិននេះ នឹងមានកំណើនខ្លាំងជាងគេបំផុត ៧,២% ត្រឹមឆ្នាំ ២០១៩។ 

ប្រវត្តិ​សេដ្ឋកិច្ច ក្រោម​រដ្ឋបាល​ របស់​អង់គ្លេស មីយ៉ាន់ម៉ា​ ជា​ប្រទេស​អ្នក​មាន​ទី២ ​នៅ​អាស៊ី​អាគ្នេយ៍។ មីយ៉ាន់ម៉ា ធ្លាប់​ជា​ប្រទេស​នាំ​​អង្ករ​ចេញ​ធំ​បំផុត​លើ​ពិភព​លោក មាន​ធនធាន​ធម្មជាតិ និង​ធនធាន​ការងារ​ច្រើន។ នៅ​ឆ្នាំ ១៨៥៣ មីយ៉ាន់ម៉ា​ បាន​នាំ​ចេញ​ប្រេងឆៅ ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ ជា​ប្រជាជាតិ​ផលិត​ប្រេង​មុន​គេ​បង្អស់​ លើ​ពិភពលោក​ផង​ដែរ។ មីយ៉ាន់ម៉ា ផលិត​ប្រេង​បាន ៧៥% នៃ​ប្រេង Teak សរុប​លើ​ពិភព​លោក និង​មាន​អត្រា​ប្រជាជន​ចេះ​ដឹង​​ខ្ពស់។ ទោះបីជា​យ៉ាងណា​ក៏ដោយ ទ្រព្យសម្បត្តិ​ភាគច្រើន ​ត្រូវបាន​ក្ដោប​ក្ដាប់​ដោយ​ដៃ​ជនជាតិ​អឺរ៉ុប។

នៅ​ទសវត្ស​ឆ្នាំ ១៩៣០ ផលិតកម្ម​កសិកម្ម​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​តម្លៃ​ស្រូវអង្ករ​អន្តរជាតិ​ធ្លាក់​ចុះ ហើយ​មិន​បាន​ងើប​ឡើង​វិញ​ អស់​រយៈពេលជាច្រើន​ទសវត្ស​​។ ​ ផែនការ ​​ពង្រីក​ភាព​រុងរឿង​ថ្មី​ និង​ពង្រីក​វិសាលភាព នៃ​អារ្យធម៌​សម័យ​ទំនើប ​ត្រូវ​បាន​បញ្ឈប់​ដោយ​ការ​ផ្ទុះ​សង្គ្រាម​លោក ​លើក​ទីពីរ។ ក្នុង​កំឡុង​ពេល​ការ​លុកលុយ​របស់​ជប៉ុន​ នៅ​តំបន់​​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ចក្រភពអង់គ្លេស បាន​ធ្វើ​តាម​គោលនយោបាយ​កម្ទេច​ទីតាំង ហៅថា Scorched Earth Policy (ជា​យុទ្ធសាស្ត្រ​មួយ​ ដើម្បី​ទប់ស្កាត់​​ការ​ចង់​បាន​របស់​សត្រូវ)។ ពួកគេ​បាន បំផ្លាញ​អាគារ​រដ្ឋាភិបាល​ធំ​ៗ អណ្ដូង​ប្រេង​ និង​រ៉ែ​សម្រាប់​ធ្វើ​ភេសជ្ជៈ រ៉ែ​មាស សំណ​ ​និង​ប្រាក់ ដើម្បី​កុំ​ឱ្យ​ជប៉ុន​ដណ្ដើម​បាន​។ មីយ៉ាន់ម៉ា ជា​ផ្ទាំង​ស៊ីប​ទម្លាក់គ្រាប់បែក ​​របស់​មហាអំណាចទាំង​ពីរ។

ទម្រាំបាន​បាន​​ឯករាជ្យ​ភាព​ (១៩៤៨–១៩៦២) ​ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​មីយ៉ាន់ម៉ា ត្រូវ​បាន​បំផ្លាញខ្ទេច​ស្ទើរទាំងស្រុង។​​ ចក្រភព​អង់គ្លេស បាន​ផ្ដល់​ឯករាជ្យ និង​​​គម្រោង​របស់​ខ្លួន ​ដល់​មីយ៉ាន់ម៉ា​វិញ ​ដើម្បី​ស្ដារ​​​រដ្ឋាភិបាល​ថ្មី។ បន្ទាប់​ពីមានរដ្ឋាភិបាល ​រដ្ឋសភាថ្មី​មួយត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៤៨ នាយក​រដ្ឋមន្ត្រី U Nu បាន​ចាប់​ផ្ដើម​គោលនយោបាយ​​ជាតូបនីយកម្ម (nationalisation) ហើយ​ប្រកាស​ខ្លួន​ជា​ម្ចាស់ដីទាំងស្រុង​។ រដ្ឋាភិបាល ក៏​បាន​ព្យាយាម​អនុវត្ត​ផែនការ​រយៈពេល ៨ ឆ្នាំ ដោយ​​មិន​បានពិចារណាល្អិតល្អន់។ នៅ​ទសវត្ស​ឆ្នាំ ១៩៥០ ការ​នាំចេញ​ស្រូវអង្ករ​ បាន​ធ្លាក់​ចុះ​ពីរ​ភាគ​បី។ គម្រោង​ផែនការ ត្រូវ​បាន​ផ្ដល់​ហិរញ្ញប្បទាន​មួយ​ផ្នែក ដោយ​ការ​បោះពុម្ព​លុយ ដែល​នាំ​ឱ្យ​មាន​អតិផរណា។ រដ្ឋ​ប្រហារ​ឆ្នាំ​ ១៩៦២ មីយ៉ាន់ម៉ា ​​ត្រូវ​បាន​គេ​ឱ្យ​អនុវត្ត​តាម​​​​ផែនការ​​​សេដ្ឋកិច្ច​ ​ហៅថា មាគ៌ា​ភូមា​ឆ្ពោះ​ទៅ​កាន់​សង្គម​និយម ដែល​ជា​ផែនការ​ដើម្បី​ធ្វើ​ជាតូបនីយកម្ម​ឧស្សាហកម្ម​ទាំងអស់ ​លើកលែង​តែ​វិស័យ​កសិកម្ម។

គោល​នយោបាយ​បំផ្លិចបំផ្លាញ (Catastrophic Program) ធ្វើ​ឱ្យ​មីយ៉ាន់ម៉ា​ក្លាយ​ជា​ប្រទេសក្រីក្រ​មួយ ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ ​​លើ​ពិភពលោក។ វិស័យ​កសិកម្ម ផលិតផល​កសិកម្ម​សំខាន់​បំផុត​គឺ​ស្រូវ ដែល​គ្រប​ដណ្ដប់​ប្រហែល ៦០% នៃ​ផ្ទៃដី​ដាំដុះ​សរុប​រ​។ ស្រូវ​មាន​ចំនួន ៩៧% នៃ​ផលិតកម្ម​គ្រាប់​ធញ្ញជាតិ​សរុប​តាម​ទម្ងន់។ តាម​រយៈ​កិច្ច​សហការ ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ ស្រូវ​អង្ករ​អន្តរជាតិ​ ​ពូជ​ស្រូវ ៥២ ប្រភេទ ត្រូវ​បាន​ដាក់​ឱ្យ​ដាំដុះ​​ចាប់​ពី​ឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៩៧ ដែល​ជួយ​បង្កើន​ផលិតកម្ម​ស្រូវ​ជាតិ ​រហូត​ដល់ ១៤ លាន​តោន​ ក្នុង​ឆ្នាំ ១៩៨៧ និង ១៩ លាន​តោន​ ក្នុង​ឆ្នាំ ១៩៩៦។ ក្នុង​ឆ្នាំ ២០០៨ ផលិតកម្ម​ស្រូវ ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន ៥០ លានតោនផលិតកម្ម​គ្រឿង​ញៀន មីយ៉ាន់ម៉ា ​ជា​អ្នក​ផលិត​អាភៀន​ធំ​បំផុត​លំដាប់​ទី២ នៅ​លើ​ពិភពលោក មាន​ចំនួន ២៥% ​និង​ជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​គ្រឿងញៀន​ខុសច្បាប់​ រួមមាន​ថ្នាំ​អំហ្វេមីន (amphetamines)។ បំរាម​អាភៀន បាន​អនុវត្ត​ចាប់​តាំង​ពី​ឆ្នាំ២០០២ បន្ទាប់​ពី​មាន​សម្ពាធ​ពី​អន្តរជាតិ។

ទណ្ឌកម្ម​សេដ្ឋកិច្ច រដ្ឋាភិបាល​មីយ៉ាន់ម៉ា ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ដោយ​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក (31 CFR Part 537, 16 August 2005) ​ និង​​បទបញ្ជា​ប្រតិបត្តិ 13047 (1997) ​13310 (2003) ​13448 (2007) , [256] 13464 (ឆ្នាំ 2008)​ និង​ថ្មី​បំផុត 13619 (2012)។ ​ មាន​ការ​ជជែក​វែកញែក​ អំពី​វិសាលភាព ដែល​ទណ្ឌកម្ម​ដឹកនាំ​ដោយ​អាមេរិក មាន​ផល​ប៉ះពាល់​​​ច្រើន​ ទៅ​លើ​ប្រជាជន​ស៊ីវិល​​ ​ច្រើនជាង ​មេដឹកនាំ​យោធា។ ​ ចាប់​ពី​ខែ ឧសភា ឆ្នាំ ២០១២ ដល់​​ខែ​កុម្ភៈ ឆ្នាំ ២០១៣ សហរដ្ឋអាមេរិក បាន​​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​​ពី​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណែ​ទម្រង់​ប្រវត្តិសាស្ត្រ ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នេះ។ ការ​ដាក់​ទណ្ឌកម្ម​នៅ​តែ​កើត​មាន។​ លោក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ថា ​ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​រយៈ​ពេល​យូរអង្វែង​ ប្រឆាំង​នឹង​មីយ៉ាន់ម៉ា​ នឹង​កើត​មាន ប៉ុន្តែ​ក្រោយ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​​ លើក​ដំបូង​របស់​លោកស្រី អ៊ុង សានស៊ូជី ​​ទីប្រឹក្សា​យោបល់​របស់​មីយ៉ាន់ម៉ា ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី នៅ​ខែ កញ្ញា ឆ្នាំ ២០១៦ ការគម្រាមដាក់ទណ្ឌកម្ម​នោះ ត្រូវ​បាន​អាមេរិក​ដក​ចេញវិញ្។

សេដ្ឋកិច្ច GDP ឆ្នាំ​២០១៣ ដល់ ២០១៧ ផ្អែក​តាម​របាយការណ៍​របស់ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ​ឆ្នាំ​ ២០១៣​ មាន​ ៨,៤% ឆ្នាំ​ ២០១៤​ ​មាន​ ៨% ឆ្នាំ​ ២០១៥​ មាន​ ៧% ឆ្នាំ ​២០១៦ មាន​ ៥,៩% ឆ្នាំ ​២០១៧ មាន​ ៦,៨% ADB បាន​ព្យាករណ៍​ថា ឆ្នាំ​២០១៨​នេះ GDP របស់​មីយ៉ាន់ម៉ា​នៅ​ថេរ ៦.៨% ដដែល ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៩ នឹង​កើន​ឡើង ៧,២% ខ្លាំង​ជាងគេ​បំផុត​នៅ​អាស៊ាន ខណៈ​កម្ពុជា​នៅ​លេខ​២ មាន​ ៧% ឡាវ ៧% ហ្វីលីពីន ៦,៩% វៀតណាម ៦,៨% ឥណ្ឌូណេស៊ី ៥,៣% ម៉ាឡេស៊ី ៥% ថៃ ៤,១% សិង្ហបុរី ២,៩% និង​ប្រ៊ុយណេ ២%ឧស្សាហកម្ម​សំខាន់ៗ កែ​ច្នៃ​កសិកម្ម ផលិតផល​ឈើ​សម្រេច និង​ឈើ ស្ពាន់ សំណប៉ាហាំង tungsten ដែក។ ស៊ីម៉ងត៍ សម្ភារៈសំណង់ ឱសថ ជី ប្រេង ឧស្ម័ន ធម្មជាតិ សំលៀកបំពាក់ ថ្លើម​ថ្ម និង​ត្បូង។ ទំនិញ​នាំ​ចេញ៖ ឧស្ម័នធម្មជាតិ​ ផលិតផល​ឈើ គ្រាប់​ពូជ សណ្ដែក ត្រី​ ស្រូវ​អង្ករ សំលៀកបំពាក់​ ​ថ្លើម​ថ្ម និង​ត្បូង។ ទំហំ​ការ​នាំ​ចេញ៖ ១៤,៨៤ ពាន់​លាន​ដុល្លារ (របាយការណ៍​ផ្លូវការ​​ឆ្នាំ ​២០១៨) ដៃគូ​​នាំ​ចេញ​ធំៗ​ឆ្នាំ​២០១៧ ៖ ចិន ៤២,១៣% ថៃ ១៨,៣៥% ឥណ្ឌា ៧,៨៧% ជប៉ុន ៦,៥៤% សិង្ហបុរី ៣,៩៤% ​ទំនិញ​នាំ​ចូល៖ កំណាត់ ប្រេងសាំង ប្លាស្ទិក ជី គ្រឿងម៉ាស៊ីន ឧបករណ៍​ដឹក​ជញ្ជូន ស៊ីម៉ងត៍ សម្ភារៈសំណង់ ប្រេងឆៅ ផលិតផល​ម្ហូបអាហារ ប្រេង​ដែល​អាច​បរិភោគ​បាន។ ទំហំ​ទឹក​ប្រាក់ ​នាំចូល៖ ១៨,៦៨ ពាន់​លាន​ដុល្លារ (របាយការណ៍​ផ្លូវការ​​ឆ្នាំ​២០១៨) ដៃ​គូ​នាំ​​ចូល​ធំៗ​ឆ្នាំ​២០១៧៖ ចិន ៣៣,៤% សិង្ហបុរី ១៤,៤៩% ថៃ ១២,១២% ជប៉ុន ៧,២៥% ឥណ្ឌា ៥,៨%។ ​ភូមិ​សាស្ត្រ​នយោបាយ -ផ្ទៃ​ដី​គោក៖ ៦៧៦,៥៧៨ គីឡូម៉ែត្រ​ការ៉េ -ដី​ទឹក៖ ៣,០៦% -អត្រា​ប្រជាជន៖ ៥៣,៥៨២,៨៥ នាក់ -GDP (PPP) ៣៣៤,៨៥៦ ពាន់​លាន​ដុល្លារ ក្នុង​ម្នាក់ ៦,១៣៩ ដុល្លារ -GDP (Nominal) ៦៩,៣២២​ ពាន់​លាន​ដុល្លារ ក្នុង​ម្នាក់ ១,២៩៩ ដុល្លារ -រូបិយប័ណ្ណ៖ គីយ៉ាត់ (kyat ) -មាន​ព្រំប្រទល់​ខាងលិច​ជាប់ ឥណ្ឌា បង់ក្លាដេស ខាងកើត​ជាប់​ថៃ ឡាវ ​ភាគខាងជើង និងភាគឦសាន ជាប់​ចិន៕ ​  

ដោយ៖ សុម៉ាលីន 
ប្រភពៈ Wikipedia, Asian Development Bank

X
5s