គន្លឹះសំខាន់៣យ៉ាងជួយឲ្យការសិក្សារបស់អ្នក កាន់តែពូកែជាងមុន
យើងប្រហែលជាបញ្ចប់ការសិក្សានៅសាលារៀននៅថ្ងៃណាមួយ តែយើងនៅតែបន្តការសិក្សានេះជារៀងរហូតទោះបីគ្មានគ្រូក៏ដោយ ឬ អាចនិយាយបានថា ការរៀនសូត្រគ្មានដែនកំណត់។ គន្លឹះសំខាន់៣យ៉ាងនាំអោយអ្នកសិក្សាឈានទៅរកភាពជោគជ័យគឺ៖
១) ពុះពារជាមួយការលំបាក
តាមពិតទៅអ្នកនឹងសិក្សាបានកាន់តែច្រើននៅពេលអ្នកចេះព្យាយាមពុះពារជាមួយការលំបាក ព្រោះថា បញ្ហាទាំងនោះនឹងធ្វើឲ្យអ្នកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Kornel អ្នកជំនាញចិត្តសាស្ត្រ និង ជាសាស្ត្រាចារ្យផងនោះ បានបង្ហាញថាសិស្សដែលជោគជ័យ គឺពួកគាត់តែងគិតថាអ្វីៗគឺពិបាក តែស៊ូទ្រាំជម្នះការលំបាកទាំងនោះ។
២) បញ្ឈប់ការសម្រុកទន្ទេញមេរៀន៖
Kornell ជឿជាក់ថានៅពេលដែលយើងកំពុងតែភ្លេចអ្វីមួយហើយអ្នកចាប់ផ្ដើមរៀនពីវាម្ដងទៀតគឺហាក់ដូចជាផ្ដល់ភាពតានតឹងដល់ខួរក្បាលនិងគិតពីរឿងដដែល។ អ្នកអាចស្រូបយកចំណេះដឹងផ្សេងទៀតបាននៅពេលអ្នកចេះផ្ដល់ពេលវេលាដល់ខ្លួនឯង។
៣) ចេះធ្វើការតភ្ជាប់គ្នា
នៅពេលដែលអ្នកអានសៀវភៅអ្វីមួយអ្នកត្រូវតែព្យាយាមស្វែងរកគំនិតសំខាន់ហើយព្យាយាមផ្សារភ្ជាប់ពីចំណុចមួយទៅចំណុចមួយទៀត។ ហើយពេលខ្លះអ្នកក៏អាចសំអាងទៅលើហេតុផលក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនក៏បាន។ ការធ្វើបែបនេះ គឺអាចឲ្យការរៀនសូត្ររបស់អ្នក កាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.entrepreneur.com