​ប្រយោជន៍​​សំខាន់​ៗ៥​​យ៉ាង​​នៃ​ការ​អានសៀវភៅ ​​ដែល​អ្នក​មិន​គួរ​មើល​រំលង​​



ការ​អាន ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​​ព្រោះ​វា​​អាច​ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​របស់​ខ្លួន ធ្វើ​ឲ្យ​មនុស្ស​មាន​គំនិត​ច្នៃប្រឌិត ធ្វើ​ឲ្យ​មនុស្ស​មាន​ចំណេះដឹង​ក៏​ដូចជា​សុជីវធម៌​ថែម​មួយ​កម្រិត​ទៀត​ផង​ដែរ​។ ខាង​ក្រោម​នេះ ជា​អត្ថប្រយោជន៍​នៃ​ការ​អាន​៖​​

១) ​ពង្រឹង​តួនាទី​របស់​ខួរក្បាល៖ ការ​អាន​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ចង​ចាំ​ល្អ។ ខួរក្បាល​ក៏​ដូចជា​កន្លែង​ផ្សេង​នៃ​រាងកាយ​យើង​ដែរ​គឺ​វា​ត្រូវ​ការ​លំហាត់​ប្រាណ រីឯ​ការ​អាន​វិញ​ជួយ​ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​មាន​សមាធិ និង​ភាព​ផ្ចិតផ្ចង់​ល្អ។

២)​ ធ្វើឲ្យ​អ្នក​ចេះ​យល់​អារម្មណ៍​អ្នកដទៃ៖ ​នៅ​ពេល​ដែល​អ្នក​អាន​សៀវភៅ​មិន​ថា​រឿង​ពិត ឬ​រឿង​ប្រឌិត​នោះ​ទេ​ វា​នឹង​ធ្វើឲ្យ​អ្នកចេះ​យល់​ពី​ហេតុផល និង​អារម្មណ៍​របស់​តួអង្គ​និមួយៗ ហេតុ​នេះ​ហើយ​វា​នឹង​ធ្វើ​រៀន​រស់នៅ​ដោយ​ចេះ​យល់​ពី​អារម្មណ៍​អ្នក​នៅ​ជុំវិញ​ខ្លួន។

៣)​ ជួយ​បង្កើន​ការ​យល់​ដឹង​ផ្នែក​ភាសា៖​ ​មិន​ថា​អ្នក​អាន​ភាសា​ជាតិ ឬ​អន្តរជាតិ​នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​អ្នក​យល់ និង​ចេះ​ពាក្យ​រឹតតែ​ច្រើន​ពី​ភាសា​នោះ។ នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ភាសា​មិន​ថា​ទាំង​ការ​និយាយ ឬ​សរសេរ។

៤) ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ៖ ​ការ​អាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ឯកា គឺ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មាន​នរណា​កំពុង​តែ​ចែក​រំលែក​រឿង​គេ ឬ​មួយ​ក៏​បទពិសោធន៍​របស់​គេ​ផ្ទាល់​តែ​ម្ដង។

៥) ​បង្កើន​មិត្តភាព៖ ​ប្រយោជន៍​មួយ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​មាន​អ្នក​អាន​ច្រើន​នៅ​ជុំវិញ​ខ្លួន ដែល​មនុស្ស​ទាំងនោះ​ចូលចិត្ត​និយាយ​ពី​រឿងរ៉ាវ​នៅ​ក្នុង​សៀវភៅ ឬ​សកម្មភាព​តួអង្គ​នៅ​ក្នុង​សៀវភៅ ជា​ហេតុ​បង្កើន​វប្បធម៌​ចែក​រំលែក​រវាង​គ្នា នឹង​គ្នា៕

X
5s