​រឿង​ល្អ​ៗ​ទាំង​៨​នេះ ​​នឹង​កើត​មាន​ឡើង ពេលអ្នក​​ឈប់​​ចំណាយពេលជាមួយ​​Facebook​​​​



បណ្ដាញ​សង្គម​ ​​បាន​ដើរតួ​សំខាន់​សម្រាប់​បង្កើន​ទំនាក់ទំនង​ទៅ​កាន់​មនុស្ស​ជុំ​វិញ​ខ្លួន​​ ​​ក្នុង​ការ​រាប់​អាន​ជាមួយ​មិត្ត​ភក្ដិ​ថ្មីៗ​​និង​យល់​ដឹង​ពី​បញ្ហា​នានា​ដែល​កើត​មាន​នៅ​ក្នុង​សង្គម។​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ហាក់​ដូចជា​​ងប់ងុល​ខ្លាំង​ពេក​ទៅ​នឹង​ការ​លេង​​Facebook នេះ។

នេះ​ជា​ចំណុច​ទាំង​៨​​ដែល​នឹង​កើត​មាន​ឡើង​នៅ​ពេល​អ្នក​ឈប់​លេង​ Facebook៖

១) ​ការងារ​ជា​ច្រើន​របស់​អ្នក​អាច​នឹង​បញ្ចប់​​​ទាន់​ពេល​៖ ការងារ​ជា​ច្រើន​ដែល​អ្នក​មិន​ទាន់​បាន​ធ្វើ​អាច​នឹង​ត្រូវ​បញ្ចប់​លឿន​ជាង ​​រាល់​ដង​​​នៅ​ពេល​អ្នក​ឈប់​​រវល់​ជាមួយ​​Facebook។​ ​វា​អាច​ជា​ការ​ញៀន​មួយ​ក៏​ថា​បាន​ព្រោះ​​នៅ​ពេល​អ្នក​កំពុង​តែ​ជក់​ចិត្ត​តាម​ដាន​អ្វី​មួយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណេត​​​អ្នក​នឹង​មិន​អាច​ដាច់​ចិត្ត​បញ្ឈប់​វា​ ​ហើយ​ងាក​មក​បង្ហើយ​ការងារ​អ្នក​វិញ​នោះ​ឡើយ​។​

២) ​អ្នក​អាច​ផ្ដោត​អារម្មណ៍​ធ្វើ​រឿង​ផ្សេងៗ​ទៀត៖ គ្រប់​ពេល​អ្នក​ប្រើប្រាស់​Facebook ​វា​ហាក់​ដូចជា​អ្នក​កំពុង​តែ​ខ្ជះខ្ជាយ​​ពេលវេលា​​យ៉ាង​​ច្រើន​​លើ​​វា​។ ដូច​នេះ​បើ​អ្នក​ព្យាយាម​សម្រាក​ពី​ការ​លេង​វា​អ្នក​នឹង​ទទួល​បាន​ពេល​វេលា​ចំណេញ​ជា​បន្ថែម​ទៀត​​សម្រាប់​ធ្វើ​អ្វី​ផ្សេងៗ​ដែល​មាន​ប្រយោជន៍​​។

៣) អ្នក​អាច​ស្វែង​រក​ឃើញ​មិត្ត​ភក្ដិ​ពិត​របស់​អ្នក​៖ មិត្តភ័ក្តិ​​​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​​ភាគ​ច្រើន​គឺ​មិន​អាច​ទុក​ចិត្ត​បាន​ឡើយ ​​ដូច្នេះ​យើង​អាច​រក​បាន​មិត្តភ័ក្ដិ​ដែល​គួរ​អោយ​ទុក​ចិត្ត​បាន​​ជា​ច្រើន​នាក់​​ទៀត​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​Facebook។ ​

៤) អ្នក​នឹង​ដឹង​ថា​ប៊ូតុង«​Like» គឺ​គ្មាន​ន័យ​ទេ៖ មនុស្ស​ជា​ច្រើន​​ដែល​ប្រើប្រាស់​ប្រព័ន្ធ​Facebook ​តែង​តែ​គិត​ពី​ចំនួន​«Like​»នៅ​ពេល​ខ្លួន​ឯង​បង្ហោះ​រូបភាព​ឬ​​ក៏​អ្វី​មួយ។ តែ​ពេល​អ្នក​​ឈប់​លេង​វា​អ្នក​នឹង​ដឹង​ថា​ចំនួន​​«Like» ទាំង​នោះ​គឺ​គ្មាន​ប្រយោជន៍​អ្វី​ទេ​សម្រាប់​អ្នក​ ​ព្រោះ​ថា​ ​ចំនួន​មនុស្ស​ដែល​ចុច​«Like»​នោះ ​មិន​ដែល​ខ្វល់​​​ថា​ ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ពិត​ប្រាកដ​នោះ​ទេ​។ ​

៥) អ្នក​នឹង​មាន​អារម្មណ៍​ថា​ធ្វើ​កិច្ចការ​បាន​ជោគជ័យ​ជាង​មុន៖ នៅ​ក្នុង​បណ្ដាញ​សង្គម​Facebook គឺ​តែង​តែ​មាន​រឿង​ថ្មីៗ​កើត​ឡើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​​។​តែ​នៅ​ពេល​អ្នក​តាំង​ចិត្ត​ថា​ឈប់​ខ្វល់​ពី​វា​ហើយ​អ្នក​នឹង​មាន​ពេលវេលា​ជា​ច្រើន​សម្រាប់​ធ្វើ​អ្វី​ផ្សេង​ៗ​ទៀត​។ អ្នក​អាច​បញ្ចប់​ការ​អាន​សៀវភៅ កិច្ច​ការងារ​ផ្ទះ ឬ​រក​ស៊ី​ផ្សេងៗ។

៦) កាត់​បន្ថយ​ចំនួន​មនុស្ស​តាម​រំខាន៖ ជា​ការ​ពិត​ណាស់​​អ្នក​នឹង​ជួប​មនុស្ស​រំខាន​ជា​ច្រើន​នៅ​ពេល​អ្នក​លេង​Facebook។ ហើយ​វា​កាន់​តែ​​ច្បាស់​​ទៀត​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្រី​នោះ។ ​ពូក​នោះ​អាច​សង្កេត​តាមដាន​អ្នក​តាម​រយះ​រូបថត​ Status ដោយ​គ្មាន​សុំ​ការ​អនុញ្ញាត​ពី​អ្នក​។​​ទោះ​បី​គេ​មិន​អាច​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា​យើង​កំពុង​តែ​ទាក់​ទង​នរណា​ម្នាក់​មែន​តែ​គេ​អាច​នឹង​ដឹង​បាន​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​Profile អ្នក។

៧) ​ អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង៖ នៅ​ពេល​អ្នក​លេង​Facebook អ្នក​នឹង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួន​ឯង ព្រោះ​ពេល​ខ្លះ​អ្នក​​បង្ហោះ​រូប​អ្វី​មួយ​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចុច​Like សោះ​ដូច្នេះ​អ្នក​នឹង​មាន​អារម្មណ៍ចម្លែកមួយ​មក​លើ​ខ្លួន​​ឯង។

៨)​ មាន​អារម្មណ៍​ល្អ​ទៅ​លើ​អ្វី​ដែល​ខ្លួន​មាន៖ អ្នក​កាសែត​Reuters ឈ្មោះ​ថា​ Belinda Goldsmith ម្នាក់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ក្នុង​ប្រទេស​អាល្លឺម៉ង់​អំពី​មតិ​យោបល់​របស់​ពូក​គេ​​ចំពោះ​ការ​ប្រើប្រាស់​Facebook។

លទ្ធផល​នោះ​គឺ​ថា​មនុស្ស​ជាច្រើន​គឺ​​ច្រណែន​នឹង​គ្នា​ទៅ​លើ​អ្វី​​ដែល​ពួក​គេ​​គ្មាន​​​​​ដូច​ជា​ឡាន​ទំនើប​ៗ ​​ទូរស័ព្ទ ​ផ្ទះ ​ជាដើម​។ ដូច្នេះ​តើ​យើង​ចង់​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​​ឬ​យ៉ាង​ណា?

​​ប្រែ​សម្រួល​៖ ​ព្រំ ​សុវណ្ណកណ្ណិកា​ប្រភព៖​ www.lifehack.org ​​

X
5s