​ហេតុ​ផល​៧​យ៉ាង​បញ្ជាក់​ថា ​មនុស្ស​ដែល​ចូលចិត្ត​កត់ត្រា​​​​ចំណាំ​ ​គឺ​ជោគជ័យ​ជាង​មនុស្ស​ធម្មតា​​



ការ​កត់ត្រា​ចំណាំ​​គឺ​ពិត​ជា​​មាន​សារសំខាន់​ណាស់​ នៅ​ឯ​កន្លែង​ធ្វើ​ការ​ក៏​ដូច​ជា​នៅ​សាលា​រៀន​ផង​ដែរ​។​​​​ តើ​​​វា​​ពិត​ជា​មាន​សារសំខាន់​​សម្រាប់​ជួយ​អ្នក​អោយ​​កាន់​តែ​យល់​ បង្កើន​ការ​ចងចាំ​ នៅ​ពេល​ដែល​យើង​ត្រូវ​ការ​វា​ដែរ​ឬ​ទេ?​ ​នេះ​ជា​ហេតុផល​ទាំង​៧​​ដែល​អ្នក​ពូកែ​កត់​ត្រា​​ទុក​តែង​តែ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ជោគជ័យ៖

១) អ្នក​ដែល​សកម្ម​ក្នុង​ការ​រៀន​សូត្រ៖ ​សកម្មភាព​ក្នុង​ការ​កត់​ត្រា​ព័ត៌មាន​ផ្សេង​ៗ​​គឺ​ជា​ផ្លូវ​មួយ​ក្នុង​ការ​ភ្ជាប់​ខ្លួន​ឯង​​អោយ​នៅ​ជិត​ការ​សិក្សា​បំផុត​។

២) ពួក​គេ​យល់​​ពី​សារសំខាន់​នៃ​ការ​ចងចាំ​ព័ត៌មាន៖ សិស្សានុសិស្ស​នាៗ​​​តែង​ត្រូវ​ការ​ ការ​​​​ចងចាំ​​មេរៀន​​នៅ​ពេល​ដែល​ថ្ងៃ​ប្រលង​ខិត​ជិត​មក​ដល់​​។ នៅ​ពេល​អ្នក​ឡើង​ថ្លែង​សន្ទរកថា​​អ្នក​ប្រហែល​ជា​មិន​កាន់​ក្រដាស​សម្រាប់​ត្រៀម​និយាយ​​អ្វី​មួយ​ទេ​​ប៉ុន្តែ​ពួក​គេ​នៅ​តែ​​ដឹង​ថា​តើ​អ្វី​ដែល​​ពួក​គេ​ត្រូវ​និយាយ​មុន​​ប្រសិន​បើ​គេ​បាន​ប្រើ​ពេល​វេលា​កត់​ត្រា​ទុក​នោះ​។

៣) ចេះ​រៀប​ចំ​ការ​កត់​ត្រា​របស់​ពួក​គេ៖ សិស្ស​និង​អ្នក​គ្រប់គ្រង​ដ៏​ជោគជ័យ​​តែង​ផ្ដល់​តម្លៃ​ដល់​​ពេលវេលា​ដែល​ពូក​គេ​មាន​​ដូច​ច្នេះ​ហើយ​ទើប​ពូក​គេ​តែង​រៀបចំ​​ ​និង ​​កត់​ចំណាំ​អ្វី​មួយ​ដើម្បី​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​។

៤) ចេះ​រៀប​ចំ​កត់​ត្រា​យ៉ាង​ណា​អោយ​មាន​ភាព​ងាយ​ស្រួល៖ ជា​រឿយៗ​​នៅ​ពេល​អ្នក​​កំពុង​ស្ដាប់​សាស្ត្រាចារ្យ​ពន្យល់​អ្នក​ពី​ចំណុច​សំខាន់​អ្វី​មួយ​​អ្នក​គប្បី​​កត់​ចំណាំ​នូវ​ចំណុច​សំខាន់ៗ​ទុក​ជៀសវាង​ការ​យល់​ច្រឡំ​​ពី គំនិត​សំខាន់​នានា​របស់​អ្នក​ដទៃ។

៥) មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​សម្គាល់​អ្វី​មួយ​៖ ពេល​ខ្លះ​​​​អ្នក​មិន​អាច​ប្រើ​ប្រាស់​ពេល​វេលា​តិចតួច​ដើម្បី​កត់​ត្រា​នូវ​រាល់​ចំណុច​ទាំង​អស់​ទេ។

៦) ជា​អ្នក​ដែល​ពូកែ​អាន៖ ការ​កត់​ចំណាំ​អ្វី​មួយ​នឹង​បង្រៀន​អ្នក​អោយ​អាន​​ច្រើន​ដែល​ងាយ​នឹង​បង្រៀន​អោយ​ចេះ​​ចាប់​យក​ចំណុច​សំខាន់​របស់​អត្ថបទ។

៧) ពួក​គេ​ដឹង​ថា​​ការ​កត់​ត្រា​អ្វី​មួយ​​នឹង​ជួយ​អោយ​គេ​​សម្រេច​បាន​គោល​បំណង​៖ អ្នក​ស្រាវជ្រាវ​បាន​​ប៉ាន់​ស្មាន​ថា​​ឱកាស​​​ដែល​ទទួល​បាន​ជោគជ័យ​​នឹង​អាច​កើន​ឡើង​រហូត​ដល់​ ៣៣​ភាគរយ​​នៅ​ពេល​អ្នក​ចេះ​កត់​ចំណាំ​អ្វី​គ្រប់​យ៉ាង​ទុក​៕​ ​​​

ប្រែ​សម្រួល៖ ព្រំ​ ​សុវណ្ណកណ្ណិកា
ប្រភព៖ ​www.lifehack.org

X
5s