​អ្នក​នឹង​ក្លាយ​ជា​សិស្ស​ពូកែ​ដោយ​មិន​ដឹង​ខ្លួន​បើ​អាច​អនុវត្ត​ទម្លាប់​ទាំង​នេះ​បាន​​



ដើម្បី​ក្លាយ​ខ្លួន​ជា​សិស្ស​ពូកែ​បាន ជំហាន​​ដំបូង​ឡើយគឺ​វា ចាប់​ផ្ដើម​ពី​អ្នក​ខ្លួន​ឯង​សិន​។ អ្នក​គួរ​សួរ​ខ្លួន​ឯង​ថា​តើ​អ្នក​តែង​មាន​ទម្លាប់​យ៉ាង​ណា​ខ្លះ​ពេល​នៅ​ផ្ទះ  ​នៅ​សាលា និង​មក​ពី​សាលា​វិញ?  តើ​ទម្លាប់​ទាំង​នោះ​វា​ខុស​គេ​ដែរ​ឬ​អត?  ហើយ​ទម្លាប់​ទាំង​នោះ​ផ្ដល់​លទ្ធផល​របៀប​ណា​ខ្លះ​មក​អ្នក​វិញ​? តើ​អ្នក​ចង់​ដឹង​ពី​ទម្លាប់​ដែល​អាច​បង្រៀន​អ្នក​ឲ្យ​ក្លាយ​ជា​សិស្ស​ពូកែ​ជាង​គេ​ដែរ​ឬ​ទេ? 

១) អ្វី​ដែល​ត្រូវ​​រៀបចំ​មុន​ពេល​ចាប់​ផ្ដើម​រៀន៖  មុន​ចាប់​ផ្ដើម​រៀន​សូត្រ អ្នក​ត្រូវ​តែ​រៀប​ចំ​ពេលវេលាថា តើ​ពេល​ប៉ុន្មាន​ម៉ោង​ដែល​អ្នក​នឹង​ចំណាយ​ក្នុង​ការ​ធ្វើ​លំហាត់ និង​អាន​សៀវភៅ? ក្នុង​នោះ​ផង​ដែរ ដើម្បី​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា និង​ឆាប់​ចាប់​មេរៀន​បាន​នោះ​ អ្នក​ត្រូវ​​ចូល​សម្រាក​ឲ្យ​បាន​លឿនហើយ​ក្រោក​ឲ្យ​លឿន​ដូច​គ្នា។ ​អ្នក​គួរ​តែ​បំភ្លេច​ចោលអ្វី​ៗទាំង​អស់ ដែល​នាំ​ឲ្យ​អ្នក​មិន​អាច​ផ្ដោត​អារម្មណ៍​លើ​មេរៀន​បាន  តាម​រយៈ​​ការ​បិទ​ទូរស័ព្ទដៃ​ចោលនិង​​ទូរទស្សន៍​ផង​ដែរព្រោះ​វា​តែង​ធ្វើ​ឲ្យ​អ្នក​បែក​អារម្មណ៍​​។ 

២) ជ្រើសរើស​បរិយាកាស​​អំណោយ​ផល​ដល់​ការ​សិក្សា​អ្នក៖ អ្នក​គួរ​​ជ្រើសរើស​​យក​កន្លែង​ណា​ដែល​សក្ដិសម​ និង​​អំណោយ​ផល​ដល់​ការ​រៀន​សូត្រ​របស់​អ្នក។    ក្នុង​នោះ​វា​អាច​ជា​ ទីកន្លែង​មិន​ត្រូវ​អ៊ូអរ​ពេក  ចង្អៀត​ពេក​   ឬ​ក៏​ស្មុគ​ពេក​នោះ​ទេ ។

៣)  ត្រូវ​ចេះ​ប្រើប្រាស់​តិចនិក​រៀន​ដែល​ល្អ​បំផុត៖   ការ​រៀន​មិន​មែន​ចេះ​តែ​រៀន​ឲ្យ​ហើយ​ហើយ នោះ​តែ។ អ្នក​​គប្បី​មាន​តិចនិក​ដ៏​ឆ្លាត​វៃ​មួយ​សម្រាប់​​ខ្លួន​ឯង​។ ក្នុង​នោះ​អ្នក​គួរ​រៀនគូស​ចំណាំ កន្លែង​សំខាន់​ៗ​នៃ​មេរៀនសង្ខេប​មេរៀន​ឡើង​វិញ     ឬ​ក៏​ព្យាយាម​ទន្ទេញ​មេរៀន​ដែល​អ្នក​បាន​រៀន​ហើយ។ 

៤) ត្រូវ​សម្រាក​ខ្លះ៖  ខួរ​ក្បាល​ក៏​ត្រូវ​ការ​ពេលវេលា​សម្រាក​ដែរ។ ហេតុ​នេះ ​អ្នក​​គួរ​លៃលក​ពេល​សម្រាប់​ការ​សម្រាក​របស់​អ្នក​ផង​។ 

៥)  ឧស្សាហ៍​សិក្សា​ជា​ក្រុម៖  ការ​សិក្សា​ជា​ក្រុម​នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ដល់​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​​ អ្នក​ក៏​អាច​ពង្រឹង​សមត្ថភាព​របស់​អ្នកកាន់​តែ​ខ្លាំងតាម​រយៈ​ការ​បង្រៀនដល់​អ្នក​ដទៃផង​ដែរ៕

 

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s