របៀបទាំង៤ យ៉ាងក្នុងប្រើប្រាស់ Gerund ក្នងភាសាអង់គ្លេស​ 

ដោយសារតែ​ទម្រង់​របស់ Present Participle និង​ទម្រង់​របស់ Gerund មាន​លក្ខណៈ​ដូចគ្នា វា​បាន​ធ្វើឲ្យ​អ្នក​សិក្សា​ជាច្រើន​មាន​ការ​យល់​ច្រឡំ​ពួក​វា​ជាមួយ​គ្នា។ យ៉ាងណាមិញ អ្នក​ត្រូវ​ដឹង​ថា​មុខងារ​រួម​នឹង​ការ​ប្រើប្រាស់​របស់​ពួក​វា​គឺ​មិន​ដូចគ្នា​នោះ​ទេ។ ថ្វី​បើ​ទាំង Present Participle និង Gerund សុទ្ធតែ​មាន​ទម្រង់ V+ing ប៉ុន្តែ Gerund មាន​មុខងារ​ជា​នាម ឯ​ការ​ប្រើប្រាស់​របស់​វា​ទៀត​សោត​មាន​ដូច​ខាងក្រោម​នេះ៖

១) Gerund ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​សព្វនាម (Subject) ដូចជា​នៅ​ក្នុង​ឧទាហរណ៍:

    Baking is one of my favourite hobbies. (ការ​ធ្វើ​នំ​គឺជា​ចំណង់​ចំណូល​ចិត្ត​មួយ​របស់​ខ្ញុំ។)

    Observing your own self is the door to understand yourself. (ការ​សង្កេត​ខ្លួនឯង​គឺជា​ទ្វារ​សម្រាប់​ឆ្ពោះ​ទៅ​កាន់​ការ​ស្គាល់​អំពី​ខ្លួនឯង។)

    Standing next to me is my mom. (ឈរ​នៅ​ជិត​ខ្ញុំ​គឺជា​ម៉ាក់​របស់​ខ្ញុំ។)

២) បន្ទាប់​ពី​កិរិយាសព្ទ (Verb) ឬ​គុណនាម (Adjective) ដែល​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ធ្នាក់ (Preposition) Gerund ក៏​ត្រូវ​បាន​ប្រើប្រាស់​ដែរ។ ការ​ប្រើប្រាស់​នេះ​ក៏​រួម​បញ្ចូល​ផង​ដែរ​ជាមួយ​នឹង​ឃ្លា​មួយ​ចំនួន​ទៀត​ដូចជា In spite ofនិង There is no point in

ឧទាហរណ៍:

    Not only is my sister fond of Chinese calligraphy, she is also good at writing it. (បងស្រី​របស់​ខ្ញុំ​មិន​ត្រឹមតែ​ចូលចិត្ត​អក្សរ​ផ្ចង់​របស់​ចិន​នោះ​ទេ តែ​នាង​ក៏​ពូកែ​សរសេរ​ដែរ។)

    In spite of being criticised for her failure, she still never gives up her goal. (បើ​ទោះ​ជា​មាន​ការ​រិះគន់​ទៅលើ​ការ​បរាជ័យ​របស់​នាង​ក៏​ដោយ ក៏​នាង​នៅតែ​មិន​បោះបង់​គោលដៅ​របស់​នាង​នោះ​ដែរ។)

    There's no point in wasting our time on something that is not worth our care. (វា​គ្មាន​តម្លៃ​អ្វី​ដែល​ទៅ​ខ្ជះខ្ជាយ​ពេលវេលា​របស់​យើង​ទៅលើ​អ្វី​ដែល​មិន​មាន​តម្លៃ​សម្រាប់​ការ​ខ្វាយខ្វល់​របស់​យើង​នោះ​ទេ។)

នៅ​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ​ដែរ Gerund ក៏​ត្រូវ​បាន​ប្រើប្រាស់​បន្ទាប់​ពី​ឃ្លា​កិរិយាសព្ទ (Phrasal verb) ដែល​ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​កិរិយាសព្ទ​និង​ធ្នាក់ ឬ​ជួនកាល​អាច​ជា​កិរិយាសព្ទ​និង​គុណកិរិយា (Adverb)។ នៅ​ក្នុង​ស្ថានភាព​នេះ បន្ទាប់​ពី​ធ្នាក់​គឺ​យើង​ត្រូវ​ប្រើប្រាស់ Gerund

ចំណុច​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ចងចាំ​អំពី​ការ​ប្រើប្រាស់ Gerund នៅ​ពី​ក្រោយ​ធ្នាក់​គឺនៅ​ពេល​ខ្លះ​អ្នក​នឹង​ឃើញ​គេ​សរសេរ​ថា I'm looking forward to hearing from you. (ខ្ញុំ​រង់ចាំ​ដំណឹង​ពី​អ្នក​វិញ។) ។ ជាទូទៅ នៅ​ពី​ក្រោយ To គឺជា Infinitive ដែល​ជា​ទម្រង់​កិរិយាសព្ទ​ដើម។ ឧទាហរណ៍ I love to read. ដែល To read នៅ​ទីនេះ​គឺជា​ទម្រង់ To infinitive។ ចុះ​ហេតុអ្វី​បាន​ជា Hearing ដែល​ជា​ទម្រង់ V+ing ត្រូវ​បាន​ប្រើប្រាស់​បន្ទាប់​ពី To ? នៅ​ក្នុង​ស្ថានភាព​នេះ To ដើរតួ​ជា​ធ្នាក់ ហេតុនេះ​យើង​ត្រូវ​ប្រើ Gerund នៅ​ពី​ក្រោយ​វា។

To មាន​មុខងារ​ជា Preposition មាន​ដូចជា​នៅ​ក្នុង To look forward to, To take to, To be used to, To be accustomed to និង To get around to។ ឧទាហរណ៍:

    I take to loving a cat after one cat miaowed pitifully in front of my rental room's door. (ខ្ញុំ​ចាប់ផ្ដើម​ស្រឡាញ់​ឆ្មារ​ចាប់​តាំង​ពី​ពេល​ដែល​មាន​កូន​ឆ្មារ​មួយ​ក្បាល ស្រែក​ម៉ាវៗ​នៅ​ពី​មុខ​ទ្វារ​បន្ទប់​ជួល​របស់​ខ្ញុំ។)

    When will you get around to cleaning the mess in your room ? (ពេល​ណា​ដែល​អ្នក​ចាប់ផ្ដើម​រក​ពេល​សម្អាត​ភាព​រញ៉េរញ៉ៃ​នៅ​ក្នុង​បន្ទប់​របស់​អ្នក​ចេញ ?)

៣) Gerund ក៏​ត្រូវ​បាន​ប្រើប្រាស់​ផង​ដែរ​ដើម្បី​ចងក្រង​នាម​សមាស (Compound noun)

ឧទាហរណ៍:

    Last weekend I enjoyed my holiday at a swimming pool with my family. (សប្ដាហ៍​មុន​ខ្ញុំ​ទៅ​កម្សាន្ត​នៅ​ឯ​អាង​ទឹក​ជាមួយ​ក្រុម​គ្រួសារ។)

    In spite of knowing that the sleeping pill has both advantages and disadvantages, my mom still has to use it otherwise she'll have a headache waking up the next day. (បើ​ទោះ​ជា​ដឹង​ថា​ថ្នាំ​ងងុយ​គេង​មាន​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ​ក៏​ដោយ ម៉ាក់​ខ្ញុំ​ត្រូវ​ប្រើប្រាស់​វា​បើ​មិន​ចឹុង​ទេ​គាត់​នឹង​ក្រោក​ឡើង​ឈឺក្បាល​នៅ​ថ្ងៃ​បន្ទាប់​មិនខាន។)

៤) ក្រៅ​ពី​ស្ថានភាព​សំខាន់ៗ​ខាងលើ Gerund ក៏​ត្រូវ​បាន​ប្រើប្រាស់​ជាមួយ​នឹង​ឃ្លា​ដូចជា Can't stand, Can't help, To be worth និង It's no use

ឧទាហរណ៍:

    It's no use trying to explain to people who don't try to understand our situations. (វា​គ្មាន​ប្រយោជន៍​អ្វី​ទៅ​ពន្យល់​មនុស្ស​ដែល​មិន​បាន​ព្យាយាម​យល់​ពី​ស្ថានភាព​របស់​យើង​នោះ​ឡើយ។)

    I can't help falling asleep during math class. (ខ្ញុំ​ទប់​មិន​បាន​ក៏​គេង​លក់​ក្នុង​ម៉ោង​គណិត។)


ដោយ៖ ស្រីពៅ