ឃ្លាសំខាន់ៗទាំង ៧ អំពីពេលវេលា ក្នុងភាសាអង់គ្លេស​



 

ក្រៅ​ពី​ប្រាប់​ម៉ោង​ជាក់លាក់​ទៅ​នរណា​ម្នាក់ ចុះ​បើ​សិន​ជា​អ្នក​ចង់​និយាយ​ថា «មុន​និង​ក្រោយ​អ្វី​មួយ​គង់តែ​កើតឡើង ក្នុង​ពេល​ភ្លាមៗ​នោះ ឬ​ម្ដង​ម្កាល​ជាដើម»  តើ​អ្នក​អាច​និយាយ​យ៉ាង​ដូចម្ដេច​ក្នុង​ភាសា​អង់គ្លេស ? ខាងក្រោម​នេះ​គឺជា​ឃ្លា​សំខាន់ៗ​ទាំង​៨​អំពី​ពេលវេលា៖

១) Then and there = នៅ​ខណៈ​ពេល​នោះ ក្នុង​ពេល​ភ្លាមៗ​នោះ

ឧទាហរណ៍: When Nara asked Jane to marry him, Jane agreed to him then and there. «នៅ​ពេល​ដែល​ណារ៉ា​សុំ​ជេន​រៀបការ ជេន​ឆ្លើយ​យល់​ព្រម​ខណៈ​ពេល​ភ្លាមៗ​នោះ។»

២) Sooner or later = មុន​និង​ក្រោយ ឬ​ចុង​បញ្ចប់​រឿង​អ្វីមួយ​គង់​តែ​កើតឡើង

ឧទាហរណ៍: Sooner or later you will have to go through this again. Then why don't you make everything clear now ? «មុន​និង​ក្រោយ​ឯង​គង់​តែ​ឆ្លងកាត់​រឿង​នេះ​ម្ដង​ទៀត​ទេ។ ចុះ​ហេតុអី​ឯង​មិន​ស្រាយ​បញ្ហា​នេះ​ឲ្យ​ជ្រះ​ស្រឡះ​តែ​ម្ដង​ឥឡូវ​នេះ​ឲ្យ​ហើយ​ទៅ

៣) Wait and see = រង់ចាំ​មើល​អ្វីមួយ​កើតឡើង

ឧទាហរណ៍: I didn't do well on my exam. I'm so nervous, but what I can do now is only to wait and see when the result comes out. «ខ្ញុំ​ប្រឡង​មិន​បាន​ល្អ​នោះ​ទេ។ ខ្ញុំ​ពិត​ជា​ព្រួយបារម្ភ​ណាស់ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ឥឡូវ​នេះ​គឺ​មានតែ​រង់ចាំ​មើល​ពេល​លទ្ធផល​ចេញ​មក​សិន​នោះ​ឯង។»

៤) Every now and then = មាន​ពេល​ខ្លះ ឬ​ម្ដង​ម្កាល

ឧទាហរណ៍: Every now and then I go to the countryside to refresh my mind again. «ម្ដង​ម្កាល​ខ្ញុំ​ទៅ​តំបន់​ជនបទ​ដើម្បី​សម្អាត​ចិត្ត​របស់​ខ្ញុំ​ឲ្យ​ស្រស់​ស្រាយ​ឡើង​វិញ​ជា​ថ្មី។»

 ៥) From time to time = មាន​ពេល​ខ្លះ ឬ​ម្ដង​ម្កាល

 ឧទាហរណ៍: From time to time I see a butterfly out of nowhere flies into my house. «ម្ដង​ម្កាល​ខ្ញុំ​បាន​ឃើញ​មេអំបៅ​សុខៗ​ហើរ​ចូល​មក​ក្នុង​ផ្ទះ​ខ្ញុំ។»

 ៦) Quick and easy = ងាយស្រួល​ហើយ​រហ័ស

 ឧទាហរណ៍: Many people like to eat instant noodle because it is delicious, especially quick and easy to make despite the fact that it is harmful to their health. «មនុស្ស​ភាគច្រើន​ចូលចិត្ត​ញាំុ​មី​កញ្ចប់​ក៏​ដោយសារតែ​វា​ឆ្ងាញ់ ជាពិសេស​ងាយស្រួល​ហើយ​រហ័ស​ក្នុង​ការ​ចម្អិន​បើ​ទោះ​ជា​ដឹង​ថា​វា​ប៉ះពាល់​ដល់​សុខភាព​ពួកគេ​ក៏​ដោយ។»

៧) Slowly but surely = មួយៗ​ឬ​យឺតៗ​តែ​ច្បាស់លាស់

ឧទាហរណ៍: She progresses slowly but surely even though her progress in studying English is slow compare to the rest of her classmates. «នាង​ដើរ​ទៅ​មុខ​យឺតៗ​តែ​ច្បាស់លាស់ បើ​ទោះ​ជា​ភាសា​អង់គ្លេស​របស់​នាង​វិវត្ត​ទៅ​មុខ​យឺត​ក៏​ដោយ​បើ​ប្រៀបធៀប​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​ទាំងអស់​របស់​នាង។»

៨) Slow and steady = មួយៗ​ឬ​យឺតៗ​ហើយ​នឹងន

ឧទាហរណ៍: It's not always the case that only a quick-witted person is destined to be successful. However, as long as your progress is slow and steady, you will eventually be able to achieve success even if you're not quick-witted. «មិនមែន​មានតែ​មនុស្ស​ដែល​គិត​រហ័ស​ហើយ​រៀន​ឆាប់​ចាប់​បាន សុទ្ធតែ​ប្រាកដ​នឹង​ជោគជ័យ​នោះ​ទេ។ យ៉ាងណាមិញ ដរាប​ណា​កា​របោះ​ជំហាន​របស់​អ្នក​យឺត​ហើយ​នឹងន នោះ​ចុងក្រោយ​អ្នក​គង់តែ​អាច​សម្រេច​ជោគជ័យ​បាន បើ​ទោះ​ជា​អ្នក​មិន​គិត​រហ័ស​ហើយ​រៀន​ឆាប់​ចាប់​បាន​ក៏​ដោយ។»

ក្រៅ​ពី Slowly but surely និង Slow and steady អ្នក​អាច​ប្រើប្រាស់​ឃ្លា​ផ្សេង​ទៀត​ដែល​មាន​អត្ថន័យ​ស្រដៀង​គ្នា​នេះ​ដែរ​គឺ Step by step Little by little ដែល​មានន័យ​ថា «មួយ​ជំហាន​ៗ»

ដោយ៖ ស្រីពៅ