តើ​ធ្វើ​​យ៉ាង​ណា​​ក្លាយ​ជា​អ្នក​​​សរសេរ​សំណេរ​ល្អ​គ្មាន​គូ​ប្រៀប​នៅ​​ថ្នាក់​មហាវិទ្យាល័យ?​



ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្ទាក់​ស្ទើរ ក្នុង​ការ​សរសេរ​សំណេរ​សម្រាប់​ថ្នាក់​មហាវិទ្យាល័យ អ្នក​គួរ​តែ​យល់​ដឹង​ឲ្យ​ច្បាស់​ពី​តិចនិកក្នុង​ការ​សរសេរឲ្យបានច្បាស់លាស់។ ជា​ការ​ពិត​ណាស់ ​បើ​សិន​ជា​ក្លាយ​ជា​អ្នក​សរសេរ​ល្អ​ម្នាក់​ហើយ​នោះ អ្នក​គួរ​​តែ​ធ្វើ​ឲ្យ​​បាន​ល្អ​លើស​គេ​ទៅ​មើល​ថា​តើ​វា​យ៉ាង​ណា​វិញ? ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖ 

១) កត់​ទុក​នូវ​គំនិត​ដែល​អ្នក​កំពុង​មាន (Brainstorm)៖ ការ​ចាប់​ផ្ដើម​សំណេរ​គឺ​ពិត​ជា​ពិបាក​បំផុត។​ ហេតុ​នេះ​ហើយ អ្នក​គួរ​តែ​អនុញ្ញាតឲ្យ​គំនិត​របស់​អ្នកធ្លាក់​ចុះ​មក  មិន​ថាវាចាក​ប្រធានឬ​ក៏​មិន​សូវ​ជា​មាន​ន័យអ្វី​នោះ​ទេ។ អ្នក​គួរ​បណ្ដោយ​ឲ្យ​គំនិត​នោះ​ផុសឡើង បន្ទាប់​មក​កត់​ត្រាទុករួច​ចាំ​គិត​វិភាគ​ថា​អ្វី​ខុស​អ្វី​ត្រូវ។

២) ត្រូវ​សរសេរ​ឲ្យ​ត្រឹមត្រូវ​លក្ខខណ្ឌ៖ ដូច​ដែល​អ្នក​បាន​ដឹង​ហើយថាសំណេរ​ចែក​ចេញ​ជា​៣​ផ្នែកផ្ដើម​សេចក្ដី​ តួ សេចក្ដី និង​សេចក្ដី​បញ្ចប់។ ម្ល៉ោះ​ហើយ អ្នក​ត្រូវ​​មើលឲ្យ​បាន​ច្បាស់ថា​តើ​អ្នក​សរសេរវា​បាន​ត្រឹម​​ត្រូវ​​លក្ខខណ្ឌនៃ​សំណេរ​ហើយ​​ឬ​នៅ? 

៣) គួរ​សួរ​ខ្លួន​ឯង​ពី​ប្រធាន​ដែល​អ្នក​ចង់​និយាយ៖ អ្នក​ត្រូវ​ចេះ​សួរ​ខ្លួនឯងថាប្រធាន​របស់​អ្នក​គឺ​ជា​អ្វី ហើយ​ព្យាយាម​សរសេរ​បង្ហាញ​ពី​អ្វី​ដែល​អ្នក​ចង់​និយាយ​ពី​ប្រធាន។    កុំ​ព្យាយាម​សរសេរ​តែ​អ្វី​ដែល​មិន​សំខាន់ ឬ​ក៏​វែង​ឥតប្រយោជន៍នោះព្រោះ​វា​នាំ​ឲ្យ​សំណេរ​អ្នក​ទាំង​មូល​ចាក​ប្រធាន​បាន​។ 

៤) ពិនិត្យ​ហើយ​បន្ថែម​គំនិត​ឆ្នៃ​ប្រឌិត៖ ដើម្បី​ទទួល​បាន​សំណេរ​មួយដែល​មិន​គួរ​ឲ្យ​ធុញ​ទ្រាន់  ហើយ​ងាយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​នោះ។ អ្នក​គប្បី​ចេះ​​រួម​បញ្ចូល​គំនិត​ឆ្នៃ​ប្រឌិត​បន្ថែម​ទៀត​ ជាពិសេស​គឺ​សំដៅ​​លើ​ពាក្យ​ពេចន៍មាន​អត្ថន័យ​ចំៗ​តែ​​ម្ដង។ អ្នក​ដទៃអាច​នឹង​ទទួល​បាន​គំនិត​ថ្មីៗនិង​គំនិត​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពី​អ្នក​បាន​ថែម​ទៀតផង។ 

៥) ពិនិត្យ​ម្ដង​ហើយ​ម្ដង​ទៀត ៖ ការ​ពិនិត្យ​ចុះ​ឡើងៗនេះនឹង​ជួយ​ឲ្យ​អ្នក​ស្វែង​រកកំហុសដែល​​មាន​នៅ​លើ​សំណេរ។ មនុស្ស​ភាគ​ច្រើនតែង​មើល​រំលងចំណុច​នេះ ប៉ុន្សសម្រាប់​អ្នក​ដែល​ផ្ចិតផ្ចង់ ចំពោះ​កិច្ចការ ពួក​គេ​មិន​ដែល​ព្រងើយ កន្តើយ​ចំណុច​នេះ​ទេ៕​

 

ដោយ​៖ ព្រំ សុវណ្ណកណ្ណិកា

X
5s