សម្រង់សម្ដីសំខាន់ៗរបស់លោកណាប៉ូឡេអុង ហ៊ីល (Napoleon Hill) អ្នកនិពន្ធសៀវភៅ «Think and Grow Rich» ដ៏ល្បីល្បាញលើពិភពលោក
១) «ប្រសិនបើអ្នកមិនអាចធ្វើរឿងអស្ចារ្យនោះទេ ត្រូវធ្វើរឿងតូចតាចតាមវិធីអស្ចារ្យ»។
២) «សមិទ្ធិផលដ៏អស្ចារ្យ គឺតែងកើតចេញពីការលះបង់ដ៏មហិមា ហើយវាមិនដែលកើតចេញពីភាពអាត្មានិយមនោះទេ»។
៣) «មានតែលុយតែគ្មានខួរ គឺតែងតែជារឿងគ្រោះថ្នាក់»។
៤) «ជ័យជម្នះតែងតែកើតឡើង សម្រាប់មនុស្សដែលមិនព្រមឈប់ប្រយុទ្ធ»។
៥) «អ្នកដែលខិតខំធ្វើការងារលើសពីតម្លៃឈ្នួលគេផ្ដល់ឲ្យនោះ នឹងទទួលបានតម្លៃឈ្នួលលើសពីការងារខ្លួនបានធ្វើ នៅពេលឆាប់ៗខាងមុខ»។
៦) «គំនិត គឺជាការចាប់ផ្ដើមនៃភ័ព្វសំណាងទាំងអស់»៕