មុខវិជ្ជាសំខាន់ៗទាំង ១១ គួរតែដាក់បញ្ចូលក្នុងកម្មវិធីសិក្សាក្នុងសត្សវត្សរ៍ទី២១ នេះ
ក្នុងពិភពលោកនេះពោរពេញទៅដោយចំណេះដឹង និងមនុស្សដែលមានទេពកោសល្យ។ មនុស្សម្នាក់ៗមានជំនាញនិងភាពឆ្លាតវៃក្នុងការសិក្សា។ ប៉ុន្តែមុខវិជ្ជាសិក្សាក្នុងថ្នាក់រៀនតែមួយមុខមិនអាចធ្វើឲ្យពួកគេជោគជ័យក្នុងជីវិតបាននោះទេ។ មនុស្សត្រូវការការរៀនជំនាញជាច្រើនទៀតដែលជាជំនាញជីវិតមិនអាចខ្វះបាន។ ដូចនេះក្នុងការអប់រំក្នុងទសវត្សរ៍ទី២១ នេះគួរតែផ្លាស់ប្ដូរ និងបន្ថែមមុខវិជ្ចាមួយចំនួនដូចខាងក្រោម៖
១) ជំនាញគិតបែបច្នៃប្រឌិតនិងជំនាញដោះស្រាយបញ្ហា (Creative Thinking and Problem solving)
កូនសិស្សដែលទទួលបានការអប់រំនៅសាលានឹងជួបការពិបាកក្នុងការគ្រប់គ្រងបញ្ហាដែលពួកគេជួបប្រទះប្រចាំថ្ងៃ។ ការដោះស្រាយលំហាត់គណិតវិទ្យគឺជារឿងងាយស្រួល ប៉ុន្តែការចេះដោះស្រាយបញ្ហាដែលជួបប្រទះក្នុងជីវិតប្រចាំថ្ងៃទើបជាបញ្ហា។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ជំនាញដោះស្រាយបញ្ហានឹងជួយសិស្សឲ្យចេះដោះស្រាយបញ្ហក្នុងជីវិតរបស់ពួកគេ។ ដូចនេះ ក្មេងៗគួរតែត្រូវបានបង្រៀនជំនាញដោះស្រាយបញ្ហាក្នុងថ្នាក់រៀន។
២) ទំនួលខុសត្រូវ (Responsibility)
មុខវិជ្ជាក្នុងថ្នាក់រៀនបង្រៀនសិស្សឲ្យចេះមានទំនួលខុសត្រូវក្នុងការសិក្សារបស់ពួកគេ។ ប៉ុន្តែពួកគេត្រូវការបង្រៀនឲ្យមានទំនួលខុសត្រូវក្នុងជីវិតរបស់ពួកគេផងដែរ ដូចជាចេះជួយការពារអ្នកដទៃជាដើម ការចេះទទួលខុសត្រូវទៅលើកំហុសរបស់ខ្លួនជាដើម។ ជំនាញជីវិតបែបនេះត្រូវតែបង្រៀននៅក្នុងថ្នាក់ផងដែរ។ ភាពមានទំនួលខុសត្រូវគឺពិតជាសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។
៣) ជំនាញវិភាគនិងជំនាញសម្រេចចិត្ត ( Analytical Skills and Decision Making)
កម្មវិធីសិក្សាពិតជាអាចជួយសិស្សឲ្យមានជំនាញវិភាគនិងជំនាញសម្រេចចិត្តនិងជំនាញវិភាគ ប៉ុន្តែបញ្ហាគឺត្រង់ថាកូនសិស្សមិនចេះយកជំនាញទាំងអស់នោះទៅប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃបានឡើយ ដូចជាការចេះចាត់ចែងលុយកាក់ជាដើម។ ដូចនេះ គ្រួបង្រៀនគួរតែបង្រៀនពួកគេឲ្យចេះក្នុងការវិភាគរកហេតុផល ហើយចេះធ្វើការសម្រេចចិត្ត ពីព្រោះជំនាញទាំងនេះមានឥទ្ធិពលទៅលើអនាគតរបស់ពួកគេ។
៤) ការភ្ងាក់រលឹក ឬការដឹងខ្លួន (self-awareness)
កម្មវិធីសិក្សាដែលផ្ដោតទៅលើមុខវិជ្ជាដូចជាគណិតវិទ្យា ឬវិទ្យាសាស្រ្ត មិនអាចជួយអភិវឌ្ឍន៍ការភ្ងាក់រលឹក (self-awareness) បានឡើយ។ មុខវិជ្ចាទាំងអស់នោះមិនអាចជួយឲ្យកូនសិស្សអំពីជំនាញទំនាក់ទំនងសង្គមបាននោះទេ ដែលមុខវិជ្ចានេះបង្រៀនឲ្យពួកគេចេះធ្វើក្នុងក្រុមហ៊ុននោះទេ។ គ្រួបង្រៀនគួរតែផ្ដោតទៅលើជំនាញធ្វើការសហការ ឬធ្វើការជាក្រុមក្នុងថ្នាក់រៀន។
៥) បង្កើតទំនុកចិត្ត (Confidence building)
មុខវិជ្ជាក្នុងថ្នាក់រៀនមិនអាចជួយបង្កើនទំនុកចិត្តក្នុងសិស្សបានគ្រប់គ្រាន់ទេ។ ជំនាញជីវិតដូចជាការបង្កើនទំនុកចិត្តក្នុងខ្លួននឹងជួយសិស្សឲ្យមានជទំនុកចិត្តក្នុងខ្លួន។ ដូចនេះសិស្សនឹងក្លាយជាមនុស្សដែលមានទំនុកចិត្ត ក្លាហាន ធ្វើអ្វីមួយដោយហ្មត់ចត់ពោរពេញទៅដោយជំនឿជាក់ក្នុងខ្លួន។
៦) ភាពជានយោជិក (Employability)
ជំនាញជីវិតជួយឲ្យសិស្សបង្កើននូវភាពជានយោជិករបស់ពួកគេ។ មនុស្សជាច្រើនបានរៀននូវមុខវិជ្ចាសិក្សា ដូចនេះតែមុខវិជ្ជាសិក្សាតែមួយមិនអាចជួយឲ្យពួកគេក្លាយជាមនុស្សដែលចេះធ្វើការ មានទំនួលខុសត្រូវនៅកន្លែងធ្វើការ មានទំនាក់ទំនងជាមួយអ្នកដទៃនៅកន្លែងធ្វើការនោះទេ។
៧) ជំនាញចញ្ចឹមជីវិត (Survival skills)
ប្រវត្តិសាស្ត្រ ភូមសាស្រ្ត វិទ្យាសាស្ត្រ មិនទាន់គ្រប់គ្រាន់ក្នុងការអនុញ្ញាតិឲ្យសិស្សជំនាញក្នុងការជីវិតរស់នៅនៅឡើយបានទេ។ ការការពារសុវត្តិភាពនៅផ្ទះ ដូចជាការចំអិនម្ហូប រៀបចំម្ហូបអាហារ គួរតែមានបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាលា។
៨) សហគមន៍ (community)
ក្មេងៗគួរតែត្រូវបានបង្រៀនពីការចេះជួយអ្នកដទៃ។ ដូចនេះគណិតវិជ្ជាមិនទាន់គ្រប់គ្រាន់សម្រាប់សិស្ស ដូចនេះគ្រូគួរបង្រៀនពួកគេឲ្យចេះជួយអ្នកដទៃ បរិស្ថាន ដែលជាផ្នែកមួយនៃជិវិតរស់នៅរបស់ពួកគេជាទម្លាប់ក្នុងថ្នាក់រៀន។ ការចេះជួយដល់សហគមន៍ និងបរិស្ថានគឺពិតជាល្អប្រសើរសម្រាប់សិស្ស។
៩) ការបញ្ចេញគំនិត (Voicing Opinion)
មនុស្សជាច្រើនសុទ្ធតែអាចបញ្ចេញគំនិត ទស្សនរបស់ខ្លួន ប៉ុន្តែបញ្ហាគឺពួកគេមិនមានជំនាញស្ដាប់មតិយោបល់របស់អ្នកដទៃនោះទេ។ ការបង្រៀនពួកគេអអំពីវេយ្យាករណ៍មិនគ្រប់គ្រាន់នៅឡើយទេ ពួកគេត្រូវបង្រៀនអំពីការចេះបញ្ចេញមតិយោបល់ និងចេះស្ដាប់មតិយោបល់របស់អ្នកដទៃផងដែរ។
១០) ការគ្រប់គ្រងហិរញ្ញវត្ថុ (Money Management)
កម្មវិធីសិក្សាបង្រៀនគណិតវិទ្យា គណនេយ្យ ធុរកិច្ច ជាដើម ដែលសុទ្ធតែសំខាន់សម្រាប់មនុស្សម្នាក់ៗ។ ប៉ុន្តែសិស្សត្រូវតែចេះនិងដឹងពីរបៀបគ្រប់គ្រងលុយកាក់ផងដែរ ដូចជាចេះសន្សំ វិនិយោគ និងរបៀបចាយលុយជាដើម។ ជំនាញនេះនឹងជួយសិស្សក្នុងដំណើរជីវិតរបស់ពួកគេ។
១១) ជំនាញអាជីព (Career Management)
មនុស្សជាច្រើនមិនដឹងពីពីជំនាញអាជីព ឬផ្លូវដែលពួកគេដែលត្រូវដើរ របៀបស្វែងរកការងារ។ ដូចនេះហើយទើបធ្វើឲ្យការសម្រេចចិត្តរបស់ពួកគេរាំងស្ទុះដំណើរជីវិតរបស់ពួកគេ។ សិស្សមួយចំនួនមិនដឹងថាពួកគេត្រូវរៀនអ្វី ឬចាប់យកមុខវិជ្ជាអ្វីដើម្បីអនាគតរបស់ពួកគេនោះទេ ដោយសារតែពួកគេខ្លះការណែនាំ ចង្អុលបង្ហាញ៕
ដោយ៖ លង់ វណ្ណៈ