អនុវត្តវិធីទាំង ៦យ៉ាងនេះ ដើម្បីបញ្ឈប់ការគិតច្រើនហួសហេតុ
ការគិតច្រើនហួសហេតុវាជារឿងមួយដ៏គួរអោយរំខានខ្លាំង។ អ្នកស្រាវជ្រាវបានបង្ហាញថាការរស់នៅជាមួយកំហុសនឹងបណ្ដាលអោយអ្នកមានបញ្ហាខួរក្បាល។ នេះគឺជាវិធីទាំង៦យ៉ាងដែលជួយអ្នកកុំអោយគិតពីអ្វីៗច្រើនពេក៖
១) ត្រូវចេះកត់សម្គាល់នៅពេលអ្នកគិតច្រើន៖ ការដឹងខ្លួនគឺជាជំហានដំបូងដែលអាចបញ្ឈប់អ្នកពីការគិតទាំងនោះ។ នៅពេលអ្នកចាប់ផ្ដើមគិតច្រើនអ្នកត្រូវគិតថាគំនិតទាំងនោះគឺវាគ្មានបានផលប្រយោជន៍អ្វីដល់អ្នកទេ។
២) យកឈ្នះគំនិតរបស់អ្នក៖ វាងាយស្រួលណាស់ក្នុងការបោះបង់គំនិតអវិជ្ជមានចោល។ រៀនទទួលស្គាល់និងផ្លាស់ប្ដូរគំនិតខុសៗ ចោលហើយទទួលយកអ្វីដែលល្អជាងនេះ។
៣) ត្រូវចេះដោះស្រាយបញ្ហា៖ ការរស់នៅជាមួយបញ្ហាគឺគ្មានប្រយោជន៍ទេ។ តែអ្វីដែលសំខាន់គឺការចេះស្វែងរកដំណោះស្រាយសម្រាប់ថ្ងៃអនាគត។
៤) បែងចែកពេលវេលាសម្រាប់គិត៖ មនុស្សគ្រប់គ្នាមិនអាចប្រើពេលវេលា សម្រាប់គិតគ្រប់ពេលនោះទេ។ នៅពេលអ្នកគិតថាខ្លួនឯងកំពុងតែគិតពីអ្វីច្រើនពេក អ្នកគួរចេះដាស់តឿនខ្លួនឯងអោយគិតពីវានៅពេលក្រោយទៀតក៏បាន។
៥) អនុវត្តដោយយកចិត្តទុកដាក់៖ វាមិនអាចទៅរួចទេដែលយើងចង់ធ្វើកិច្ចការពីម្សិលមិញម្ដងទៀតនោះ។ ហើយក៏មិនអាចខ្វល់ខ្វាយពីអ្វីដែលកើតឡើងនៅថ្ងៃស្អែកផងដែរ ព្រោះថាយើងកំពុងតែស្ថិតនៅបច្ចុប្បន្នកាលនៅឡើយ។ អ្នកគួរចេះហ្វឹកហាត់អ្វីមួយអោយច្រើនដើម្បីជៀសវាងការគិតពីវាតទៅទៀត។
៦) ព្យាយាមផ្លាស់ប្ដូរការគិត៖ នៅពេលអ្នកព្យាយាមមិនគិតពីអ្វីមួយបញ្ហាទាំងនោះគឺតែងតែស្ថិតនៅតែលតោលនៅក្នុងខួរក្បាលអ្នក។ ធ្វើអោយខ្លួនអ្នករវល់គឺជាផ្លូវដ៏ល្អមួយក្នុងការបង្វែងអារម្មណ៍គិតច្រើនរបស់អ្នកអោយបានធូរស្បើយជាងមុន៕
ដោយ៖ ព្រំសុវណ្ណកណ្ណិកា