ហេតុ​ផល​៦​យ៉ាង​​ ​បញ្ជាក់​ថា​ការ​​នៅ​ម្នាក់​ឯង​​​​​​ជួយ​​​ពង្រឹង​សក្ដានុពល​​របស់​អ្នក​កាន់​តែ​ខ្លាំង​



ពួក​យើង​គឺ​រស់​នៅ​ក្នុង​សង្គម​តែ​មួយ​ហើយ​វា​មាន​ពេល​តិចតួច​ណាស់​​ដែល​យើង​​មាន​ពេល​សម្រាប់​​ខ្លួន​​ឯង​។ តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ថា​ការ​នៅ​ម្នាក់​ឯង​ពេល​ខ្លះ​ ក៏​ផ្ដល់​ប្រយោជន៍​​ដល់​អ្នក​ផង​ដែរ​រួម​មាន៖

១) អ្នក​អាច​មាន​គំនិត​ឆ្នៃ​ប្រឌិត​និង​​មាន​ប្រយោជន៍៖ នៅ​ពេល​អ្នក​នៅ​ម្នាក់​ឯង​ច្បាស់​ណាស់​អ្នក​មិន​ត្រូវ​ការ​​ពឹង ពាក់​ទៅ​ លើ​នរណា​ម្នាក់​ទេ​។ អ្វី​ៗ​ទាំង​អស់​គឺ​អាស្រ័យ​ទៅ​លើ​អ្នក ​​​ជា​ហេតុ​ដែល​​ជំរុញ​អោយ​អ្នក​មាន​គំនិត​ជា​ច្រើន​ក្នុង​ការ​ធ្វើអ្វី​មួយ។

២) អ្នក​ខិតខំ​ធ្វើ​ការ​ជាង​មុន៖ នៅ​ពេល​អ្នក​មាន​មនុស្ស​ជា​ច្រើន​ចាំ​ជួយ​ជ្រោមជ្រែង​អ្នក​ធ្វើ​ការ​អ្វី​មួយ​​អ្នក​ប្រហែល​ជា​មិន​ខំ​ធ្វើ​កិច្ចការ​នោះ​អោយ​អស់​ពី​ចិត្ត​ទេ។ ​ពេល​អ្នក​នៅ​ម្នាក់​ឯង​អ្នក​នឹង​ចំណាយ​ពេល​ជា​ច្រើន​ធ្វើ​កិច្ចការ​នោះ​ពី​ព្រោះ​​គ្មាន​អ្នក​ណា​មក​ធ្វើ​កិច្ចការ​ជំនួស​អ្នក​ឡើយ។

៣) ពង្រីក​ទំនាក់​ទំនង៖ ពេល​អ្នក​ទៅ​ក្រៅ​​ម្នាក់​ឯង​អ្នក​ក៏​អាច​បង្កើន​ទំនាក់​ទំនង​​ជាមួយ​មនុស្ស​ប្លែកៗ​ដែល​មិន​ដែល​ស្គាល់​។ ​ អ្នក​ប្រហែល​ជា​មិន​ដឹង​ថា​ការ​ធ្វើ​ការ​សន្ទនា​​ជាមួយ​អ្នក​ដទៃ ​ក៏​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​ផង​ដែរ។

៤) បន្ធូរ​អារម្មណ៍​​របស់​អ្នក​​៖ ពេល​ខ្លះ​អ្នក​អាច​ទទួល​បាន​ពេល​វេលា​សម​គួរ​ជាច្រើន​​សម្រាប់​បន្ធូរ​អារម្មណ៍​របស់​អ្នក។

៥) អ្នក​អាច​ធ្វើ​​អ្វី​ដែល​អ្នក​ចង់​ធ្វើ៖ អ្នក​មិន​ចាំ​បាច់​ខ្វល់​ច្រើន​ពី​អ្នក​ដទៃ​ហើយ​ងាក​​មក​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​សម្រាប់​ជីវិត​អ្នក​។

៦)​ អ្នក​អាច​សិក្សា​ពី​ខ្លួន​ឯង៖ អ្នក​អាច​យល់​ច្រើន​​ពី​ខ្លួន​ឯង​ក៏​ដូច​ជា​ដឹង​ថា​អ្នក​ចង់​បាន​អ្វី​​។​ហើយ​អ្នក​អាច​ទទួល​បាន​អ្វី​ដែល​អ្នក​មិន​អាច​បាន​នៅ​ពេល​អ្នក​ធ្វើ​ការ​ជា​ក្រុម​នោះ៕

ដោយ៖  ព្រំ​ ​សុវណ្ណកណ្ណិកា

X
5s