៦​ចំណុច ​បញ្ជាក់​ថា​ ​​គំនិត​អាជីវកម្ម​របស់​អ្នក​ពិត​ជា​​ល្អ ​ហើយ​នឹង​​​ជោគជ័យ​មិន​ខាន​



ពេល​ខ្លះ​អ្នក​នៅ​មាន​ការ​​ស្ទាក់​ស្ទើរ​នៅ​ឡើយ​សម្រាប់​ការ​ធ្វើ​ជំនួញ​​របស់​អ្នក ​ពី​ព្រោះ​​ថា​​​​អ្នក​មិន​ហ៊ាន​ជឿជាក់​ទៅ​លើ​គំនិត​របស់​ខ្លួនឯង។ នេះ​ជា​វិធី​សម្រាប់​យល់​ដឹង​បន្ថែម​ទៀត​ថា​តើ​អ្នក​មាន​គំនិត​​គ្រប់គ្រាន់​ឬ​នៅ​​ក្នុង​ការ​រក​ស៊ី៖​ ​

១) ​ជំនួញ​នោះ​អាច​ដោះស្រាយ​បញ្ហា​សង្គម​កម្រិត​ណា​៖ ​​ដើម្បី​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ​​ត្រូវ​តែ​ប្រាកដ​ថា ​​អាជីវកម្ម​នោះ​​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​សង្គម ​ព្រោះ​ថា​បច្ចុប្បន្ន​នេះ ​​​មនុស្ស​​មាន​បញ្ហា​ជាច្រើន​ដែល​ពួកគេ​ត្រូវ​ការ​ដោះស្រាយ​។ ដូច្នេះ​បើ​អាជីវកម្ម​របស់​អ្នក ​អាច​ផ្ដល់​ដំណោះស្រាយ​​​របស់​មនុស្ស​ភាគច្រើន​ក្នុង​សង្គម​នោះ ​មាន​ន័យ​ថា ​គំនិត​អាជីវកម្ម​នេះ​នឹង​ទទួល​បាន​ជោគជ័យ ​នៅ​ពេល​ដំណើរ​ការ​។​​

២) តើ​អ្នក​ប្រាកដ​ចិត្ត​ជាមួយ​ទិសដៅ​អ្នក​ឬ​នៅ​​ ៖ ការ​ប្រាកដ​ប្រជា​ជាមួយ​ទិសដៅ​អ្នក​ពិត​ជា​សំខាន់​ណាស់។ អ្នក​មិន​អាច​ចេះ​តែ​គិត​ពី​គោល​ដៅ​នេះ​ឬ​គោល​ដៅ​នោះ​បាន​តាម​តែ​ចិត្ត​នោះ​ទេ។ ​​ត្រូវ​ដឹង​ច្បាស់​ថា ​ផ្លូវ​ណា​ដែល​ត្រូវ​ដើរ ​ហើយ​ពេល​ជួប​បញ្ហា​ ​គួរ​ដោះស្រាយ​ដោយ​វិធី​ណា​ទើប​ជា​ការ​ប្រសើរ​។

៣) ផ្សព្វផ្សាយ​មុខ​ជំនួញ​របស់​អ្នក​ដោយ​វិធី​ណា៖ សហគ្រិន​មួយ​ចំនួន​តែង​គិត​ពី​ដំណោះស្រាយ​សម្រាប់​បញ្ហា​អាជីវកម្ម​របស់​ខ្លួន ​តែ​​មិន​បាន​គិត​អំពី​​ការ​ផ្សព្វផ្សាយ​​អាជីវកម្ម​ខ្លួន​ទៅ​កាន់​អតិថិជន​ទេ។ ប្រសិន​បើ​អ្នក​មាន​ផលិតផល​ល្អ​ប្រសើរ​ហើយ​តែ​អ្នក​មិន​​ចេះ​នាំ​យក​ផលិតផល​ទាំង​នោះ​ទៅ​កាន់​អ្នក​ដទៃ​​បាន​ទេ​​ ​​​វា​ប្រាកដ​ជា​ពិបាក​​ជោគជ័យ​បន្តិច​​​​ហើយ។

៤) តើ​អ្នក​ពេញ​ចិត្ត​​​ទទួល​យក​​យោបល់​ដែរ​ឬទេ៖ ប្រសិន​បើ​អ្នក​មិន​បើក​ចំហ​ទទួល​យក​គំនិត​អភិវឌ្ឍន៍​​​ដើម្បី​បំពេញ​ចិត្ត​ភ្ញៀវ​របស់​អ្នក​ទេ​​ ​​ជំនួញ​អ្នក​នឹង​​មិន​ជោគជ័យ​ឡើយ​ ។

៥) តើ​អ្នក​​ធ្លាប់​សាក​ល្បង​គំនិត​របស់​អ្នក​ទេ៖ អ្នក​មិន​អាច​​សម្រេច​ជោគជ័យ​​​បាន​ទេ​ប្រសិន​បើ​អ្នក​​មិន​​សាកល្បង​វា​ជា​មុន។ អនុវត្ត​វា​ជាមួយ​ដៃ​គូ​សហការ​​ដែល​ស្មោះត្រង់​ដែល​​ហ៊ាន​ផ្ដល់​យោបល់​ពិត​ៗ​សម្រាប់​កែ​ប្រែ​អ្នក។

៦) តើ​អ្នក​ដាក់​ចិត្ត​អនុវត្ត​វា​គ្រប់​គ្រាន់​ឬ​នៅ៖ អ្នក​ត្រូវ​ការ​ពេល​វេលា​ច្រើន​ណាស់​សម្រាប់​ការ​ធ្វើ​ជំនួញ​​ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា​អាច​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​វា​អោយ​ទទួល​បាន​ជោគជ័យ​ ​ជា​មួយ​​ការ​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់​បំផុត​៕

ប្រែ​សម្រួល៖  ព្រំ​ ​សុវណ្ណកណ្ណិកា​​

ប្រភព៖  www.businessnewsdaily.com

X
5s