មិនគួរធ្វើរឿង៣យ៉ាងនេះដាច់ខាត ប្រសិនបើអ្នកត្រូវបានគេបណ្ដេញចេញពីការងារ ជៀសវាងបង្កបញ្ហាកាន់តែធំ
វាគឺជារឿងមួយដ៏អាម៉ាស់និងឈឺចាប់នៅពេលដែលអ្នកត្រូវបានបញ្ឈប់ពីការងារ ហើយវាថែមទាំងមានភាពលំបាកជាច្រើនដែលអ្នកត្រូវប្រឈមទាំងផ្លូវអារម្មណ៍ និងការដែលត្រូវដាក់ពាក្យរកការងារថ្មីធ្វើ។ តែមិនថាអ្នកខឹងឬអន់ចិត្តយ៉ាងណាក៏ដោយអ្នកគួរតែចៀសវាងធ្វើរឿងទាំង៣នេះ
១) ហាមបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន៖ បើសិនជាអ្នកបំផ្លាញរបស់របរនៅក្នុងក្រុមហ៊ុនដោយសារតែកំហឹងមួយឆាវ វាគ្មានចំណេញអ្វីសោះឡើយសម្រាប់អ្នកផ្ទាល់។ ផ្ទុយទៅវិញ អ្នកដទៃប្រហែលជាគិតថាអ្នកជាមនុស្សម្នាក់ដែលគ្មានទំនួលខុសត្រូវខ្ពស់ ព្រមទាំងមិនហ៊ានទទួលយកការពិតថែមទៀតផង ហើយអ្នកប្រហែលជាត្រូវកាត់ប្រាក់ខែចុងក្រោយរបស់អ្នកដើម្បីសងការខូចខាត។
២) កុំជះកំហឹងរបស់អ្នកចេញមកក្រៅ ជាពិសេសនៅទីសាធារណៈ៖ អ្នកមិនគួរធ្វើឥរិយាបថមិនគប្បីចំពោះចៅហ្វាយនាយ ឬអ្នករួមការងាររបស់អ្នកនៅពេលដែលនៅមុខមហាជននោះទេ។ មិនថាអ្នកមានអារម្មណ៍យ៉ាងណាក៏ដោយ យ៉ាងហោចណាស់អ្នកគួរតែញញឹមឬ ជម្រាបសួរពួកគាត់ ចាត់ទុកជាការគួរសម។
៣) ហាមប្រើអំពើហិង្សា៖ ហាមប្រើអំពើហិង្សាទៅលើអ្នកដែលបញ្ឈប់ការងារអ្នក និងអ្នកពាក់ព័ន្ធទាំងឡាយ ព្រោះវាចាត់ទុកជាអំពើខុសច្បាប់ផងដែរ ដែលអាចធ្វើឲ្យអ្នកជាប់ពន្ធនាគារផងដែរ បើសិនជាភាគីម្ខាងទៀតមានរបួស ឬការខូចខាតធ្ងន់ធ្ងរ។
ដោយ៖ តូច ម៉ាយ៉ារស្មី