រឿងសំខាន់៤យ៉ាង អ្នកគួរធ្វើក្នុងការប្រជុំដើម្បីឲ្យមានប្រសិទ្ធភាពការងារខ្ពស់
បុគ្គលិកក្រុមហ៊ុនមួយចំនួនមានការធុញទ្រាន់ណាស់នៅពេលដែលមានកិច្ចប្រជុំម្ដងៗ ប៉ុន្តែយ៉ាងណាក៏ដោយ ការប្រជុំគឺពិតជាសំខាន់ខ្លាំងណាស់ដើម្បីអាចរកយុទ្ធសាស្ត្រថ្មីៗក្នុងការជំរុញឲ្យការងារកាន់តែមានប្រសិទ្ធភាពជាងមុន។ ដូច្នេះហើយ ដើម្បីឲ្យការប្រជុំរបស់អ្នកដំណើរការទៅបានល្អ អ្នកគួរប្រើវិធីសំខាន់ៗខាងក្រោម ដែលមានប្រយោជន៍៖
១) ទំនាក់ទំនងតាមរយៈទឹកមុខ គឺជារឿងសំខាន់៖ ទំនាក់ទំនងតាមទូរស័ព្ទវាហាក់ដូចជាចំណេញពេលវេលាតែវាបាត់បង់ទំនាក់ទំនងជិតស្និទ្ធរវាងគ្នានិងគ្នា។ ទំនាក់ទំនងផ្ទាល់ៗ អាចពង្រឹងការសហការអោយកាន់តែជិតស្និទ្ធ។ ក្នុងស្ថានភាពខ្លះ ប្រសិនបើមិនអាចជួបផ្ទាល់ទេ គឺគួរតែប្រជុំឬ ជួបនិយាយគ្នាតាមវីដេអូខនហ្វឺរ៉ែនក៏បាន ព្រោះការនិយាយដោយឃើញមុខគ្នាទៅវិញទៅមក គឺកាន់តែជួយឲ្យម្នាក់ៗចាប់យល់ពីគ្នាទៅវិញទៅមក។
២) ពេលវេលាជាអ្វីៗទាំងអស់៖ ពេលវេលាគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការប្រជុំ។ ត្រូវចេះជ្រើសរើសពេលវេលាអោយសមគួរសម្រាប់ធ្វើការប្រជុំ កាលបរិច្ឆេទនិងទីកន្លែងច្បាស់លាស់។
៣) បង្ហាញសកម្មភាពអោយច្រើនជាងការនិយាយ៖ គួរចែករំលែកព័ត៌មានពីការប្រជុំចាស់ៗឬកិច្ចការថ្មីៗមុនពេលប្រជុំ។ ប្រើប្រាស់ប្រព័ន្ធអ៊ីមែលដើម្បីចែករំលែកព័ត៌មានទាំងនោះ។ ៤) អោយអ្នកដទៃបញ្ចេញមតិ៖ ដើម្បីធ្វើអោយមានការទាក់ទងគ្នាកាន់តែស្រួលជាមុន អ្នកត្រូវចេះផ្ដល់តួនាទីអោយបុគ្គលិកគ្រប់គ្នា ហើយធានាថាពួកគេក៏អាចមានសិទ្ធិក្នុងការបញ្ចេញមតិផងដែរ៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖ www.businessnewsdaily.com