វិធីសាមញ្ញ ៧ យ៉ាងដើម្បីបង្កើនជំនាញទំនាក់ទំនងរបស់អ្នក​



មិនថាការប្រកបការងារជាក្រុមតាមស្ថាប័នការងារឬជួបជាមួយអ្នកផ្សេងតាមកន្លែងផ្សេងៗ អ្នកតែងតែឆ្លងកាត់ទំនាក់ទំនងជាមួយនឹងអ្នកដទៃ។ ក្នុងប្រការនេះដែរ អ្វីដែលអ្នកគួរធ្វើក្នុងការបង្កទំនាក់ទំនងល្អៗជាមួយនឹងមនុស្សជុំវិញខ្លួនគឺអ្នកត្រូវស្វែងយល់ពីខ្លួនឯងនិងអ្នកនៅជុំវិញខ្លួនអ្នកជាមុនសិន។

ខាងក្រោមនេះគឺជាវិធីងាយៗចំនួន ៧ ដើម្បីជួយបង្កើនជំនាញទំនាក់ទំនងអោយកាន់តែល្អជាមួយនឹងមនុស្សជុំវិញខ្លួន៖

១) និយាយជាមួយអ្នកដទៃអំពីអ្វីដែលពួកគេចង់ស្តាប់

ជារឿយៗមនុស្សតែងតែស្តាប់ចូលត្រចៀកពីអ្វីដែលពួកគេចង់ស្ដាប់ឬអំពីអ្វីដែលគេត្រូវការ។ ចំពោះអតិថិជនសក្តានុពលតែងតែស្ដាប់ពីព័ត៌មានដែលទាក់ទិននឹងចំណាប់អារម្មណ៍និងគោលដៅរបស់ពួកគេក្នុងការមកជ្រើសរើសេវាកម្មឬផលិតផលអាជីវកម្មរបស់អ្នកតែប៉ុណ្ណោះ។ ដូចនេះប្រសិនបើអ្នកបានយល់ពីអ្វីដែលពួកគេចង់ស្តាប់ពីអ្នកនោះ អ្នកនឹងទទួលបានការយកចិត្តទុកដាក់ពីពួកគេដោយគ្មានការលំបាក។

២) បង្ហាញពីការដឹងគុណ

អ្នកគួរតែបង្កើតទម្លាប់ល្អមួយក្នុងការផ្ដល់តម្លៃនិងការដឹងគុណដល់អ្នកដទៃ។ ពាក្យថា “អរគុណ” មួយម៉ាត់វាពិតជាសាមញ្ញពិតមែន ប៉ុន្តែវាអាចមានអត្ថន័យធំធេងចំពោះមនុស្សម្នាក់ដែលបានធ្វើអ្វីល្អចំពោះយើង។ វាបានធ្វើឲ្យអ្នកដទៃមានអារម្មណ៍ល្អចំពោះអ្នក ហើយអ្នកក៏នឹងទទួលបានអត្ថប្រយោជន៍មកវិញផងដែរពីពួកគេ និងធ្វើឲ្យពួកគេចង់ធ្វើរឿងល្អៗបន្ថែមទៀតសម្រាប់អ្នក។

៣) ផ្តល់ការសរសើរពិតប្រកដស្មោះត្រង់ចេញពីចិត្ត

នៅពេលអ្នកសរសើរនរណាម្នាក់អំពីចរិត ជំនាញ ឬសមិទ្ធិផលវាផ្តល់ឲ្យពួកគេនូវអារម្មណ៍នៃការទទួលស្គាល់និងការឲ្យតម្លៃទៅកាន់ពួកគេ។ នៅពេលដែលអ្នកលើកសរសើរពួកគេជារឿយៗសូម្បីតែរឿងតូចតាចក៏ដោយក៏វាជួយអ្នកក្នុងការបង្កើតទំនាក់ទំនងល្អជាមួយពួកគេបានយ៉ាងងាយស្រួលដែរ។

៤) ធ្វើអ្វីៗដោយភាពស្មោះត្រង់

ត្រូវធ្វើអ្វីដែលត្រឹមត្រូវជានិច្ចទោះបីគ្មាននរណាសង្កេតមើលសកម្មភាពទង្វើរបស់អ្នកនៅនឹងមុខក៍ដោយ។ នេះជាចំណុចមួយដែលបង្ហាញពីភាពល្អស្មោះត្រង់របស់អ្នកចំពោះអ្នកដទៃ។ 

នោះហើយជាវិធីដែលជួយអោយអ្នកកសាងកេរ្តិ៍ឈ្មោះវិជ្ជមានចំពោះខ្លួនឯងឬអាជីវកម្មរបស់អ្នក។ ជាពិសេសនោះវាជាគន្លឹះគោលការណ៍នៅក្នុងអាជីវកម្មដែលជួយអោយគ្រប់គ្រងឥរិយាបថ គំនិត ពាក្យសម្ដី និងសកម្មភាពរបស់អ្នកបានត្រឹមត្រូវដែលជួយកសាងទំនុកចិត្តពីអ្នកដទៃមកលើរូបអ្នក។

៦) កសាងទំនុកចិត្តដើម្បីធ្វើឲ្យការតភ្ជាប់ទំនាក់ទំនងកាន់តែរឹងមាំ

ការកសាងទំនុកចិត្តវាបានក្លាយជារឿងមួយយ៉ាងសំខាន់ដើម្បីទទួលបានការគោរពពីអ្នកដទៃ និងភាពជឿជាក់ដែលបង្ហាញតាមរបៀបជាច្រើនរួមមានចរិតលក្ខណៈ រូបរាង និងរបៀបដែលអ្នកនិយាយស្តី ដើរ អង្គុយជាដើម។ មិនត្រឹមតែប៉ុណ្ណោះ បង្ហាញពីការពេញចិត្តចំពោះភាពជោគជ័យរបស់អ្នកដោយមានទំនុកចិត្តទើបធ្វើឲ្យអ្នកដទៃមានការជឿជាក់លើអ្នក ហើយធ្វើឲ្យគេចង់បន្តការងារជាមួយអ្នកទៀត ថែមទាំងធ្វើឲ្យទំនាក់ទំនងរវាងយើងនឹងគេកាន់តែជិតស្នទ្ធិ។

៧) ដោះស្រាយបញ្ហាដោយឥរិយាបថផ្លូវចិត្តវិជ្ជមាន

ការគិតវិជ្ជមានអនុញ្ញាតឲ្យអ្នកព្យាយាមដោះស្រាយបញ្ហាតាមរយៈសកម្មភាពស្ថាបនា និងសន្តិវិធី។ អាកប្បកិរិយាផ្លូវចិត្តវិជ្ជមានអនុញ្ញាតឲ្យអ្នកបង្កើតភាពខ្លាំងក្លានិងយកឈ្នះភាពទន់ខ្សោយ។ វាជួយអ្នកផ្សេងឲ្យដឹងថាអ្នកបានកើតមកសម្រាប់ភាពអស្ចារ្យពីព្រោះនៅក្នុងខ្លួនអ្នកគឺជាអំណាចមហិច្ឆតាដែលជម្រុញក្តីសុបិន្តណាមួយអោយក្លាយជាការពិតដែលជាចំណុចមួយដែលធ្វើអោយអ្នកផ្សេងឃើញថាអ្នកជាមនុស្សមានសម្ថភាពខ្ពស់និងគួរអោយចង់រាប់អានផងដែរ៕

ដោយ៖ Anthony

X
5s