១៩ ជំនាញដែលអ្នកត្រូវមានមុនឈានដល់អាយុ ៤០​



សូមកុំទុកពេលវេលារបស់អ្នកកន្លងផុតទៅដោយឥតប្រយោជន៍។ ដូច្នេះហើយមុនឈានដល់អាយុ ៤០ ឆ្នាំ អ្នកគួរបង្កើតសមិទ្ធផលឲ្យបានច្រើនតាមដែលអាចធ្វើទៅបានសម្រាប់ខ្លួនឯង។ ទន្ទឹមនឹងការគិតគួរដល់ជីវិតគ្រួសារ និងគោលដៅជីវិតរបស់អ្នក អ្នកគួរផ្តោតលើជំនាញសំខាន់ៗដ៏មានតម្លៃចំនួន ១៩ ដែលអ្នកគួរធ្វើឲ្យបានកុំឲ្យវ័យ ៤០ ឆ្នាំមកដល់គ្មានបានបន្សល់ទុកអ្វីសោះ។

១.ជំនាញចរចា៖ ចេះចរចាជាមួយមនុស្សគ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈទាំងក្នុងការងារ និងជីវិតប្រចាំថ្ងៃ

២.កំណត់ម៉ោងគេងឲ្យបានត្រឹមត្រូវ៖ មិនគេងច្រើនពេក ឬតិចពេក និងគេងកន្លែងមានផាសុខភាព

៣.បង្កើតទម្លាប់សន្ទនាតូចមួយនៅរាល់ពេលជួបជុំគ្នា៖ កុំនៅស្ងៀម គួរលើកយកប្រធានបទតូចមួយមកពិភាក្សាគ្នាពេលមានការជួបជុំនៅក្នុងកម្មវិធីផ្សេងៗ

៤.រកវិធីសាស្រ្តហាត់ប្រាណណាមួយដែលអ្នកចូលចិត្ត៖ បង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំ និងរកវិធីហាត់ប្រាណទៅតាមចំណង់ចំណូលចិត្តរបស់អ្នក

៥.ត្រូវមានអាជីពច្បាស់លាស់មួយ៖ ធ្វើការងារដែលអ្នកស្រលាញ់ស្របតាមទេពកោសល្យរបស់អ្នក ហើយទុកវាជាដើមទុនសម្រាប់ចិញ្ចឹមជីវិត

៦.សន្សំលុយទុកសម្រាប់ចូលនិវត្ត៖ លៃលកសន្សំលុយបណ្តើរៗពីពេលនេះតទៅក្នុងចំនួនណាមួយសម្រាប់ចាយវាយពេលឈានដល់វ័យជរា

៧.វិនិយោគលើទំនាក់ទំនងដៃគូជីវិត៖ ជ្រើសរើសដៃគូជីវិតដ៏ល្អ និងត្រឹមត្រូវមួយដែលស័ក្តិសមនឹងអ្នក ហើយថែរក្សាគ្នាពេញមួយជីវិត

៨.ចេះរៀននិយាយបដិសេធន៍៖ កុំយល់ព្រមគ្រប់រឿង ចេះបដិសេធន៍ និងធ្វើតាមគោលការណ៍របស់អ្នកតាមអ្វីដែលអ្នកចង់ធ្វើ ហើយយល់ថា ត្រឹមត្រូវ

៩.រៀបចំផ្ទះសម្បែងឲ្យស្អាត៖ រៀបចំកន្លែងស្នាក់នៅឲ្យមានសោភ័ណ្ឌភាពល្អ មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយគួរឲ្យចង់រស់នៅ

១០.បង្កើតមិត្តភាពថ្មីៗជាប្រចាំ៖ បង្កើតចំណងមិត្តភាពថ្មីៗ ស្គាល់មនុស្សថ្មីៗ និងរៀនសូត្រពីអ្នកទាំងនោះ

១១.ក្រោកឈរឡើងវិញពេលបរាជ័យ៖ ទទួលស្គាល់ការបរាជ័យ ប៉ុន្តែមិនចុះចាញ់ភាពបរាជ័យ ក្រោកឈរឡើងវិញ និងតស៊ួរហូតដល់ទីបញ្ចប់

១២.គ្រប់គ្រងស្ត្រេសរបស់អ្នក៖ កុំដាក់សម្ពាធលើខ្លួនឯង ត្រូវធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ បើមានសម្ពាធ ឬស្ត្រេស ឆាប់ដោះស្រាយភ្លាមៗតាមដែលអាចធ្វើទៅបាន

១៣.រៀនសូត្រគ្មានទីបញ្ចប់៖ រៀនសូត្រជាប្រចាំដរាបណានៅមានជីវិត និងរៀនសូត្រពីអ្វីថ្មីៗគ្មានទីបញ្ចប់

១៤.ពង្រឹងជំនាញគ្រប់គ្រងពេលវេលា៖ គ្រប់គ្រង និងបែងចែកពេលវេលាឲ្យមានប្រសិទ្ធភាព កុំបណ្តែតបណ្តោយពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍

១៥.ជំនាញធ្វើម្ហូប៖ គួរចេះធ្វើម្ហូបបើមិនចេះច្រើនក៏ចេះធ្វើម្ហូបខ្លះៗដែរ

១៦.ស្គាល់ពីគុណតម្លៃរបស់អ្នក៖ ស្វែងរកគុណតម្លៃរបស់អ្នក កុំអនុញ្ញាត្តឲ្យអ្នកដទៃមកកំណត់ជោគវាសនា ឬវិថីជីវិតរបស់អ្នក

១៧.ចេះលក់ខ្លួនឯង៖ លក់ចំណេះដោយប្រើប្រាស់សមត្ថភាពរបស់អ្នកចែករំលែកទៅអ្នកដទៃឲ្យបានកាន់តែច្រើន

១៨.រីករាយអ្វីដែលអ្នកមាន៖ ប្រសិនបើអ្នកពេញចិត្តនឹងអ្វីដែលអ្នកមាន ជីវិតរបស់អ្នកនឹងកាន់តែរីករាយ និងមានសុភមង្គល

១៩.លើកលែងទោសឲ្យខ្លួនឯង៖ ចេះសណ្តោះប្រណៃ និងអភ័យទោសឲ្យខ្លួនឯងពេលអ្នកបង្កើតកំហុស ហើយព្យាយាមដើរទៅមុខឲ្យបានល្អជាងនេះ៕

ប្រភព៖ Businessinsider 

 

X
5s