LinkedIn បង្ហាញជំនាញរឹង និងទន់ចំនួន ១០ដែលត្រូវការបំផុតក្នុងឆ្នាំ ២០២០ នេះ​



ក្រុមហ៊ុន LinkedIn ទើបបានប្រកាសរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនស្តីអំពីមុខជំនាញដែលត្រូវការជាងគេបំផុតនៅជុំវិញពិភពលោកសម្រាប់ឆ្នាំ ២០២០ នេះ (Most in-demand job skills in 2020)។ នៅក្នុងរបាយការណ៍របស់ខ្លួនបានបង្ហាញថា មុខជំនាញ Blockchian គឺជាមុខជំនាញពេញនិយមជាងគេបំផុតជាពិសេសនៅអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអូស្ត្រាលីជាដើម។ 

ខាងក្រោមនេះគឺជាជំនាញរឹង (Hard Skill) ចំនួន ១០ ដែលក្រុមហ៊ុន LinkedIn អះអាងថា ត្រូវការបំផុតនៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២០ នេះ៖

១.ជំនាញ Blockchain

២.ជំនាញទិន្នន័យកុំព្យូទ័រ (Cloud computing)

៣.ជំនាញវិភាគព័ត៌មានកុំព្យូទ័រ (Analytical reasoning)

៤.ជំនាញបច្ចេកវិទ្យាឆ្លាតវ័យសប្បនិម្មិត (Artificial intelligence)

៥.ជំនាញរចនា UX (UX design)

៦.ជំនាញវិភាគអាជីវកម្ម (Business analysis)

៧.ជំនាញឧបសម្ព័ន្ធទីផ្សារ (Affiliate marketing)

៨.ជំនាញលក់ (Sales)

៩.ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ (Scientific computing)

១០.ជំនាញការផលិតវីដេអូ (Video production)។

ក្រៅពីជំនាញរឹងខាងលើ នៅមានជំនាញទន់ (Soft Skill) ចំនួន ៥ ខាងក្រោមផ្សេងទៀត ដែលត្រូវការបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០នេះ៖

១.ការច្នៃប្រឌិត (Creativity)

២.ការបញ្ចុះបញ្ចូល (Persuasion)

៣.ការសហការ (Collaboration)

៤.ភាពទន់ភ្លន់ ឬភាពបត់បែន (Adaptability)  

៥.ភាពវៃឆ្លាតខាងអារម្មណ៍ (Emotional Intelligence)៕

ប្រភព៖ CNBC 

 

X
5s