មេដឹកនាំស្ត្រី ៥ប្រទេសនេះ ទប់ស្កាត់កូវីដ១៩ បានល្អ «មានលក្ខណៈរួមធំៗ»៣ចំណុច
ប្រទេសជាច្រើននៅក្នុងពិភពលោកកំពុងរងគ្រោះដោយសារការរាតត្បាតនៃការឆ្លងកូវីដ ១៩ ក្នុងនោះមាន ៦ ប្រទេសដែលមានចំនួនអ្នកឆ្លង និងបាត់បង់ជីវិតច្រើនជាងគេនៅលើពិភពលោកមានដូចជា សហរដ្ឋអាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ និងអង់គ្លេស។
ប៉ុន្តែយើងងាកមកមើលប្រទេសមួយចំនួនវិញ ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានភាពដឹកនាំយ៉ាងពិតប្រាកដក្នុងស្ថានភាពកំពុងមានវិបត្តិ ព្រោះអ្វីដែលពិសេសអ្នកដឹកនាំប្រទេសទាំងនេះសុទ្ធតែជាស្ត្រី។ អ្នកដឹកនាំទាំងនេះ កំពុងផ្តល់ឱ្យយើងនូវមធ្យោបាយជំនួសដ៏គួរឱ្យទាក់ទាញមួយនៃការប្រើប្រាស់អំណាចគ្រប់គ្រងរបស់ពួកគេ តើពួកគេកំពុងបង្រៀនយើងអ្វីខ្លះ?
អត្ថបទទាក់ទង៖ ២៤ម៉ោង មានអ្នកឆ្លងថ្មី ១,១៣៤ករណីលើពិភពលោក ខណៈស្លាប់សរុបមានជិត ១៧ម៉ឺននាក់
យោងតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Forbes នៅថ្ងៃទី ១៣ ខែមេសាកន្លងទៅ បានលើកឡើងពីបទពិសោធន៍នៃការគ្រប់គ្រង និងការដឹកនាំរបស់ស្ត្រីនៅ ប្រទេសអ៊ីស្លង់ តៃវ៉ាន់ អាល្លឺម៉ង់ នូវែលហ្សេឡង់ និងហ្វាំងឡង់ ដែលថ្នាក់ដឹកនាំស្ត្រីទាំងនោះកំពុងបង្ហាញដល់ពិភពលោក ពីវិធីសាស្រ្តគ្រប់គ្រងភាពស្មុគស្មាញស្ថិតក្នុងស្ថានការណ៍ដ៏សែនលំបាក ហើយ។ ជាមួយគ្នានេះដែរ យោងតាមទិន្នន័យពីគេហទំព័រ World O Meter បានបង្ហាញថាទាំង ៥ ដែលមានថ្នាក់ដឹកនាំជាស្ត្រីនេះ បានគ្រប់គ្រងអត្រាអ្នកបាត់បង់ជីវិតពីការឆ្លងវីរុសកូវីដ ១៩ ឱ្យនៅក្រោមអត្រា ៥% នឹងព្យាយាមធ្វើឲ្យអត្រាអ្នកជាសះស្បើយនៅក្នុងប្រទេសនីមួយៗកើនលើស ៥៥% លើកលែងតែប្រទេសហ្វាងឡង់ ដែលអត្រាអ្នកជាសះស្បើយមានត្រឹមតែ ៤៥%។
ខាងក្រោមនេះ គឺជាទិន្នន័យនៃអ្នកឆ្លងសរុប អ្នកជាសះស្បើយ គាត់ដូចជាចំនួនអ្នកស្លាប់នៅក្នុងប្រទេសទាំង ៦ នេះ៖
១) ប្រទេសអាល្លឺម៉ង់
- ចំនួនអ្នកឆ្លង ១៤៥ ៧៤៣
- ចំនួនអ្នកជាសះស្បើយ ៩១ ៥០០
- ចំនួនអ្នកស្លាប់ ៤ ៦៤២
- អត្រាជាសះស្បើយ ៦២,៧៨២%
- អត្រាអ្នកស្លាប់ ៣,១៨៥%
១) ប្រទេសហ្វាំងឡង់
- ចំនួនអ្នកឆ្លង ៣ ៧៨៣
- ចំនួនអ្នកជាសះស្បើយ ១ ៧០០
- ចំនួនអ្នកស្លាប់ ៩៤
- អត្រាជាសះស្បើយ ៤៤,៩៣៨%
- អត្រាអ្នកស្លាប់ ២,៤៨៥%
៣) ប្រទេសអ៊ីស្លង់
- ចំនួនអ្នកឆ្លង ១ ៧៧១
- ចំនួនអ្នកជាសះស្បើយ ១ ២៩១
- ចំនួនអ្នកស្លាប់ ៩
- អត្រាជាសះស្បើយ ៧២,៨៩៧%
- អត្រាអ្នកស្លាប់ ០,៥០៨%
៤) ប្រទេសញូវហ្សេលែន
- ចំនួនអ្នកឆ្លង ១ ៤៤០
- ចំនួនអ្នកជាសះស្បើយ ៩៧៤
- ចំនួនអ្នកស្លាប់ ១២
- អត្រាជាសះស្បើយ ៦៧,៦៣៩%
- អត្រាអ្នកស្លាប់ ០,៨៣៣%
៥) តៃវ៉ាន់
- ចំនួនអ្នកឆ្លង ៤២២
- ចំនួនអ្នកជាសះស្បើយ ២០៣
- ចំនួនអ្នកស្លាប់ ៦
- អត្រាជាសះស្បើយ ៤៨,១០៤%
- អត្រាអ្នកស្លាប់ ១,៤២២%
អត្ថបទទាក់ទង៖ កុំប្រហែសឲ្យសោះ! វីរុសកូវីដ ១៩ អាចរស់នៅលើម៉ាស់របស់អ្នកលើសមួយសប្តាហ៍
វិធានការណ៍ភាពជាក់ស្ដែង
លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ ធ្លាប់បានចេញសេចក្តីប្រកាសទៅដល់ប្រជាជនរបស់លោកស្រី ហើយបាននិយាយថាវាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយដែលរដ្ឋាភិបាលបានបណ្តោយឲ្យកូវីដ ១៩ ឆ្លងរាលដាលទៅដល់ប្រមាណ ៧០% នៃប្រជាជនក្នុងប្រទេស។ នេះគឺជាពេលដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតលើការការពារ ព្យាយាមទប់ស្កាត់នូវការឆ្លងរាលដាល ជាពិសេសគឺទប់ស្កាត់ការកើនឡើងអ្នកបាត់បង់ជីវិត។ គិតមកត្រឹមថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ នេះ ប្រទេសអាល្លឺម៉ង់ស្ថិតនៅលំដាប់លេខ ៥ នៃតារាងដែលមានអ្នកឆ្លងច្រើនជាងគេនៅលើពិភពលោក តែភាពល្អប្រសើររបស់អាល្លឺម៉ង់បានរក្សានិងទប់ស្កាត់អត្រាអ្នកបាត់បង់ជីវិតឲ្យស្ថិតនៅក្នុងរង្វង់ ៣,២% តែប៉ុណ្ណោះក្នុងចំណោមអ្នកឆ្លងស្រុកទាំងអស់។ កាលពីខែមីនាកន្លងទៅ អាល្លឺម៉ង់ធ្លាប់បានប្រាប់ទៅពិភពលោកថា ការដែលខ្លួនអាចទប់ស្កាត់មិនឱ្យអត្រាមរណៈកើនឡើងខ្ពស់ គឺការព្យាយាមធ្វើតេស្តលើអ្នកឆ្លងនៅទូទាំងប្រទេស ហើយគេធ្វើការហាមឃាត់មិនឱ្យមនុស្សវ័យក្មេងរឿងវ័យកណ្ដាលទៅជួបជាមួយឪពុកម្ដាយចាស់ៗ ព្រោះអ្នកដែលមានវ័យចំណាស់មានហានិភ័យសុខភាពខ្ពស់។
អត្ថបទទាក់ទង៖ វេជ្ជបណ្ឌិតជំនាញ: មនុស្សវ័យក្មេងភាគច្រើនមានតេស្តវិជ្ជមានលើកទី ២ ក្រោយជាសះស្បើយពី COVID
អត្ថបទទាក់ទង៖ អាល្លឺម៉ង់ស្ថិតនៅក្នុងបញ្ជីប្រទេសមានអ្នកឆ្លងកូវីដច្រើនជាងគេទាំង ៥ តែហេតុផលនេះដែលមានអ្នកស្លាប់តិច
បើយើងងាកទៅមើលតៃវ៉ាន់វិញ គិតមកទល់ពេលនេះតៃវ៉ាន់មានអ្នកបាត់បង់ជីវិតដោយសារកូវីដ ១៩ ត្រឹមតែ ៦នាក់តែប៉ុណ្ណោះក្នុងចំណោមអ្នកឆ្លងសរុប ៤២២នាក់។ តៃវ៉ាន់បានដាក់ចេញនូវវិធានការ lockdown នឹងដាក់ចេញនូវច្បាប់យ៉ាងតឹងរឹងដើម្បីឲ្យប្រជាជនអនុវត្ត។ លោកស្រី Tsai Ing Wen ប្រធានាធិបតីតៃវ៉ាន់ បានប្រាប់ទៅសារព័ត៌មាន CNN ថា តៃវ៉ាន់កំពុងរៀបចំផ្ញើមកចំនួន ១០ លានម៉ាស់ទៅកាន់សហរដ្ឋអាមេរិកនិងទឹកដីអឺរ៉ុប ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនៅក្នុងបណ្ដាប្រទេសកំពុងរងគ្រោះខ្លាំងដោយសារកូវីដ ១៩ នេះ។
អត្ថបទទាក់ទង៖ ហេតុអ្វីអ្នកឆ្លងកូវីដ១៩មួយចំនួនមានស្ថានភាពជំងឺធ្ងន់ធ្ងរ ប៉ុន្តែអ្នកខ្លះស្រាល?
ប្រទេសដែនកោះញូវហ្សេលែន លោកស្រី Jacinda Ardern កាលពីដើមខែមេសាកន្លងផុតទៅក៏ធ្លាប់បានប្រកាសនឹងធ្វើការអាងថាប្រទេសខ្លួនមានត្រៀមរបាំងមុខម៉ាសចំនួន ១៨ លានម៉ាសសម្រាប់ប្រជាជនរបស់ខ្លួនចំនួន ៥លាននាក់ ហើយក្នុងនោះប្រមាណជា ៨ ម៉ឺនម៉្លេះត្រូវបានផលិតជារៀងរាល់ថ្ងៃ។ ការត្រៀមខ្លួនដ៏ល្អបំផុតមួយទៀតគឺ ការបិទប្រទេសបានទាន់ពេលនិងឆាប់បំផុតមុនឈានដល់កម្រិតប្រកាសអាសន្ន។ លោកស្រីបានដាក់ចេញនូវវិធានការដាក់ខ្លួនឲ្យនៅដោយឡែកសម្រាប់អ្នកដែលទើបតែចូលមុខក្នុងប្រទេស តាំងតែពីប្រទេសរបស់ខ្លួនរកឃើញ ៦ករណីដំបូងមកម្ល៉េះ រួមទាំងធ្វើការហាមឃាត់មិនឲ្យជនបរទេសចូលមកក្នុងប្រទេសរបស់ខ្លួនថែមទៀតផង។
អត្ថបទទាក់ទង៖ នូវែលហ្សេឡង់ ពលរដ្ឋតែ ៥លាន តែមានម៉ាសបម្រុង ១៨លាន និងអាចផលិតបាន ៨០០០០រាល់ថ្ងៃ
ការប្រើប្រាស់បច្ចេកវិទ្យា និងក្តីស្រលាញ់
នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្លង់គឺលោកស្រី Katrín Jakobsdóttir បានចេញនូវវិធានការផ្ដល់ជូនការធ្វើតេស្តរកវីរុសកូវីដ ១៩ ដោយឥតគិតថ្លៃជូនប្រជាជនរបស់ខ្លួនទាំងអស់ ខណៈដែលប្រទេសមួយចំនួនបានដាក់កម្រិតលើការធ្វើតេស្តដល់អ្នកដែលមានរោគសញ្ញា រឿងការដាក់វិធានការឱ្យពួកគេស្នាក់នៅផ្ទះក្នុងករណីដែលពួកគេមានអាការៈស្រាលដូចជានៅអង់គ្លេស ឬអាមេរិកដើម រងចាំដល់ស្ថានភាពជំងឺមិនអាចទប់ស្កាត់បានទើបអនុញ្ញាតឲ្យពួកគេទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ។ អ៊ីស្លង់ក៏បានដាក់ចេញនូវវិធានការយ៉ាងតឹងរឹងលើការបិទប្រទេស ការបិទសាលារៀន និងបង្កើតប្រព័ន្ធតាមដានយ៉ាងហ្មត់ចត់ទៅលើករណីកូវីដ ១៩។
អត្ថបទទាក់ទង៖ ការសម្រុកទិញទំនិញដោយភិតភ័យ (panic buying) និងការថតរូបង្ហោះបង្អួតគ្នាថា «បានទិញត្រៀម» រួចហើយ
នាយករដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេបំផុតលើលោកគឺលោកស្រី Sanna Marin នាយករដ្ឋមន្ត្រីរបស់ប្រទេសហ្វាំងឡង់ដ៍ជាប់ឆ្នោតកាលពីខែធ្នូកន្លងទៅ បានព្យាយាមប្រើប្រាស់ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម ក្នុងការផ្សព្វផ្សាយព័ត៌មាន ចំណេះដឹង វិធានការការពារសំខាន់ៗទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងកូវីដ ១៩។ លោកស្រីបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដោយសាររដ្ឋាភិបាលលោកស្រីយល់ឃើញថា ការទទួលព័ត៌មានតាមប្រព័ន្ធបច្ចេកវិទ្យាគឺមានឥទ្ធិពលខ្លាំងអាចឲ្យមានការគ្រប់គ្រងលើការរាតត្បាតនៃជំងឺនេះមានប្រសិទ្ធភាព។
អត្ថបទទាក់ទង៖ WHO៖ បុគ្គលិកសុខាភិបាលប្រឈមនឹងការឆ្លង Covid-19 ខ្លាំងជាងគេ ពិសេសស្ត្រី
ទាំងអស់នេះគឺជាការឆ្លើយតបដ៏ល្អបំផុតរបស់ថ្នាក់ដឹកនាំជាស្ត្រី ដែលអាចការពារប្រជាជនក្នុងប្រទេសរបស់ខ្លួនបានយ៉ាងល្អទៅនឹងករណីនៃការឆ្លងរាលដាលកូវីដ ១៩៕
ដោយ៖ យ៉ាយ៉ា