វិធីសាស្រ្ត ១០ចំណុចរបស់អ្នកជំនាញធ្វើឲ្យអ្នកអានសៀវភៅកាន់តែមានប្រសិទ្ធភាព​



អ្នកទាំងអស់គ្នាប្រាកដជាដឹងអំពីអត្ថប្រយោជន៍នៃការអានចំពោះខួរក្បាលហើយ។ ការអានអាចជួយកាត់បន្ថយភាពស្រ្តេសបាន ៦៨ភាគរយ ជួយកាត់បន្ថយ​ហានិភ័យនៃជំងឺមួយចំនួន ជួយឲ្យមានអាយុវែង និងធ្វើឲ្យអ្នកមានចេះយល់ចិត្តអ្នកដទៃថែមទៀតផង។ លើសពីនេះថែមទៀតការអានចជួយបង្កើនពាក្យ ភាសា និងចំណេះដឹងទូទៅថែមទៀតផងដែរ។ 

ហេតុអ្វីការអានពិបាក បើទោះបីជាវាមានអត្ថប្រយោជន៍ដល់អ្នក? នេះហែលដោយសារតែប្រព័ន្ធបច្ចេកវិទ្យារំខាន ដូចជាការមើល Youtube, Netflix  ឬបណ្ដាញទំនាក់ទំនងសង្គមជាដើមដែលធ្វើឲ្យអ្នកបែកអារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាគន្លឹះទាំង ១០ ចំណុចរបស់អ្នកជំនាញដែលជួយអ្នកអានឲ្យបានជោគជ័យ៖

១) «កុំព្យាយាមបញ្ចប់សៀវភៅ ឲ្យសៀវភៅបញ្ចប់អ្នកវិញ» - លោក Jay Shetty
នៅពេលអ្នកអានចប់មួយទំព័រ ឬមួយជំពូក អ្នកគួរសួរខ្លួនអ្នកនូវសំនួរទាំងនេះ៖ 

ក) តើខ្ញុំរៀនបានអ្វីខ្លះ?
ខ) តើខ្ញុំអាចយកទៅចែករំលែកជាមួយអ្នកដទៃនូវអ្វីបានខ្លះ?
គ) តើអ្វីខ្លះដែលខ្ញុំអាចយកទៅអនុវត្តបាន?

២) «វិធីដែលសាមញ្ញនិងមានប្រសិទ្ធភាពដើម្បីអានសៀវភៅឲ្យបានច្រើនគឺជាការកាត់ពេលវេលាតូចៗក្នុងទម្លាប់អានរាល់ថ្ងៃ» - Marie Forleo
ឧទាហរណ៍ថាអ្នកឆុងកាហ្វេនាពេលព្រឹក អីចឹងដាក់សៀវភៅដែលអ្នកចូលចិត្តក្បែរម៉ាស៊ីនឆុងកាហ្វេរបស់អ្នក។ នៅពេលអ្នកកំពុងកំពុងរង់ចាំកាហ្វេ អ្នកអាចទាញវាមកអានឲ្យបាន១ ឬ២ទំព័រ។ នេះជាវិធីសាស្ត្រដែលងាយស្រួលធ្វើ ជាជាងអ្នកដាក់គោលដៅថាអានឲ្យបាន៣០នាទី ប៉ុន្តែអានបានតែ៥ទៅ១០នាទី។

៣) ចាប់ផ្ដើមឬចូលក្លឹបអាន- Stefanie O’Connell 
ការបង្កើតក្លឹបអានឬចូលក្លឹបអានក៏ជាវិធីសាស្រ្តមួយដែលជួយអ្នកបង្កើនការអានផងដែរ។ ការធ្វើបែបនេះអ្នកអាចស្វែងយល់កាន់តែស៊ីជម្រៅ និងអាចសាកសួរពេលមិនយល់បន្ថែមដើម្បីបន្ថែមគំនិតនិងការពិភាក្សាគ្នាដើម្បីពង្រីកចំណេះដឹងបន្ថែម។ 

៤) «ពិនិត្យមើលតារាងមាតិកានិងជំពូកណាដែលអ្នកអាប់អារម្មណ៍ខ្លាំងជាងគេ» - imon T. Bailey
វិធីសាស្ត្រមួយទៀតក្នុងការអាននោះគឺការស្វែងរកអ្វីដែលអ្នកចាប់អារម្មណ៍តាមរយៈការមើលការចាប់ផ្ដើមទំព័រ មាតិកា ជំពូកនីមួយៗជាដើម។ ការធ្វើបែបនេះធ្វើឲ្យអ្នកអាចចំណុចសំខាន់ៗក្នុងសៀវភៅដែលអ្នកចង់អាន។

៥) «បង្កើតការអានឲ្យទៅជាផ្នែកមួយនៃទម្លាប់របស់អ្នក មិនថាអានពេលព្រឹកឬពេលមុនចូលគេងនោះទេ» - Rachel Cruze
អ្នកមិនអាចស្វែងរកអ្វីដែលអ្នកចង់អានបានទេ ប្រសិនបើអ្នកមិព្រមធ្វើវាទៅជាទម្លាប់។ អ្នកអាចបង្កើតទម្លាប់អានឲ្យបាន។ អ្នកអាចកំណត់ពេលវេលាណា​មួយ​ដើម្បីអានបើទោះបីជាអានតាមរយៈទូរស័ព្ទដៃឬសៀវភៅក៏ដោយ។

៦) «ខ្ញុំបានខិតខំប្រឹងអានសៀវភៅ ប៉ុន្តែការស្ដាប់សម្លេងអានសៀវភៅខណៈកំពុងធ្វើការគឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីអាចឲ្យបានច្រើន»។ —Lewis Howes

ការស្ដាប់សៀវភៅសម្លេងក៏ជាវិធីសាស្រ្តមួយដែលជួយដល់ការអានផងដែរ ដោយសារអ្នកអាចចំណេញពេលវេលា។ អ្នកអាចធ្វើការបណ្ដើរស្ដាប់ បណ្ដើរ ឬធ្វើ​​​អ្វីមួយបណ្ដើរស្ដាប់បណ្ដើរក៏បាន។ 

៧) «ប្រសិនបើអ្នកជិះមធ្យោបាយធ្វើដំណើរសាធារណៈ អ្នកត្រូវតាំងចិត្តអាន»។ - Emma Johnson
ដើម្បីចំណេញពេលវេលានិងអានបានកាន់តែច្រើន អ្នកអាចយកសៀវភៅដាក់តាមខ្លួនដើម្បីអានពេលជិះយាន្តយន្ត រថយន្តក្រុង ឬរថភ្លើងជាដើម។ វាជួយអ្នកច្រើនមែនទែនដើម្បីបញ្ចប់សៀវភៅដែលអ្នកអាន ជាជាងអ្នកចំណាយពេលមិនមានប្រយោជន៍។ ដូចនេះគួរឆ្លៀតពេលវេលា។ 

៨) «អានសៀវភៅអស្ចារ្យដែលអ្នកចង់អាន»។ - Kindra Hall
ប្រសិនបើអ្នកមិនអានសៀវភៅអស្ចារ្យទេ នោះអ្នកនឹងមិនអាចអានបានច្រើននោះទេ។ ដូចនេះត្រូវស្វែងរកសៀវភៅដែលអ្នកគិតថាអស្ចារ្យទាក់ទាញអ្នកឲ្យអាន។

៩) រឿង៣យ៉ាងដែលជួយអ្នកអាចបានច្រើន៖
ក) កំណត់ថា «ហេតុអ្វី» អ្នកអាន៖ អ្នកត្រូវរកឲ្យឃើញថាអំពីមូលហេតុនៃការអានសៀវភៅមួយក្បាលឲ្យបាន ពីព្រោះពេលអ្នកមានមូលហេតុ នោះអ្នកនឹងស្វែងរកវិធីសាស្រ្តមិនខាន។

ខ) សម្រេចថាចំណុចណាដែលអ្នកចង់ទាញចេញពីសៀវភៅ៖ សៀវភៅបោះពុម្ពរាប់លានក្បាលក្នុងមួយឆ្នាំៗ ដូចនេះអ្នកត្រូវប្រាកដថាព័ត៌មានអី ចំណេះដឹងអ្វី ឬជំនាញអ្វីដែលអ្នកចង់បានពីសៀវភៅនោះ។ 

គ) ស្វែងរកព័ត៌មានដែលអ្នកចង់ចងចាំពីសៀវភៅដែលអ្នកអាន៖ ការអានគ្មានអ្វីខុសនោះទេ ប៉ុន្តែការអានគួរតែដឹងពីព័ត៌មានដែលអ្នកចង់បានឬចងចាំទុក។ យកព័ត៌មាននោះទៅអនុវត្ត ពីព្រោះពេលខ្លះសៀវភៅមួយក្បាលមិនប្រាកដថាអ្នកអាចយកព័ត៌មានទៅអនុវត្តមានទាំងអស់នោះទេ។ 

១០) កត់ត្រាចំណុចសំខាន់ៗ
«ដោយសារខ្ញុំចូលចិត្តអានខ្លាំង ខ្ញុំមិនចំណាយលុយទិញសៀវភៅនោះទេ។ ខ្ញុំទៅបណ្ណាល័យ ដើម្បីមើលសៀវភៅ២ឬ៣ក្បាល។ ខ្ញុំទៅបណ្ណាល័យនាពេលព្រឹកជាមួយកាហ្វេមួយកែវ ហើយស្វែងរកទីតាំងស្ងប់ស្ងាត់។ វិធីសាស្រ្តមួយក្នុងការទាញយកអ្វីដែលខ្ញុំអាននោះគឺ ខ្ញុំកត់ត្រានូវចំណុចសំខាន់ៗក្នុងសៀវភៅទាំងនោះ។» - Todd Burges

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ Success

 

X
5s