សកម្មភាពរោងចក្រឧស្សាហកម្មនៅក្នុងប្រទេសចិនក្នុងខែមិថុនាកើនឡើងខ្ពស់លើសការព្យាករណ៍​ល្បឿននៃសកម្មភាពរោងចក្រឧស្សាហកម្មក្នុងប្រទេសចិន មានការកើនឡើងខ្ពស់នៅក្នុងខែមិថុនា លើសពីការព្យាករណ៍ទុករបស់អ្នកជំនាញសេដ្ឋកិច្ច។ សកម្មភាពសេដ្ឋកិច្ចរបស់ចិនបានបន្តងើបឡើងវិញយ៉ាងគួរឲ្យកត់សម្គាល់ បន្ទាប់ពីរដ្ឋាភិបាលធ្វើការបន្ធូរបន្ថយនូវការរឹតបន្តឹង និងបង្កើនការវិនិយោគ ខណៈដែលតម្រូវការរបស់ពិភពលោកនៅទន់ខ្សោយនៅឡើយ។ 

នេះបើយោងតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Channel news Asia ចេញផ្សាយនៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០នេះ។ 

ទិន្នន័យជាផ្លូវការស្តីពីសន្ទស្សន៍គ្រប់គ្រងការទិញ (Purchasing Manager's Index) បានប្រកាសជាផ្លូវការថា សន្ទស្សន៍រយៈពេលបីខែនេះមានការកើនឡើងខ្ពស់គឺ ៥០,៩ ក្នុងខែមិថុនា ដែលក្នុងខែឧសភា ៥០,៦។ តួលេខនេះត្រូវបានគេកត់សម្គាល់ថាមានការលើស ៥០ពិន្ទុ ដែលបង្ហាញបានពីការរីកចម្រើនផ្ទុយទៅនឹងការព្យាករណ៍ទុករបស់អ្នកជំនាញថានៅក្នុងខែមិថុនា សកម្មភាពរោងចក្រឧស្សាហកម្មរបស់ចិនមានភាពយឺតយ៉ាវក្នុងសន្ទស្សន៍ ៥០,៤។

ខណៈសេដ្ឋកិច្ចរបស់ចិនបានត្រូវបានបើកចំហដំណើរការឡើងវិញភាគច្រើន ប៉ុន្តែរោងចក្រផលិតកម្មឧស្សាហកម្មមួយចំនួននៅតែបន្តជាប់គាំងជួបការលំបាក ដោយសារការធ្លាក់ចុះនៃតម្រូវការពិភពលោក។ ទោះជាយ៉ាងណាការងើបរើបឡើងវិញនូវសេដ្ឋកិច្ចក្នុងស្រុក (ចិន) ហាក់មានភាពទន់ខ្សោយ និងត្រូវបានគេកត់សម្គាល់ថា សូម្បីតម្រូវការក្នុងស្រុកក៏នៅមានកម្រិតទាប (កម្រិតទាបជាប្រវត្តិសាស្ត្រ) ដែលបណ្ដាលមកពីការប្រើបារម្ភករណីរលកទី ២ នៃការឆ្លងកូវីដ ១៩។

ជាមួយគ្នានេះដែរអ្នកវិភាគសេដ្ឋកិច្ច Nomura បានសរសេរកាលពីថ្ងៃចន្ទទី ២៩ ខែមិថុនាថា៖ «យើងជឿជាក់ថាសេដ្ឋកិច្ចនៅតែនៅនៅឆ្ងាយពីការងើបឡើងវិញយ៉ាងពេញលេញ ទីក្រុងប៉េកាំងបានអាចមានលទ្ធភាពក្នុងការផ្លាស់ប្ដូរនៅគោលជំហរក្នុងការបន្ធូរបន្ថយរបស់ខ្លួនបាននោះទេ»៕

ដោយ៖ យ៉ាយ៉ា​

 

X
5s