ប្រទេស​​ទាំង​ ២០ នឹងប្រឈមមុខវិបត្តិ​ប្រជាជន​ធ្លាក់​ចុះខ្លាំង​​​​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ​យោង​តាម​​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​សុខភាព ​​The Lancet ​ដែល​បាន​​ដកស្រង់​ចេញផ្សាយ​​ឯកសារ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សុខាភិបាល​នៃ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន ( University of Washington's Institute for Health Metrics) ​បាន​​​បង្ហាញ​ពី​ការ​ព្យាករណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​​នៃ​ការ​ធ្លាក់​ចុះ​របស់​ប្រជាជន​សាកលលោក​ចាប់​ពី ពេល​នេះ​​ដល់​ឆ្នាំ ២១០០ ខាងមុខ។ សារព័ត៌មាន​ដ៏​ល្បីល្បាញ​មាន​អាយុកាល​ជិត ២០០​ឆ្នាំ​របស់​អង់គ្លេស​មួយ​​​​នេះ​បាន​​សរសេរ​​ទៀត​ថា ប្រទេស​មួយ​ចំនួន​អាច​នឹង​មាន​ប្រជាជន​ធ្លាក់​ចុះ​ដល់​ទៅ​ពាក់​កណ្ដោល​ប្រទេស​ឯណោះ​នៅ​ដើម​​សតវត្ស​ទី ២២​ខាងមុខ​។ 

សារព័ត៌មាន​ The Lancet ​ដដែល​បាន​​ដកស្រង់​ថា ចំនួន​ប្រជាជន​សាកលលោក​​ទាំងមូល​នឹង​ធ្លាក់​ចុះ​មក​ត្រឹម ៨,៨ ពាន់​លាន​នាក់​នៅ ក្នុង​ឆ្នាំ ២១០០ ក្រោយ​កើន​ឡើង ៩,៧ ពាន់​លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៦៤ ខាងមុខ។ កត្តា​ដែល​បង្ក​ឲ្យ​មាន​ប្រជាជន​ធ្លាក់​ចុះ​ដ៏​សម្បើម​នេះ​គឺ​ដោយសារតែ​មាន​ការ​ធ្លាក់​ចុះ​នៃ​អត្រា​បង្ក​កំណើត​​របស់​ស្ត្រី  (ពន្យារកំណើត​កើន​ឡើង​)។ ត្រឹម​​ឆ្នាំ ២០៥០ ខាងមុខ មាន​ប្រទេស​ចំនួន ២០ ខាងក្រោម​នេះ នឹង​ប្រឈមមុខ​ទៅ​នឹង​ការ​ធ្លាក់​ចុះ​ច្រើន​ជាងគេ​បំផុត។ ​​​

២០.អ៊ីតាលី៖ ប្រជាជន​អ៊ីតាលី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ៦០,៥ លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ៥៤,៤ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១០,១%។

១៩.គុយបា៖ ប្រជាជន​គុយបា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ធ្លាក់ចុះ​ពី ១១,៣ លាន​នាក់​ក្នុង​ឆ្នាំ ២០២០​នេះ​មក​ត្រឹម ១០,២ លាន​នាក់​នៅ ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ ១០,៣%។

១៨.ម៉ាសេដូនី​ខាងជើង៖ ប្រជាជន ម៉ាសេដូនី​ខាងជើង​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ២,១លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ១,៩លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១០,៩%។

១៧.ព័រទុយហ្គាល់៖ ប្រជាជន​ព័រទុយហ្គាល់​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ១០,២លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ៩,១ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១០,៩%។

១៦.ហ្សកហ្ស៊ី៖ ប្រជាជន​ហ្សកហ្ស៊ី​​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ៤,០លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ៣,៥ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១១,៨%។

១៥.ប៉ូឡូញ៖ ប្រជាជន​ប៉ូឡូញ​​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ៣៧,៨លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ៣៣,៣លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១២,០%។

១៤.ហុងគ្រី៖ ប្រជាជន​ហុងគ្រី​​​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ៩,៧លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ៨,៥ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១២,៣%។

១៣.អេស្តូនី៖ ប្រជាជន​អេស្តូនី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ១,៣លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ១,២ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១២,៧%។

១២.ក្រិក​៖ ប្រជាជន​ក្រិក​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ១០,៣លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ៩,០ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១៣,៤%។

១១.រ៉ូម៉ានី​​៖ ប្រជាជន​រ៉ូម៉ានី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ១៩,២លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ១៦,៣ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១៥,៥%។

១០.អាល់បានី​៖ ប្រជាជន​អាល់បានី​​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ២,៩លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ២,៤ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១៥,៨%។ 

៩.ជប៉ុន​៖ ប្រជាជន​ជប៉ុន​​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ១២៦,៥លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ១០៥,៨ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១៦,៣%។ 

៨.សាធារណៈ​ម៉ុលដូវ៉ា​​៖ ប្រជាជន​​ម៉ុលដូវ៉ា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ៤,០លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ៣,៤ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១៦,៧%។ 

៧.ក្រូអាត​​​៖ ប្រជាជន​ក្រូអាត​​​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ៤,១លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ៣,៤ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១៨,០%។ 

៦.បូស្នី និង​ហឺហ្ស៊េហ្គោវីណា​​​៖ ប្រជាជន​បូស្នី និង​ហឺហ្ស៊េហ្គោវីណាត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ៣,៣លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ២,៧ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១៨,២%។ 

៥.ស៊ែប៖ ប្រជាជន​ស៊ែប​​​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ៨,៧លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ៧,១ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១៨,៩%។ 

៤.អ៊ុយក្រែន​៖ ប្រជាជន​អ៊ុយក្រែន​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ៤៣,៧លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ៣៥,២ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ១៩,៥%។

៣.ឡាតវី​៖ ប្រជាជន​​ឡាតវី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ១,៩លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ១,៥ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ២១,៦%។

២.លីទុយអានី​៖ ប្រជាជន​​លីទុយអានី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ២,៧លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ២,១ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ២២,១%។

១.ប៊ុលហ្គារី​៖ ប្រជាជន​​ប៊ុលហ្គាលី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​ពី ៦,៩លាន​នាក់​ក្នុង​ឆ្នាំ ២០២០ នេះ​មក​ត្រឹម ៥,៤ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ឬ​​ធ្លាក់​ចុះ​ ២២,៥%៕

ដោយ៖ ខេវិន
ប្រភព៖ Businessinsider 

 

X
5s