ទស្សន​ចំនួន​១១ឃ្លា​ដែល​មាន​លក្ខណៈ​កំប្លែង​ចាប់អារម្មណ៍​និង​ស៊ីជម្រៅ​របស់​កវី​កំណាព្យ​​អាមេរិក​លោក Robert Frost​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​១១ឃ្លា​ដែល​មាន​លក្ខណៈ​កំប្លែង​ចាប់អារម្មណ៍​និង​បង្កប់​នូវ​អត្ថន័យ​ស៊ីជម្រៅ​របស់​កវី​កំណាព្យ​របស់​អាមេរិក​លោក Robert Frost:

 

១) «រស់នៅ​ជីវិត​ឲ្យ​ដូចជា​វា​គឺជា​ដង្ហើម​ចុងក្រោយ​ដែល​អ្នក​ដក​ព្រោះ​ដង្ហើម​នោះ​គឺជា​ខ្លឹមសារ​ទាំងមូល​នៃ​ការ​រស់នៅ របស់​តូចៗ​នៅ​ក្នុង​ជីវិត​គឺជា​អ្វី​ដែល​ផ្សារភ្ជាប់​យើង​ទៅ​នឹង​រាល់​របស់​ធំៗ​ទាំងអស់​ដែល​យើង​រស់នៅ​ដើម្បី​វា។»

 

២) «ផ្លូវ​ដែល​ល្អ​បំផុត​សម្រាប់​ចាកចេញ​គឺ​តែងតែ​ជា​ការ​ឆ្លងកាត់។»

 

៣) «ការ​អប់រំ​គឺជា​សមត្ថភាព​ក្នុង​ការ​ស្ដាប់​ទៅ​នឹង​ស្ទើរតែ​គ្រប់​អ្វីៗ​ទាំងអស់​ដោយ​មិន​បាត់បង់​ចិត្ត​ស្ងប់​របស់​ខ្លួនឯង​ឬ​បាត់បង់​ទំនុកចិត្ត​ទៅលើ​ខ្លួនឯង។»

 

៤) «កុំ​យក​របង​ចេញ​លុះត្រាតែ​អ្នក​ដឹង​ថា​ហេតុអ្វី​បាន​ជា​វា​ត្រូវបាន​គេ​ដាក់។»

 

៥) «កំណាព្យ​គឺ​នៅពេល​ដែល​អារម្មណ៍​បាន​រក​ឃើញ​ការ​គិត​របស់​វា​ហើយ​ការ​គិត​បាន​រក​ឃើញ​ពាក្យ។»

 

៦) «បើ​យើង​មិន​អាច​សើច​យើង​នឹង​ទៅ​ជា​ឆ្កួត។»

 

៧) «ខ្ញុំ​មិន​ច្របូកច្របល់​នោះ​ទេ។ ខ្ញុំ​គ្រាន់តែ​លាយ​ច្របល់​បាន​សព្វ​ប៉ុណ្ណោះ។»

 

៨) «ធម្មជាតិ​គឺ​តែងតែ​ផ្ដល់​សញ្ញា​ដល់​យើង។ វា​ផ្ដល់​សញ្ញា​ម្ដង​ហើយ​ម្ដង​ទៀត។ ហើយ​រំពេច​នោះ​យើង​ក៏​យល់​ពី​ការ​ផ្ដល់​សញ្ញា​នោះ។»

 

៩) «តើ​មាន​រឿង​ប៉ុន្មាន​ខ្លះ​ដែល​ត្រូវ​កើតឡើង​ទៅលើ​អ្នក​មុន​ពេល​អ្វីមួយ​កើតឡើង​ចំពោះ​អ្នក ?»

 

១០) «អំពើ​ហិង្សា​ដើម្បី​គោរព​ទៅ​តាម​ច្បាប់​ត្រូវ​បាន​ធ្វើ​ច្រើន​ហួស​ពី​ដើម្បី​ល្មើសច្បាប់។»

 

១១) «ធនាគារ​គឺជា​ទី​កន្លែង​មួយ​ដែល​ពួកគេ​ឲ្យ​អ្នក​ខ្ចី​ឆត្រ​នៅ​ក្នុង​​អាកាសធាតុ​ល្អ​ហើយ​សួរ​រក​វា​មក​វិញ​នៅ​ពេល​មេឃ​ចាប់ផ្ដើម​ភ្លៀង។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​​១១​ឃ្លា​ដែល​បាន​ដកស្រង់​ពី​ទស្សនវិទូ​និងកវីនិពន្ធដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ

X
5s