សម្ដី​ដកស្រង់​ចំនួន​៦ឃ្លា​របស់​លោក Michel Foucault ដែល​ជា​ទស្សនវិទូ អ្នក​សិក្សា​ពី​ប្រវត្តិ​នៃ​ការ​គិត​របស់​មនុស្ស និង​ជា​សកម្មជន​នយោបាយជាតិ​បារាំង​មួយ​រូប​ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​៦ឃ្លា​របស់​លោក Michel Foucault ដែល​ជា​ទស្សនវិទូ អ្នក​សិក្សា​ពី​ប្រវត្តិ​នៃ​ការ​គិត​របស់​មនុស្ស អ្នក​និពន្ធ សកម្មជន​នយោបាយ និង​ជា​អ្នក​វិភាគ​អក្សរសាស្ត្រ​ជាតិ​បារាំង​មួយ​រូប:

 

១) «សាលា​ដើរ​តួនាទី​សង្គម​ដូចគ្នា​ទៅ​នឹង​គុក​និង​ស្ថាប័ន​សម្រាប់​មនុស្ស​វិកល​ចរិត​ដែរ គឺ​កំណត់​និយមន័យ បែងចែក​ជា​ក្រុម គ្រប់គ្រង និង​ដាក់​កម្រិត​មនុស្ស។»

 

២) «មនុស្ស​ដឹង​ថា​អ្វី​ទៅ​ដែល​ពួកគេ​ធ្វើ ហើយ​ជា​ញឹកញាប់​ពួកគេ​ដឹង​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​ធ្វើ​នូវ​អ្វី​ដែល​ពួកគេ​ធ្វើ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​មិន​ដឹង​នោះ​គឺ​ថា​តើ​អ្វី​ដែល​អ្វី​ដែល​ពួកគេ​ធ្វើ​នោះ​ធ្វើអ្វី។»

 

៣) «តើ​គុក​ផ្ទុក​មនុស្ស​លើស​ចំនួន​ច្រើន​ពេក ឬ​ចំនួន​ប្រជាជន​ត្រូវ​បាន​ឃុំឃាំង​លើស​ចំនួន​ច្រើន​ពេក ?»

 

៤) «អ្វី​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ខ្ញុំ​គឺជា​ការ​ពិត​ដែល​ថា​នៅ​ក្នុង​សង្គម​របស់​យើង សិល្បៈ​បាន​ក្លាយ​ជា​អ្វីមួយ​ដែល​មាន​ទំនាក់ទំនង​តែ​ជាមួយ​នឹង​វត្ថុ​និង​មិនមែន​ជាមួយ​បុគ្គល​ឬ​ជាមួយ​ជីវិត​នោះ​ឡើយ។ សិល្បៈ​បែបនោះ​គឺជា​អ្វីមួយ​ដែល​ត្រូវ​បាន​បកស្រាយ​ឬ​ធ្វើ​ដោយ​អ្នក​ឯកទេស​ដែល​ជា​សិល្បករ។ ប៉ុន្តែ​តើ​ជីវិត​របស់​មនុស្ស​គ្រប់គ្នា​មិន​អាច​ក្លាយ​ជា​ស្នាដៃ​នៃ​សិល្បៈ​បាន​ទេ​ឬ ? ហេតុអ្វី​បាន​ជា​អំពូល​ភ្លើង​ឬ​ផ្ទះ​គួរតែ​ធ្វើ​ជា​សិល្បៈ​វត្ថុ តែ​មិនមែន​ជីវិត​របស់​យើង ?»

 

៥) «យើង​មាន​សេរីភាព​ជាង​អ្វី​ដែល​យើង​បាន​គិត​ទៅ​ទៀត។»

 

៦) «អ្នក​វាយតម្លៃ​នៃ​ភាព​ប្រក្រតី​មាន​វត្តមាន​គ្រប់​ទីកន្លែង។ យើង​ស្ថិត​នៅ​ក្នុង​សង្គម​របស់​អ្នក​វាយតម្លៃ​ជា​គ្រូបង្រៀន អ្នក​វាយតម្លៃ​ជា​គ្រូពេទ្យ អ្នក​វាយតម្លៃ​ជា​អ្នក​អប់រំ អ្នក​វាយតម្លៃ​ជា​អ្នក​បម្រើ​ការងារ​សង្គម។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​១០ឃ្លា ដែល​អាច​រង្គោះរង្គើ​ភាព​ប្រាកដប្រជា​នៃ​ចំណេះដឹង​ដែល​អ្នក​ធ្លាប់​មាន​កន្លង​មក​​បាន

X
5s