ធ្វើអាជីវកម្មគ្មានចំណេះដឹងពីធុរកិច្ច ឬគ្មានក្បួនខ្នាតឬ?​ការធ្វើធុរកិច្ចជាទូទៅដើម្បីទទួលបានប្រាក់ចំណេញសមស្របមួយ។ តែនរណាជាអ្នកកំណត់ការ ស្លាប់រស់របស់ធុរកិច្ច? នោះគឺអតិថិជន! បើអតិថិជនគាំទ្រ គេអាចនឹងរស់រានឬទទួលបានការរីកចម្រើន។ អតិថិជនមិនខុសពីមេអំបៅនោះទេ តែងហិចហើររកផ្កាណាដែលទាក់ទាញហើយមានលម្អងដែលខ្លួនចូលចិត្តជាងគេ។

ប៉ុន្តែការប្រដេញតាមចាប់មេអំបៅជាការលំបាក  ហើយមេអំបៅមានច្រើនប្រភេទទៅទៀត តែបើយើងឆ្លាតជាងនេះគឺយើងសិក្សាពីលក្ខណៈនៃមេអំបៅ  ហើយកសាងរៀបចំសួនច្បារ និងដាំនូវផ្កាដែលគេចូលចិត្ត នោះជារឿងប្រសើរនិងធានាពីជោគជ័យច្រើនជាង (Don’t chase after butterflies… tend your garden and let the butterflies come)។ 

សៀវភៅនេះជាការសំយោគនូវចំណេះដឹង ជំនាញនិងបទពិសោធន៍ដែលអ្នកនិពន្ធទទួលបាន ក្រោយការស្រាវជ្រាវ  ផ្តល់កិច្ចពិគ្រោះចំពោះធុរកិច្ចខ្នាតតូចមួយចំនួន និងបង្រៀនលើមុខវិជ្ជាសំខាន់ៗជាគន្លឹះជោគជ័យនៃធុរកិច្ចដូចជាសហគ្រិនភាព  គ្រប់គ្រងយុទ្ធសាស្ត្រ  គ្រប់គ្រងម៉ាឃីធិង និងគ្រប់គ្រងធនធានមនុស្ស ហើយបានយកមករំលេចក្នុងសៀវភៅនេះ តាមបណ្តាចំណុចសំខាន់ៗដូចជា៖

  • លក្ខណៈសម្បត្តិនិងភាពប្រាកដនិយមរបស់សហគ្រិនជោគជ័យ
  • ការបង្កើតក្រុមការងារខ្លាំងមួយ
  • តើគួរផ្តើមធុរកិច្ចតាមជំនាញរបស់សហគ្រិន ឬតាមការមើលឃើញពីតម្រូវការទីផ្សារ
  • របៀបកសាងធុរកិច្ចតាមការបង្កើតគំនិតធុរកិច្ចដ៏រស់រវើកមួយ ការកសាងផែនការធុរកិច្ច ឬផែនទីអាជីវកម្មសិក្សាពីអតិថិជន ឬមេអំបៅនិងចំណូលចិត្តរបស់គេ ការកសាងសួនផ្កា ឬធុរកិច្ចដោយផលិតនូវផ្កាដែលមេអំបៅត្រូវការលក្ខណៈរបស់អ្នកដែលពូកែចាប់មេអំបៅ និងសិល្បៈក្នុងការអន្ទងឬចាប់មេអំបៅ។ល។

ជាមួយនឹងឧទាហរណ៍ជាច្រើន ដែលមានប្រយោជន៍ក្នុងការកសាងនិងអនុវត្តសកម្មភាពធុរកិច្ចជាក់ស្តែងសៀវភៅនេះជួយអ្នកអានក្នុងការយល់ដឹងពីការរៀបចំធុរកិច្ច ដោយមិនចាំបាច់ចូលរួមវគ្គដោយផ្ទាល់ឬប្រយោលនូវវគ្គសិក្សាផ្សេងៗ ក៏ដូចជាសន្សំសំចៃចំណាយដ៏ក្រាស់ក្រែលដែរ។ តាមពិតសៀវភៅនេះគឺជាគ្រូតែម្តង!!

ធុរកិច្ចជាកិច្ចការប្រកបដោយហានិភ័យ។ ប៉ុន្តែសហគ្រិនអាចកាត់បន្ថយហានិភ័យបានមួយផ្នែកធំ ប្រសិនបើសហគ្រិនមានពុទ្ធិនិងជំនាញល្អ! សៀវភៅនេះផ្តល់គំនិតថ្មី ប្លែកដល់អ្នកក្នុងការចាប់ផ្តើមធុរកិច្ច៕

សៀវភៅនេះអាចរកបាននៅបណ្ណាគារ IBC និងPBC និងតូបលក់សៀវ ភៅមួយចំនួននៅក្រុងភ្នំពេញ ឬអាចទំនាក់ទំនងមកអង្គភាពបោះផ្សយ Sharing Book តាមទូរសព្ទលេខ ០៧៧  ៤៦៦ ៦១៤ និង

០៩៨ ៧៤៦៦៦៥។

X
5s