ការស្រាវជ្រាវ៖ ធ្វើការ​ច្រើនហួសហេតុ​ពេក​អាច​បណ្ដាល​ឲ្យ​អ្នក​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​



អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​បុគ្គលិក​ដែល​ធ្វើការ​ច្រើន​ជាង​៥៥​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​អាច​មាន​អត្រា​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​រហូត​ទៅ​ដល់​៣៣% ។ រីឯ​អត្រា​កើត​ជំងឺ​បេះដូង​វិញ​មាន​ទៅ​ដល់​១៣​%​ ​ដែល​ការ​សិក្សា​នេះ​បាន​មក​ពី​បុគ្គលិក​៦​ម៉ឺន​នាក់​នៅ​អាមេរិក​ខាង​ជើង ប៉ែក​អឺរ៉ុប និង​អូស្ត្រាលី​ជាដើម។ នេះបើយោងតាមThe Lancet ដែលមានជំនាញផ្នែកស្រាវជ្រាវសុខភាព។

តាម​ការ​សិក្សា​បាន​និយាយ​ថា​ មាន​មនុស្ស​មួយ​ចំនួន​ចំណាយ​ពេល​ធ្វើការ​ច្រើន​ម៉ោង​ដោយ​សារ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ខ្លួន​ធ្វើ ឯ​មួយ​ចំនួន​ទៀត​មិន​ចូលចិត្ត​ទុក​ឲ្យ​ខ្លួន​នៅ​ទំនេរ​គឺ​ពួក​គេ​ធ្វើ​នេះ​ ធ្វើ​នោះ​មិន​សម្រាក​ឡើយ។

យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​ពួកគេ​រវល់ ពួកគេ​មិន​សូវ​ជា​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​សុខភាព​របស់​ខ្លួនឯង​ប៉ុន្មាន​នោះ​ទេ។ ជា​ទូទៅ​កាល​ដែល​មមាញឹក​បំពេញ​ការងារ បាន​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ចំពោះ​របប​អាហារ​របស់​ខ្លួន​យើង​ផ្ទាល់​ផង​ដែរ។ 

អ្នក​គួរ​តែ​ពិនិត្យ​ទៅលើ​ការ​ចំណាយ​ពេល​ធ្វើ​ការ​ងារ​របស់​អ្នក​ និង​សុខភាព​របស់​អ្នក​ ធ្វើ​យ៉ាង​ណា​ឲ្យ​វា​មាន​តុល្យភាព​រវាង​គ្នា​នឹង​គ្នា​ ព្រោះ​បើ​មិន​ពុំ​នោះ​ទេ​អ្នក​អាច​នឹង​មាន​ភាព​ស្ដាយក្រោយ​ទៅ​ថ្ងៃ​មុខ៕

ដោយ៖ តូច ម៉ាយ៉ារស្មី

X
5s