រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់​



មិន​ថា​អ្នក​រវល់​យ៉ាង​ណា​ទេ ការ​ឆ្លៀត​ពេល​អាន​សៀវភៅ ​គឺ​ជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​ទាំង​​បង្កើន​ពុទ្ធិ​ ​និងអប់រំ​ផ្លូវ​ចិត្ត។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​ទាំង​៦​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​អាន​សៀវភៅ​មុន​ពេល​គេង​រាល់​យប់៖

១) ​​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ល្អងាយ​គេង​លក់​៖ ការ​អាន​ធ្វើ​ឲ្យ​អ្នក​អាច​បំភ្លេច​នូវ​រឿង​រ៉ាវ​ស្មុគស្មាញ​មួយ​ចំនួន​ ហើយ​វា​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​ទៅ​វិញ​ផង​ដែរ។ ប្រសិន​បើ​អ្នក​មាន​កូន​តូច អ្នក​គួរ​តែ​អាន​សៀវភៅ​ឲ្យ​ពួកគេ​ស្ដាប់ ដែល​ជា​ទម្លាប់​មួយ​ល្អ​សម្រាប់​ពួកគេ។

២)  កាត់​បន្ថយ​​​អារម្មណ៍​ស្មុគស្មាញ៖ អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​អាន​សៀវភៅ​មុន​ចូល​គេង​នេះ ​អាច​ជួយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​រហូត​ទៅ​ដល់ ៦៨% ឯណោះ។

៣)  មាន​ភាព​ច្នៃ​ប្រឌិត​ជាង​មុន៖ តើ​អ្នក​ដែល​ឆ្ងល់​ដែរ​ទេ​ថា​តើ​ហេតុ​អ្វី​បាន​សហគ្រិន​ជោគជ័យ​ចូលចិត្ត​អាន​សៀវភៅ​មុន​ពេល​គេង? មូលហេតុ​ព្រោះ​ថា​វា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មើល​ឃើញ​ពិភពលោក​បែប​ផ្សេង​មួយ​ទៀត​។

៤) មាន​ការ​តាំង​អារម្មណ៍​ជាង​មុន៖ ការ​អាន​ធ្វើ​ឲ្យ​យើង​មាន​ការ​តាំង​អារម្មណ៍​បាន​ខ្ពស់​ដោយ​សារ​តែ​ពេល​ដែល​យើង​អាន​ម្ដងៗ​គឺ​ដូច​ជា​យើង​កំពុង​តែ​ហ្វឹកហាត់​ខ្លួន​ឯង​បែប​នោះ​ដែរ​ ដោយ​សារ​តែ​ពេល​ដែល​យើង​អាន​គឺ​យើង​មិន​ខ្វល់​ពី​អ្វី​ដែល​កើត​ឡើង​ជុំវិញ​ខ្លួន​យើង​ប៉ុន្មាន​នោះ​ទេ។

៥) ចេះ​យល់​ពី​អារម្មណ៍​អ្នក​ដទៃ៖ អ្នក​នឹង​អាច​រៀន​យល់​ពី​អារម្មណ៍​អ្នក​ដែល​នូវ​ជុំវិញ​ខ្លួន​បាន​ច្រើន​ ជា​ពិសេស​បើ​សិន​ជា​អ្នក​អាន​​សៀវភៅ​ប្រលោម​លោក។

៦)  មាន​អារម្មណ៍​ស្ងប់៖ អ្នក​គួរ​តែ​សង្កេត​មើល​អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​ទៅ​ថា​តើ​ពួកគេ​ជា​មនុស្ស​បែប​ណា។ អ្នក​ទាំង​អស់​នោះ​ជា​ទូទៅ​មាន​អារម្មណ៍​ស្ងប់​ល្អ​ណាស់​ ហើយ​ចេះ​គិត​គូរ​វែង​ឆ្ងាយ​ដោយ​មិន​សូវ​ធ្វើ​អ្វី​តាម​អារម្មណ៍​នោះ​ទេ៕

ដោយ៖ តូច​ ម៉ាយ៉ារស្មី

X
5s