ទម្លាប់អាក្រក់ទាំង ៥យ៉ាង ដែលធ្វើឱ្យអ្នកងើបមុខមិនរូចពីក្រ ទោះបីជាមានប្រាក់ចំណូលសមរម្យក៏ដោយ
តើអ្នកធ្លាប់ឆ្ងល់ថាលុយរបស់អ្នកអស់ទៅខាងណាទេ ? ប្រសិនបើមានបញ្ហានេះមែន យើងអាចប្រាប់អំពីហេតុផល ដែលនាំឲ្យអ្នកមិនអាចទទួលបានប្រាក់ ទោះបីជាការរកប្រាក់ចំណូលរបស់អ្នកបានសមរម្យ។
១)ចំណាយច្រើននៅពេលមានចំណូលខ្ពស់៖ វាមិនមែនជារឿងអាក្រក់នោះទេក្នុងការបង្កើនស្តង់ដារជីវិតរបស់អ្នកអោយកាន់តែល្អ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកជាមនុស្សដែលកំពុងតែស្វែងរក មធ្យោបាយដើម្បីចំណាយប្រាក់កាន់តែច្រើនលើវត្ថុ និង សម្ភារៈផ្សេងៗដោយគ្មានការគិតគូរច្បាស់លាស់នោះ អ្នកប្រហែលជាត្រូវធ្លាក់ក្នុងក្នុងស្ថានភាពលំបាកមួយនាពេលឆាប់ៗនេះ។
២) ផ្ដោតលើបច្ចុប្បន្ន ដោយមិនគិតអំពីអនាគត៖ ជាធម្មតា នៅពេលដែលមនុស្សពិបាកក្នុងការដោះស្រាយបញ្ហាណាមួយ ពួកគេបាន ជ្រើសរើសមិនអើពើនឹងវា ដូចគ្នាទៅនឹងរឿងហិរញ្ញវត្ថុរបស់អ្នកដែរ។ ជាទូទៅ មនុស្សដែលផ្ដោតលើតម្រូវការរបស់ពួកគេនាពេលបច្ចុប្បន្ននេះ គាត់គិតថា តម្រូវការនាពេលអនាគតក៏មានការប្រហាក់ប្រហែលដែរ។ ការគិត ឬ ធ្វើយ៉ាងណាឲ្យតែបានស្រួលថ្ងៃនេះ តែភ្លេចថ្ងៃស្អែកនោះ វានឹងធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាធំមិនខាន។
៣)អ្នកគិតថាវាឆាប់ពេកក្នុងការចាប់ផ្ដើមសន្សំ៖ នៅពេលដែលអ្នកមាននៅវ័យក្មេង វាងាយស្រួលក្នុងការសន្សំ។ ជាញឹកញាប់ មនុស្សគិតថា ការសន្សំប្រាក់ពីឥឡូវគឺឆាប់ពេក។ ការគិតបែបនេះ គឺពិតជាវខុស ព្រោះវាមិនឆាប់ពេកទេក្នុងការបង្កើនចំណែកនៃប្រាក់ចំណូល របស់អ្នកមិនថា តិចឬច្រើន។
៤)មិនរក្សាកំណត់ត្រានៃប្រាក់របស់អ្នក៖ មនុស្សភាគច្រើន មិនសូវខ្វល់ខ្វាយអំពីការកត់ត្រា ចំណាយ និង ចំណូលនោះទេ ជាហេតុនាំឲ្យចរន្តសាច់ប្រាក់តែងតែហូរចេញ ច្រើនជាងចូល។
៥)ការមិនអើពើបំណុលរបស់អ្នក៖សម្រាប់មនុស្សជាច្រើន នៅក្នុងពិភពលោកសព្វថ្ងៃនេះ អត្រាការប្រាក់ ធ្វើអោយមានវិបត្តិហិរញ្ញវត្ថុដ៏ធំ ដោយសារតែការខ្ចីលុយដោយមិនមានផែនការច្បាស់លាស់ ជាហេតុនាំឲ្យជំពាក់គេវ័ណ្ឌក៕
ដោយ៖ អ៊ឺង មួយយូ