ជំនាញសំខាន់ៗ ៤យ៉ាងរបស់សេដ្ឋី ដែលអ្នកគួររៀនសូត្រ ដើម្បីជោគជ័យក្នុងជីវិតដែរ
អ្នកអាចនឹងឆ្ងល់ថាតើមនុស្សជោគជ័យទាំងនោះមានភាពប៉ិនប្រសប់យ៉ាងណាខ្លះទម្រាំតែក្លាយខ្លួនជាសេដ្ឋីបាន។ ខាងក្រោមនេះគឺជា ជំនាញទាំង៤យ៉ាងដែលអ្នកគួរដឹងរួមមាន៖
១) ត្រូវចេះកំណត់សម្គាល់ឱកាសមាស៖ ក្នុងការធ្វើជំនួញ ប្រាកដណាស់ថាអ្នកនឹងជួបប្រទះវិបត្តិផ្សេងៗ។ អ្នកដទៃអាចនឹងបោះបង់ការខិតខំរបស់ខ្លួនដោយសារការពុំទុកចិត្តលើខ្លួនឯង។ ប៉ុន្តែអ្នកត្រូវគិតថាចុះបើអ្នកកុំបោះបង់ដូចអ្នកដទៃហើយដើរសំដៅទៅរកវាវិញ នោះអ្នកប្រាកដជាទទួលបានផលចំណេញ ច្រើនជាងនេះដោយសារតែការរៀនសូត្រពីវា។
២) ត្រូវបញ្ចេញសកម្មភាពច្រើនជាងពាក្យសម្ដី៖ លោកAndrew Carnegie ដែលជាអ្នកជំនួញផ្នែកឧស្សាហ៍កម្មដែកថែមដ៏ល្បីល្បាញម្នាក់នៅអាមេរិកបាននិយាយថា៖ « ពេលនេះខ្ញុំចាស់ហើយ ខ្ញុំមិនសូវជាចាប់អារម្មណ៍លើពាក្យសម្ដីរបស់អ្នកណាទេ អ្វីដែលសំខាន់គឺទង្វើជាក់ស្ដែងរបស់ពួកគេទៅវិញទេ។»
៣) ចេះរក្សាចក្ខុវិស័យដែលអ្នកនាំអោយជោគជ័យ៖ ចក្ខុវិស័យនេះហើយគឺជាភាពខ្លាំងរបស់ស្ថាប័នមួយ។ វាតែងតែជំរុញអោយមនុស្សម្នាក់ៗខិតខំដើម្បីឈានទៅដល់គោលដៅផ្ទាល់ខ្លួន។
៤) មិនបោះបង់ការរៀនសូត្រ៖ ទោះបីអ្នកបានបញ្ចប់ការសិក្សាពីស្ថាប័នកម្រិតខ្ពស់យ៉ាងណាក្ដី ។ តែ អ្នកក៏ត្រូវរៀនទទួលយកចំណេះដឹងពីអ្នកដទៃបន្ថែមទៀតដើម្បីសិក្សាអំពីស្ថានភាពនៅជុំវិញខ្លួន អ្នក៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា ប្រភព៖www.entrepreneur.com