កុំទាន់ចូលរោងការ ប្រសិនបើអ្នកមិនធ្លាប់ជួបរឿងរ៉ាវទាំងនេះ
ក្នុងមួយជីវិតនេះ ការរៀបអាពាហ៍ពិពាហ៍គឺពិតជាមានន័យណាស់សម្រាប់មនុស្សប្រុសស្រី ។ ហេតុដូចនេះប្រសិនបើអ្នកមិនទាន់ រៀបចំខ្លួនរួចរាល់ទេ សូមកុំទាន់សម្រេចចិត្តរៀបការទាំងប្រញាប់ប្រញាល់។ នេះគឺជាអ្វី ដែលអ្នកគួរមាន មុនពេលរៀបការ៖
១) ធ្លាប់បែកបាក់ស្នេហា
ស្ដាប់ទៅហាក់ដូចជាមិនសមរម្យ។ តែការបែកបាក់ស្នេហានេះ គឺជារឿងមួយដែលអាចបង្រៀនមនុស្ស អោយទទួលបានបទពិសោធន៍ជាច្រើន ជាពិសេសអាចជួយឲ្យយើងដឹងកាន់តែច្បាស់ថា បញ្ហាបែកបាក់នេះបណ្តាលមកពីអ្វី ហើយធ្វើយ៉ាងណាដើម្បីអាចរក្សាទំនាក់ទំនងឲ្យបានយូរអង្វែង។
២) សិក្សាពីកំហុសនៃស្នេហាចាស់
អ្នកគួរងាកគិតពីស្នេហាកន្លងមកដែលអ្នកធ្លាប់បានជួប រួចសិក្សាពីកំហុសដែលនាំអោយអ្នកបញ្ចប់ស្នេហាទាំងនោះ។ វានឹងបង្រៀនអ្នកកុំអោយអនុវត្តកំហុសនោះម្ដងទៀត។
៣) រៀនទុកចិត្តអ្នកដទៃ
ក្នុងចំណងមិត្តភាពស្នេហាមួយ ភាពទុកចិត្តរវាងគ្នានិងគ្នា គឺពិតជាសំខាន់ខ្លាំងណាស់។ បើអ្នកមិនទុកចិត្តដៃគូស្នេហារបស់អ្នកទេ តើអ្នកអាចរៀបការជាមួយគ្នាបានតាមវិធីណា?
៤) បង្ហាញថាហេតុអ្វីអ្នកចង់រៀបការ
តើអ្នកពិតជាស្រលាញ់ដៃគូរបស់អ្នកច្បាស់ឬនៅ? ឬក៏អ្នកគ្រាន់តែចង់ស្គាល់រសជាតិនៃពិធីមង្គលការទេ? អ្នកគួរស្វែងរកមូលហេតុចម្បងដែលនាំអោយអ្នកចង់រៀបការជាមុនសិន ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org