រឿងពិត៦យ៉ាង ដែលមនុស្សភាគច្រើនមិនបានដឹងអំពីអាដុល ហ៊ីត្លែ (Adolf Hitler) មេដឹកនាំអាល្លឺម៉ង់
អាដុល ហ៊ីត្លែ (Adolf Hitler) ជាមេដឹកនាំផ្ដាច់ការនៅអាល្លឺម៉ង់ ដែលបានធ្វើឲ្យពិភពលោកជ្រួលច្របល់ក្នុងសម័យសង្គ្រាមលោកលើកទី២។ បើទោះបីជា មនុស្សទូទៅចាត់ទុកអាដុល ហ៊ីត្លែ (Adolf Hitler) ជាបិសាចក៏ដោយ ប៉ុន្តែក្នុងចិត្តរបស់ប្រជាជនអាល្លឺម៉ង់ អាដុល ហ៊ីត្លែ (Adolf Hitler)នៅតែជាបុគ្គលដ៏សំខាន់ដែលជួយឲ្យប្រទេសរបស់ខ្លួនស្គាល់ការរីកចម្រើន និង ជៀសពីវិបត្តិផ្សេងៗ។ ខាងក្រោមនេះ ជារឿងរ៉ាវសំខាន់ៗមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹងអំពីជីវិតរបស់ អាដុល ហ៊ីត្លែ (Adolf Hitler)៖
១) មានស្នេហាដំបូងជាមួយនារីជនជាតិជ្វីហ្វ (អ៊ីស្រាអែលបច្ចុប្បន្ន)៖ នៅពេលមានអាយុ១៦ឆ្នាំ អាដុល ហ៊ីត្លែ (Adolf Hitler) បានចូលរៀននៅនៅសាលាមួយនៅក្នុងទីក្រុង Linz ប្រទេសអូទ្រីស។ បើយោងតាមសៀវភៅរបស់លោក August Kubizek ដែលជាមិត្តកាលពីកុមារភាពរបស់អ៊ីត្លែបានសរសេរថា អាដុល ហ៊ីត្លែ (Adolf Hitler) បានលង់ស្នេហ៍ជាមួយនារីវ័យក្មេងម្នាក់ឈ្មោះStefanie Rabatsch ដែលជាជនជាតិជ្វីហ្វ ប៉ុន្តែនាងហាក់ដូចជាមិនមានអារម្មណ៍ពិសេស ឬ ចាប់អារម្មណ៍តបវិញនោះទេ។
២) គ្រូពេទ្យប្រចាំគ្រួសារគឺជាជនជាតិជ្វីហ្វ៖ លោក Eduard Bloch គឺជាគ្រូពេទ្យជនជាតិជ្វីហ្វដែលគ្រួសាររបស់ហ៊ីត្លែតែងទទួលការព្យាបាល។ លោក Eduard Bloch ជាគ្រូពេទ្យចិត្តល្អដែលតែងតែយកចិត្តទុកដាក់ជាមួយអ្នកជំងឺ ជាពិសេសគ្រួសាររបស់ហ៊ីត្លែដែលមានជីវភាពមិនសូវល្អ។ ប៉ុន្តែដោយសារតែម្ដាយរបស់ហ៊ីត្លែកើតជំងឺមហារីកសួត ដូច្នេះហើយក៏ លោក Eduard Blochមិនអាចសង្គ្រោះជីវិតបាន ប៉ុន្តែលោកនៅតែបន្តព្យាយាមយកចិត្តទុកដាក់រហូតដល់ដង្ហើមចុងក្រោយ។
៣) ហ៊ីត្លែតែងយករូបគំនូររបស់ម្ដាយជាប់ខ្លួនជានិច្ច៖ លោកស្រី Klara Pölzl ជាម្តាយសំណប់ចិត្តរបស់អាដុល ហ៊ីត្លែ។ Klara Pölzl ជាម្ដាយដ៏ល្អម្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះកូនរបស់ខ្លួន ដូច្នេះហើយហ៊ីត្លែពិតជាស្រលាញ់ម្ដាយរបស់ខ្លួនខ្លាំងណាស់ រហូតយករូបគំនូរម្តាយរបស់ខ្លួនជាប់ខ្លួនជានិច្ច។
៤) មិនបរិភោគសាច់៖ តាំងពីក្មេងមក អាដុល ហ៊ីត្លែតែងគោរពប្រតិបត្តិសាសនាយ៉ាងខ្ជាប់ខ្ជួន ដូច្នេះហើយលោកមិនបរិភោគសាច់នោះទេ ទោះបីជាលោកក្លាយជាមេដឹកនាំកំពូល និង មានលក្ខណៈព្រៃផ្សៃប្រចាំប្រទេសអាល្លឺម៉ង់ក៏ដោយ។
៥) មានទេពកោសល្យផ្នែកគំនូរ៖ អាដុល ហ៊ីត្លែតាំងពីកុមារភាពមក គឺមានជំនាញគំនូរពិសេស ហើយការគូគំនូរ គឺជាចំណង់ចំណូលចិត្តរបស់លោកផងដែរ។
៦) ជាអ្នកដឹកនាំយុទ្ធនាការប្រឆាំងថ្នាំជក់ដំបូងគេនៅលើពិភពលោក៖ លោកបានក្លាយជាមេដឹកនាំដំបូងគេក្នុងលោកដែលបានដឹកនាំយុទ្ធនាការប្រឆាំងនឹង ការប្រើប្រាស់ថ្នាំជក់ ក្រោយពេលដឹងថា ថ្នាំជក់នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពអ្នកប្រើប្រាស់ ជាពិសេសមហារីកសួត៕
ដោយ៖ អ៊ុន ភក្តី