ប្រធានាធិបតី​អាមេរិក​​ទាំង​១០​រូប ដែល​មាន​ឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្រ្ត​



យោង​ទៅ​តាម​ The World's Most powerful People 2013 បាន​បង្ហាញ​ថា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Barack Obama គឺ​ជា​បុរស​​ដែល​មាន​អំណាច​លំដាប់​ទី​២​បន្ទាប់​ពី​​ប្រធានាធិបតី​រុស្សី​លោក​ Vladimir Putin ។

នេះ​គឺ​ជា​ប្រធានាធិបតី​ទាំង​១០​ដែល​មាន​ឥទ្ធិពលជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក៖

១) Abraham Lincoln៖​ លោក​ជា​បុរស​ដែល​មាន​ក្ដី​ស្រមៃ​ចង់​បង្រួបបង្រួម​​ជាតិ​អាមេរិក​។ លោក​ជា​ប្រធានាធិបតី​ទី​១៦​​ដែល​បាន​ដឹក​នាំ​សហរដ្ឋអាមេរិក​​រួច​ក៏​ត្រូវ​​បាន​គេ​លួច​សម្លាប់​​នៅ​ខែ​មេសា​ឆ្នាំ​១៨៦៥។

២) John F. Kennedy ៖

លោក​ជា​ប្រធានាធិបតី​ទី​៣៥​​​របស់​សហរដ្ឋអាមេរិក​ ហើយ​​មាន​វ័យ​ក្មេង​​លំដាប់​ទី​២​ក្នុង​ចំណោម​ប្រធានាធិបតី​មុន​ៗ។ លោក​ត្រូវ​បាន​គេ​លួច​សម្លាប់​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​១៩៦៣។

៣) George Washington

ជា​ប្រធានាធិបតី​ដំបូង​គេ​បង្អស់​នៃ​ប្រវត្តិសាស្ត្រ​អាមេរិក។ លោក​ជា​បិតា​ស្ថាបនា​សហរដ្ឋអាមេរិក។​

៤) Franklin D. Roosevelt

ជា​ប្រធានាធិបតី​ទី​៣២​​​ ហើយ​លោក​បាន​កាន់​តំណែង​រហូត​ដល់​ទៅ​៤​អាណត្តិ​។ លោក​ទទួល​មរណភាព​ក្នុង​ឆ្នាំ​១៩៤៥។

៥) Ronald Reagan 

ជា​ប្រធានាធិបតី​ទី​៤០ របស់​សហរដ្ឋអាមេរិក។

៦) Theodore Roosevelt

ជា​ប្រធានាធិបតី​ទី​២៦​។ ហើយ​ក៏​ជា​​បេក្ខជន​ដំបូង​ដែល​ក្លាយ​ជា​ប្រធានាធិបតី​​ក្នុង​វ័យ​៤២​ឆ្នាំ។

៧) Thomas Jefferson

ជា​ប្រធានាធិបតី​ទី​៣ ហើយ​លោក​បាន​ប្រកាស​ឯករាជ្យ​ជូន​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​​​១៧៧៦។

៨) Harry S. Truman ៖

ជា​ប្រធានាធិបតី​ទី​​៣៣​។ លោក​បាន​ដឹក​នាំ​សហរដ្ឋអាមេរិក​អោយ​ទទួល​បាន​ជ័យជំនះ​ ក្នុង​សង្គ្រាម​លោក​លើក​ទី​២​។

៩) Woodrow Wilson

ជា​ប្រធានាធិបតី​ទី​២៨។

១០) Grover Cleveland ៖​ លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​ពីរ​អាណត្តិ​លើក​ទី​២២​និង​២៤៕

ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា ​​​

ប្រភព៖​ www.wonderslist.com

X
5s