អ្វី​ខ្លះ​ដែល​អ្នក​មិន​គួរ​ធ្វើ ​នៅ​មុន​ថ្ងៃ​រៀបការ​របស់​អ្នក​? ​​​



ទម្រាំ​អ្នក​អាច​មក​មាន​ថ្ងៃនេះ ​អ្នក​ត្រូវ​ឆ្លង​កាត់​រឿង​រ៉ាវ​ច្រើន​រាប់​មិន​អស់​ដែល​គ្មាន​មនុស្ស​ច្រើន​ទេ​ដឹង​ពី​រឿង​ពិត​របស់​អ្នក ​ហើយ​អ្នក​ក៏​រៀប​គម្រោង​យ៉ាង​ម៉ត់ចត់​ផង​ដែរ​ សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​អ្នក​និង​ដៃគូ​រ​។ ហេតុ​នេះ​ហើយ​អ្នក​មិន​ចង់​ឲ្យ​មាន​បញ្ហា​មិន​ថា​តូច​ឬ​ធំ​​​​​ កើត​ឡើង​នៅ​ថ្ងៃ​រៀបការ​របស់​អ្នក​នោះ​ទេ​ បើ​អ៊ីចឹង​អ្នក​មិន​ធ្វើ​រឿង​ខាង​ក្រោម​ទាំង​៧​នេះ​នោះ​ទេ៖

១) មិន​ត្រូវ​ចូល​គេង​យប់​ជ្រៅ៖ វា​ទាក់ទង​ជាមួយ​នឹង​សម្រស់​របស់​អ្នក​ហើយ​អ្នក​ពិត​ជា​មិន​ចង់​ឲ្យ​មាន​ការ​អន់​ចិត្ត​ដោយ​សារ​តែការ​ថត​រូប​មើល​ទៅ​មិន​ឃើញ​ស្អាត​ ព្រោះតែសម្រសរបស់អ្នកមានបញ្ហាដោយសារតែគេងមិនគ្រប់គ្រាន់។

២) ហាមទទួលទានអាហារ​ដែល​មាន​ជាតិ​ហិល៖ ចៀសវាង​ឲ្យ​បាន​ដាច់ខាត​ព្រោះ​ថា​វា​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ពោះ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ វា​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​បែក​ញើស​និង​ឆាប់​វិល​មុខ​ថែម​ទៀត​ផង។

៣) កុំបរិភោគជាតិ​ស្រវឹង៖ អ្នក​មិន​ត្រូវទទួលទានវាឡើយ ​ព្រោះ​វា​នឹង​ធ្វើ​មិន​មាន​សមាធិ​គ្រប់​គ្រាន់​នៅ​ក្នុង​ពិធី​មង្គល​ការ​របស់​អ្នក​និង​ ធ្វើ​ឲ្យ​អ្នក​យល់​ថា​មាន​បរិយាកាស​អាប់អួ​ជាង​ធម្មតា។

៤) កុំ​សាកល្បង​ប្រើ​ផលិតផល​ថែរក្សា​សម្ផស្ស​ថ្មី៖ ទោះ​បី​ជា​អ្នក​មើល​ទៅ​គិត​ថា​ផលិតផល​មាន​គុណភាព​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ​អ្នក​មិន​គួរ​សាកល្បង​ប្រើប្រាស់​វា​ទេ​ព្រោះ​ថា​វា​អាច​កកើត​ជា​បញ្ហា​អ្វីមួយ​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ ហេតុនេះ​អ្នក​គួរ​តែ​ការពារ​ប្រសើរ​ជាង​ព្យាបាល។

៥) កុំ​ភ្លេច​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន៖ ការទទួលទឹក​ច្រើន​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្រស់​ថ្លា​ជា​មុន​ ហើយ​ក៏​ធ្វើ​ឲ្យ​សក់​របស់​អ្នក​រលោង​ល្អ​ផង​ដែរ។

៦) កុំ​ជិះ​ទៅ​ណា​មក​ណា​ផ្ដេសផ្ដាស​តែ​ម្នាក់​ឯង៖ នៅ​ពេល​ដែល​កៀក​ថ្ងៃ​រៀបការ​របស់​អ្នក​មែន​ទែន​ អ្នក​គួរ​តែ​សម្រាក​នៅ​ផ្ទះ​វិញ​ហើយ​ប្រសិន​បើ​អ្នក​ចង់​ទៅ​ណា​មក​ណា​អ្នក​គួរ​តែ​ទៅ​ជាមួយ​មនុស្ស​ដែល​ជិតស្និទ្ធ​ជាមួយ​អ្នក។

៧) កុំ​ហាត់​ប្រាណ​ហួស​កម្រិត​ពេក៖ ប្រហែល​ជា​អ្នក​គិត​ថា​វា​អាច​ជួយ​ឲ្យ​អ្នក​មាន​រាង​ល្អ​ទម្រាំ​ដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក តែ​យ៉ាងណាមិញ​អ្នក​មិន​ត្រូវ​ហាត់​ប្រាណ​ច្រើន​ពេក​នោះ​ទេ៕

ប្រែសម្រួល៖​​ តូច ម៉ាយ៉ារស្មី ប្រភព៖ www.wonderslist.com

X
5s