កំហុស៥យ៉ាង ​ដែល​មិន​គួរឲ្យ​​វា​​​កើត​ឡើង​នៅ​ពេល​អ្នក​មាន​វ័យ​ខ្ទង់​២០​ឆ្នាំ​​​​​​​



ពេល​វេលា​ដែល​សំខាន់​ជាង​គេ​ក្នុង​ជីវិត​អ្នក​គឺ​ពេល​ដែល​ស្ថិត​ក្នុង​វ័យ​២០​ឆ្នាំ។ វា​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ខិតខំ​យ៉ាង​ណា​​សម្រាប់​ជីវិត​អ្នក​ត​ទៅ​មុខ។ នេះ​ជា​កំហុស​​ដែល​អ្នក​មិន​គួរ​ធ្វើ​៖

១) រាប់​អាន​មិត្តភ័ក្ដិ​ដែល​ចំណាយ​ពេលវេលា​គ្មាន​ប្រយោជន៍​

អ្នក​គួរ​តែ​បោះបង់​ចោល​មិត្ត​មួយ​ចំនួន​ដែល​តែង​តែ​ជំរុញ​អោយ​អ្នក​ធ្វើ​រឿង​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​អនាគត។

២)​ ចង់​ឈប់​ការ​រៀន​សូត្រ

យ៉ាង​ណា​​ក៏​ដោយ​អ្នក​មិន​ត្រូវ​បោះ​បង់​ការ​សិក្សា​ចោល​ទេ។ ការ​សិក្សា​ទាំង​នេះ​ហើយ​ដែល​ជា​ថ្នាល​ជំរុញ​អោយ​អ្នក​ទទួល​បាន​ជោគជ័យ​កាន់​តែ​ច្រើន​ថែម​ទៀត។  

៣) ធ្វើ​ការងារ​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក

មូល​ហេតុ​ដែល​អ្នក​ធ្វើ​ការងារ​បែប​នេះ​គឺ​ដោយ​សារ​តែ​អ្នក​គិត​ថា​ការងារ​នេះ​គឺ​ងាយ​ស្រួល​ដល់​អ្នក។ ​ដូចនេះ​អ្នក​គួរ​​ព្យាយាម​ធ្វើ​ការងារ​ណា​ដែល​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ខ្លួន​ឯង។

៤) គិត​ថា​ដល់​ពេល​ដែល​អ្នក​គួរ​មាន​ស្នេហា

មិត្តភ័ក្ដិ​របស់​អ្នក​អាច​នឹង​កំពុង​តែ​មាន​ស្នេហា។ តែ​អ្នក​មិន​គួរ​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​នោះ​ដូច​ពួក​គេ​បាន​ទេ​ប្រសិន​បើ​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រួច។ ពេល​វេលា​នេះ​អ្នក​គួរ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឯង​សិន​ទៅ​ទើប​ជា​ការ​ប្រសើរ។

៥) ធ្វើ​ការងារ​ដើម្បី​តែ​លុយ

សូម​កុំ​ធ្វើ​ការងារ​ណា​ដែល ​អ្នក​គិត​ថា​វា​​ជា​ការងារ​ដ៏​ងាយ​ស្រួល​សម្រាប់​​អ្នក។ ទោះ​បី​បច្ចុប្បន្ន​ការងារ​នោះ​មាន​តម្លៃ​សម្រាប់​អ្នក​តែ​ក៏​មិន​ប្រាកដ​ថា ​វា​មាន​តម្លៃ​ជាង​រៀង​រហូត​​ដែរ។ ដូច្នេះ​ត្រូវ​គិត​ពី​ការងារ​ណា​ដែល​ត្រូវ​នឹង​ជំនាញ​របស់​អ្នក​ មិន​មែន​គិត​ពី​ប្រាក់​ខែ​ដែល​អ្នក​ត្រូវ​បាន​ទេ៕  

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ ​​​​​​www.wonderslist.com    

X
5s