ការងារ​៥ប្រភេទ ដែល​​អាច​ធ្វើ​អោយ​អ្នក​ឆាប់​ឡើង​ទម្ងន់ និង ដុះ​ក្បាលពោះ​



ជា​ការ​ពិត​ណាស់​ការងារ​ជា​ផ្នែក​មួយ​ធ្វើ​អោយ​អ្នក​ឡើង​ទម្ងន់​ ។ តាមការស្រាវជា្រវបង្ហាញថា ៤០​ភាគរយ​នៃ​ប្រជាជន​អាមេរិក​​គឺ​ឡើង​ទម្ងន់​ នៅ​ពេល​គេ​ចាប់​ផ្ដើម​ធ្វើប្រភេទ​ការ​ងារមួយចំនួន។ ដើម្បី​ជៀស​វាង​ពី​ភាព​ធាត់​ អ្នក​ត្រូវ​ដឹង​ថា​ការងារ​ណា​ខ្លះ​ដែល​ជា​ដើម​ចង​នាំ​អោយ​អ្នក​ធាត់។ ខាងក្រោមនេះ ជាការងារដែលធ្វើឲ្យអ្នកឆាប់ឡើងទម្ងន់៖ ១) ជំនួយ​ការ​ផ្នែករដ្ឋបាល៖   យោង​ទៅ​តាម​ American Journal of Preventive Medicine​បាន​បង្ហាញ​ថា​​ ៖ «ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​ការ​ក្នុង​ការិយាល័យ​ ៣១​ភាគរយ​គឺ​​ជា​អ្នក​ដែល​ដុះ​ក្បាល​ពោះ។» ២) វិស្វករ៖   យោង​ទៅ​តាម​ American Journal of Preventive Medicine​​​ដូច​គ្នា​នេះ​ដែរ​បាន​បង្ហាញ​ថា​៖ « ៥៦​ភាគរយ​នៃ​វិស្វករ​ គឺ​មាន​ការ​ឡើង​ទម្ងន់​នៅ​ពេល​ពួក​គេ​បាន​ចូល​ធ្វើ​ការងារ​នេះ​ ​​ហើយ​​៣៤​ភាគរយ​​នៃ​ពួក​គេ​​ គឺ​មាន​ក្បាល​ពោះ។» ៣) គ្រូ​បង្រៀន​៖​   ផ្នែកតាមការសិក្សាខាងលើ  ៥១​ភាគ​រយ​នៃ​គ្រូ​បឋមសិក្សា​និង​វិទ្យាល័យ​បាន​បញ្ជាក់​ថា៖ « ពួក​គាត់​មាន​ការ​ឡើង​ទម្ងន់​ខុស​ធម្មតា​នៅ​ពេល​គាត់​ចាប់​ផ្ដើម​ធ្វើ​ការងារ​នេះ។ » ៤) គិលានុបដ្ឋាយិកា​៖​ ការងារ​នេះ​ក៏​អាច​ធ្វើ​អោយ​អ្នក​ឡើង​ទម្ងន់​ផង​ដែរ​ ព្រោះ​អ្នក​ត្រូវ​ចំណាយ​ពេល​ធ្វើ​ការ​ពេល​យប់​។ ៥) អ្នក​​ធ្វើ​ការ​ផ្នែក​ព័ត៌មាន​វិទ្យា៖ ៥១​ភាគរយ​នៃ​ពួក​គេ​​គឺ​មាន​ការ​ឡើង​ទម្ងន់​​ខុស​ធម្មតា​នៅ​ពេល​ គេ​ចាប់​ផ្ដើម​ធ្វើ​ការ​នោះ៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.cheatsheet.com
X
5s