​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក​



ភាពជាអ្នកដឹកនាំ គឺជាចំណុចសំខាន់ខ្លាំងណាស់ក្នុងជីវិតប្រចាំថ្ងៃ ព្រោះថា បើគ្មានវាទេ នោះអ្នកមិនអាចដឹកនាំជីវិតខ្លួនឯងបានល្អឡើយ ហើយក៏មិនអាចជួយជាប្រយោជន៍អ្វីច្រើនដល់អ្នកដទៃដែរ។

មានតំណែងខ្ពស់ មិនមែនមានន័យថា មានភាពជាអ្នកដឹកនាំនោះទេ ព្រោះការចាំតែបញ្ជា ឬ ស្ដីបន្ទោសបុគ្គលិកថ្នាក់ក្រោម វាកាន់តែបង្ហាញថា អ្នកជាមនុស្សខ្សោយក្នុងការដឹកនាំប៉ុណ្ណោះ។ ខាងក្រោមនេះ ជានិយមន័យសំខាន់ៗមួយចំនួននៃពាក្យថា «ភាពជាអ្នកដឹកនាំ» ដែលកំណត់ដោយបុគ្គលជោគជ័យជាច្រើនក្នុងលោក៖

) «ភាពជាអ្នកដឹកនាំ គឺជាបេះដូងដែលមានភាពអាត្មានិយមតិច ហើយតែងតែមានឆន្ទៈក្នុងការជួយដល់អ្នកដទៃ»។--- ដោយលោក Bob Reina ស្ថាបនិក និង ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនTalk Fusion

២) «ភាពជាអ្នកដឹកនាំ គឺជាលទ្ធភាពនៃការមើលឃើញពីបញ្ហា និង ដំណោះស្រាយ»។ --- ដោយលោកSammy Cohen សហស្ថាបនិកក្រុមហ៊ុនNeon Bandits

៣) «ភាពជាអ្នកដឹកនាំ គឺជាការដាក់ខ្លួនឲ្យទាប ដើម្បីផ្ដល់តម្លៃលើបុគ្គលិកជាចម្បង ដូច្នេះហើយក្រុមហ៊ុនទាំងមូលនឹងរីកចម្រើន»។--- ដោយលោកMatthew Adams នាយកផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុនTru-Colour Bandages

៤) «ភាពជាអ្នកដឹកនាំ គឺជាលទ្ធភាពក្នុងការជួយឲ្យអ្នកដទៃសម្រេច កិច្ចការដែលពួកគេគិតថា ទៅមិនរួច»។ --- ដោយលោកRandy Stocklin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Readers.com

X
5s