តើអ្នកអាចដឹងអ្វីខ្លះពីមនុស្សដែលមានZodiac Sign ជាVirgo ?
Virgo គឺជាឆ្នាំទី៦របស់Zodiac Sign ហើយអ្នកនឹងអាចចាត់ទុកជាមនុស្សដែលកើតឆ្នាំនេះ ប្រសិនបើអ្នកមានថ្ងៃកំណើតចាប់ពីថ្ងៃ២២កក្កដា រហូតដល់ថ្ងៃទី២៣កញ្ញា។
មនុស្សដែលកើតក្នុងឆ្នាំមួយនេះត្រូវបានដឹងថាជាមនុស្សដែលឯករាជ្យ ដែលអាចធ្វើកិច្ចការអ្វីៗគ្រប់យ៉ាងសម្រាប់ខ្លួនឯងបាន។ មិនត្រឹមតែប៉ុណ្ណោះពួកគេជាមនុស្សដែលឆ្លាតវាងវៃ មានការចងចាំល្អនិងអាចវិភាគពីអ្វីៗដែលកើតមានចំពោះគេបានទៀតផង។
ចំពោះស្នេហាវិញ នារីដែលកើតក្នុងឆ្នាំនេះគឺជានារីដែលផ្ដោតអារម្មណ៍ នឹងងប់ងុលទៅលើរឿងស្នេហារបស់ពួកគេណាស់។ ពេលដែលនាងស្រលាញ់នរណាម្នាក់ហើយ ស្នេហានោះនឹងយូរអង្វែង។
ចំពោះមនុស្សប្រុសវិញ ពួកគេតែងតែគោរពនារីដែលជាសង្សារ ហើយតែងតែនៅខាងនាងព្រមទាំងស្មោះត្រង់នឹងនាង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖zodiac-signs-astrology.com