តើសុបិនរបស់អ្នកអាចបញ្ជាក់ពីអ្វីខ្លះ?
សុបិននេះគឺពិតជាមានភាពស្មុគស្មាញណាស់ តែវាក៏មានការពាក់ព័ន្ធអ្វីមួយទៅនឹងអ្នកផងដែរ។ វាអាចអោយអ្នកឃើញពីអាថ៌កំបាំងដែលអ្នកមិនដឹងក៏ថាបានដែរ។ ក្នុងនោះរួមមាន៖
១) អ្វីដែលអាចកើតឡើងនៅពេលអនាគត៖ សុបិនរបស់អ្នកនេះអាចចង្អុលបង្ហាញអោយឃើញពីអ្វីដែលអាចកើតមានឡើងនៅពេលអនាគតដែលអ្នកមិនអាចទាយដឹង។ ដូចជាពេលខ្លះអ្នកបានឃើញរូបភាពជាទីកន្លែងមួយ ហើយបន្ទាប់មកអ្នកនឹងមានអារម្មណ៍ថាទីកន្លែងនេះគឺវាដូចគ្នាទៅនឹងអ្វីដែលអ្នកបានឃើញក្នុងសុបិននោះ។
២) បង្ហាញពីគំនិតដែលអ្នកមាន៖ ការយល់សប្ដិនេះកើតឡើងពីការគិតដែលអ្នកមាន។ វានឹងបង្ហាញពីអ្វីជាច្រើនដែលអ្នកមាន ហើយពេលខ្លះអ្នកមិនដឹងខ្លួនផងថាអ្នកកំពុងតែគិតពីវានោះ។
៣) បង្ហាញពីសុខភាពអ្នក៖ វាក៏មានភាពទាក់ទងគ្នាទៅនឹងសុខភាពរបស់អ្នកផងដែរ។ ប្រសិនបើអ្នកយល់សប្ដិឃើញឡានមួយ ចូរអ្នកសង្កេតមើលទៅសភាពនៃឡាននោះ រួមទាំងមនុស្សជិះផងដែរ ព្រោះវាអាចប្រាប់បានពីសុខភាពដែលអ្នកមាន។
៤) បង្ហាញថាតើអ្នកប្រើប្រាស់ភាពច្នៃប្រឌិតនិងការស្រមើស្រមៃរបស់អ្នកយ៉ាងណាខ្លះ៖ វាអាចបង្ហាញអោយអ្នកឃើញពីសមត្ថភាពច្នៃប្រឌិតរបស់អ្នកពាក់ព័ន្ធនឹងការធ្វើអ្វីផ្សេងៗផងដែរ។ ជាពិសេសទាក់ទងនឹងការគិត ការបង្កើតរបស់ថ្មី ព្រមទាំងការងារជាច្រើនទៀត។
៥) បង្ហាញពីជម្រើសដែលអ្នកមាន៖ ជាការពិតណាស់វាអាចបញ្ជាក់អំពីជម្រើសដែលអ្នកកំពុងតែមាន។ ឧទាហរណ៍ពេលអ្នកយល់សប្ដិឃើញអ្នកអាក្រាតកាយគ្មានសំលៀកបំពាក់ វាបញ្ជាក់ថាអ្នកជាមនុស្សដែលពេញចិត្តនឹងអ្វីដែលអ្នកមាន។ ប៉ុន្តែបើអ្នកប្រកបទៅដោយសំលៀកបំពាក់សមរម្យដូចជាអាវធំមានក្រវាត់ក វាបញ្ជាក់ថាអ្នកជាមនុស្សដែលមានគោលដៅនិងមានផ្ដោតសំខាន់ទៅលើការងារផងដែរ។
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.higherperspectives.com