ទំនាក់​ទំនង​ទាំង​​៣ដែល​សំខាន់​សម្រាប់​ជីវិត​



ប្រសិនបើមនុស្សម្នាក់ៗគ្មានទំនាក់ទំនងទៅនឹងអ្វីមួយទេ អ្នកនឹងមិនអាចឈានទៅដល់សក្ដានុពលពិតប្រាកដរបស់អ្នកបានទេ។ ទំនាក់ទំនងនេះទាមទារការផ្សារភ្ជាប់ ការចូលរួម ក៏ដូចជាការពាក់ព័ន្ធគ្នាផងដែរ។ ហេតុដូចនេះអ្នកត្រូវដឹងថាទំនាក់ទំនងអ្វីខ្លះដែលសំខាន់សម្រាប់ជីវិតអ្នកក្នុងនោះមាន៖

១) ទំនាក់ទំនងទៅនឹងអារម្មណ៍៖ ការធ្វើអ្វីមួយដោយប្រើប្រាស់ទំនាក់ទំនងទៅនឹងអារម្មណ៍អាចធ្វើអោយអ្នកសម្រេចអ្វីបានលើសពីសមត្ថភាពដែលអ្នកមានទៀតផង។ ជាការពិតណាស់ប្រសិនបើអ្នកអាចប្រើប្រាស់អារម្មណ៍នេះអោយមកគ្របសង្កត់អ្នកបាននោះ អ្នកនឹងឃើញអានុភាពដ៏ខ្លាំងក្លាដែលអ្នកមាន។

២) ទំនាក់ទំនងជាមួយក្រុមគ្រួសារ៖ អ្នកត្រូវគិតថាប្រសិនបើអ្នកគ្មានចំណងមិត្តភាពល្អជាមួយគ្រួសារទេនោះ អ្នកក៏មិនអាចបង្កើត ទំនាក់ទំនងល្អជាមួយមនុស្សដទៃទៀតផងដែរ។ អាចនឹងមានសមាជិកគ្រួសារខ្លះចូលចិត្តអ្នកហើយក៏មិនចូលចិត្តអ្នក តែអ្វីដែលសំខាន់អ្នកត្រូវចែករំលែកអ្វីដែលជាគំនិតល្អៗ ទៅដល់ពួកគេ។ នោះចំណងមិត្តភាពក៏មិនប្រេះស្រាំទៅតាមនោះដែរ។

៣) ទំនាក់ទំនងជាមួយអ្នកដទៃទៀត៖ អ្វីដែលអ្នកគិត និងទង្វើដែលអ្នកធ្វើទៅកាន់អ្នកដទៃ នឹងអាចបញ្ជាក់ពីភាពជោគជ័យរបស់អ្នក។ មនុស្សដែលគួរអោយជឿជាក់ ក៏ដូចជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង តែងតែស្វែងរកផ្លូវជាច្រើនក្នុងការលើកទឹកចិត្តអ្នកដទៃនិងបង្ហាញក្ដីស្រលាញ់ តាមគ្រប់រូបភាព៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com

X
5s